• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Micro Dragon - ផ្កាយរណបផលិតដោយជនជាតិវៀតណាមនឹងត្រូវបានបាញ់ បង្ហោះចូលក្នុងគន្លងតារាវិថីនាខែធ្នូខាងមុខ

បណ្ឌិត Pham Anh Tuan អគ្គនាយកនៃមជ្ឈមណ្ឌលអវកាសវៀតណាម (VNSC) បានឲ្យដឹងថា តាមគម្រោង នាចុងខែធ្នូខាងមុខនេះ ផ្កាយរណប Micro Dragon ដែលបានផលិត រួមបញ្ចូលនិងសាកពិសោធន៍ដោយអនុបណ្ឌិតជនជាតិវៀតណាមប្រមាណ៣៦រូបនោះ នឹងត្រូវបានកាំជ្រួច Epsilon របស់ជប៉ុនបង្ហោះចូលក្នុងគន្លងតារាវិថី។
នេះជារបត់សំខាន់មួយនៅក្នុងដំណើរការអភិវឌ្ឍន៍ផ្កាយ រណប “Made in Vietnam” ដោយ VNSC អនុវត្តន៍។

អនុបណ្ឌិតវៀតណាមផលិតផ្កាយរណប Micro Dragon នៅប្រទេសជប៉ុន (រូបថត៖ VNSC)

Micro Dragon ជាផ្កាយរណបសង្កេតតាមដានផែនដីដែលមានទម្ងន់ប្រមាណ៥០គីឡូក្រាមទំហំ ៥០ x ៥០ x ៥០ សាំងទីម៉ែត្រ។ តាមគម្រោង Micro Dragon នឹងធ្វើសកម្មភាពនៅក្នុងគន្លងតារាវិថីក្នុងរយៈពេលយ៉ាងហោចណាស់ ១ ឆ្នាំនិងអាចអូសបន្លាយរហូតដល់២ឆ្នាំតែម្ដង។ ផ្កាយរណបនេះមានភារកិច្ចសង្កេតតាមដានតំបន់ឆ្នេរសមុទ្រ សំដៅវាយតម្លៃចំពោះគុណភាពទឹក កំណត់ទីតាំងនៃប្រភពជលផល ដើម្បីបម្រើផ្នែកចិញ្ចឹមជលផល​វៀត​ណាម​។

សម្រេចរួចនាចុងឆ្នាំ២០១៧ ប៉ុន្តែ Micro Dragon ត្រូវឆ្លងកាត់ដំណើរការត្រួតពិនិត្យដ៏ហ្មត់ចត់នៃស្ថាប័នអវកាសជប៉ុន។ បន្ទាប់ពីឆ្លងកាត់ការសាកពិសោធន៍ ផ្កាយរណបនេះត្រូវបានប្រគល់លិខិតអនុញ្ញាតឲ្យបង្ហោះទៅក្នុងអវកាស៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top