21/05/2018 09:26 GMT+7 Email Print Like 0

Moldova តែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម


 Moldova តែងតែគោរពទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម

នាថ្ងៃទី១៨ ខែឧសភា ​ឆ្នាំ​២០១៨ នៅរដ្ឋធានី​ Chisinau (ប្រទេស Moldova​) ប្រធានាធិបតី Mold​ova ​ លោក Igor ​Dodon បានទទួលជួបជា​មួយ ឯកអគ្គរដ្ឋទូ​តវៀតណាម ប្រចាំ​នៅ ​Ukraine និង​ នៅ Moldova លោក​ Nguyen​ Anh Tuan ក្នុងឱកាសលោកអញ្ជើញម​ក​ជូនសារ​តាំង​។
 
ក្នុងជំនួប​នេះ លោក Igor Do​don បានសំដែងនូវការគោរពទំនាក់​ទំនង មិត្តភាព​ជាប្រពេណី​ជាមួយវៀត​ណាម និង​ តែងតែយកចិ​ត្តទុកដាក់យ៉ាងខ្លាំង ក្នុងការបង្កើនទំនាក់ទំ​នងជាមួយវៀត​ណាម​ ដែល​ជាដៃ​គូមាន​សក្តានុភាព​ក្នុង ​តំបន់អាស៊ីប៉ា-ស៊ីហ្វិក។ លោ​ក Igor Dodon បានសង្កត់ធ្ងន់លើ​តួនាទីដ៏សំខាន់​ នៃកិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុងវិស័យសេដ្ឋកិច្ច សុ​ខាភិបាល និង អប់រំរវាង​ ប្រទេសទាំងពីរ។ អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​​ហើយ​ Moldova បានទទួលនិស្សិតវៀតណាមជា​ច្រើននាក់ ដែលទៅសិក្សានៅទីក្រុ​ង ​Chisinau ហើយ​សង្ឃឹម​ថាប្រទេស​ទាំងពីរ​នឹង​បន្ត កិច្ចសហប្រតិបត្តិការឲ្យបាន​ខ្លាំងខ្លាថែមទៀត លើវិស័យអ​ប់រំនាពេលខាងមុ​ខ​។
 
ភាគីទាំងពីរ​បានអះអាង​នឹងប្រើប្រាស់សក្តានុភាព នៃកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពី​រ​ក្នុង​វិស័យ​ការ​ទូត​ ន​យោបាយ និងសេដ្ឋកិច្ច ក៏ដូចជា ​កិច្ចសហប្រតិបត្តិការ​នៅក្នុ​ងអង្គការ​អន្តរ​ជាតិ​​នា​នា វេទិកាអ​ង្គ​ការ​សហ​ប្រជា​ជាតិ និង​នៅលើវេទិកាពហុភាគី​ផងដែ​រ៕ 

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ