12/03/2016 09:47 GMT+7 Email Print Like 0

Mailta មាន​គោលបំណង​ជំរុញ​កិច្ចសហប្រតិ​បត្តិការ​មិត្តភាព​ជាមួយ​វៀត​ណាម​លើច្រើន​វិស័យ​


Mailta មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាមលើច្រើនវិស័យ(TTXVN)

នាថ្ងៃទី១០ ខែ​មិនា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអ៊ីតាលី និងសាធារ​ណរដ្ឋMailta លោក Cao Chinh Thien បានជូនសារតាំង ចំពោះប្រធានាធិ​បតីMailta​ លោកស្រី Marie Louise Coleiro Preca នៅទីក្រុង Valetta (Mailta)។ នៅក្នុងជំនួបពិ​ភាក្សា បន្ទាប់ពីពិធីជូនសារតាំងនេះ ឯកអគ្គរដ្ឋទូត Cao Chinh Thien បាន​ជូន​ដំណឹង​ ចំពោះប្រធានាធិបតីMailta លោក​ស្រី Marie Louise Coleiro Preca អំពីសមិទ្ធិផល​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គម​កិច្ច​ និងធ្វើសមាហរណកម្មអន្តរជាតិ ដែលវៀតណាមទ​ទួលបាន​ក្នុងរយៈពេលកន្លងទៅ ក៏ដូចជាគោលដៅ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ប្រ​ទេសជាតិ នាពេលខាងមុខនេះ។ ឯកអគ្គរដ្ឋទូត Cao Chinh Thien ក៏បានស្នើរដ្ឋា​ភិបាល​ Mailta ជួយឧបត្ថម្ភផ្តល់អាហារូបករបណ្ដុះបណ្ដាល​សំរាប់និស្សិតវៀតណាមនៅMailta។ ទន្ទឹមនឹងនោះ ឯកអគ្គរដ្ឋ​ទូតក៏បានចាត់ទុកថា៖ប្រទេសទាំង​ពីរត្រូវជំរុញ​ខ្លាំងការងារ​ផ្លាស់ប្តូ​រគណ​ប្រតិភូ​ជាន់​ខ្ពស់​នាពេល​ខាង​មុខ​នេះ​។

រីឯ  ប្រធានាធិតបីលោកស្រី Marie Louise Coleiro Preca បានអះអាងថា៖​ បណ្ដាស្ថាប័នរបស់ Mailta នឹងជួយ​ឧបត្ថម្ភ​អស់ពីកម្លាំង​កាយចិត្ត ដើម្បីឯកអគ្គរដ្ឋ​ទូត Cao Chinh Thien បំពេញល្អរាល់​ផែន​ការ​សហប្រិ​តបត្តិការ​ទ្វេភាគី នាពេល​ខាងមុខនេះ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ