មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ៖ - ឋានសួគ៌ទេសចរណ៍

មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ៖ - ឋានសួគ៌ទេសចរណ៍

បន្ទាប់ពីការបិទទ្វារអស់រយៈពេលយ៉ាងយូរសម្រាប់ការបង្ការជំងឺរាតត្បាត កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២២ វៀតណាមបានប្រកាសថា នឹងបើកទ្វារឡើង​វិញនិងស្តារៈវិស័យទេសចរណ៍ឡើងវិញយ៉ាងពេញលេញ ក្នុងស្ថានភាព​ធម្មតាតាមបែបថ្មី ដោយរំពឹងថា នឹងក្លាយជាគោលដៅសុវត្ថិភាព និងទាក់ទាញរបស់ភ្ញៀវអន្តរជាតិ។

នៅទីក្រុងកោះ ភូគ្វឹក (Phu Quoc) មជ្ឈមណ្ឌលលំហែកាយ លេងកម្សាន្តឈានមុខគេក្នុ ងតំបន់ ភូគ្វឹក (Phu Quoc) United Center ក៏ត្រៀមខ្លួនរួចជាស្រេចសម្រាប់ផែនការស្វាគមន៍ភ្ញៀវអន្តរជាតិដែល មកទស្សនានិងលំហែកាយប្រកបដោយសុវត្ថិភាព និងលំដាប់ខ្ពស់ នៅក្នុងទីក្រុងកោះមួយក្នុងចំណោមទីក្រុងកោះស្អាតបំផុត នៅលើភពផែនដី។

មជ្ឈមណ្ឌលលំហែកាយនិងទេសចរណ៍ជិតជុំគ្នាដ៏ឈានមុខគេ​ ដែល​កសាង​លើ​សមុទ្រ 

ភ្លាមៗបន្ទាប់ពីវៀតណាមបានប្រកាសស្តារៈឡើងវិញនូវសកម្មភាពទេសចរណ៍ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១៥ ខែមីនា យើងខ្ញុំបានកក់ដំណើរទេសចរណ៍ទៅកាន់ទីក្រុងកោះភូគ្វឹក (Phu Quoc) យ៉ាងឆាប់រហ័ស ដោយសង្ឃឹមថា ពួកយើងនឹងមានពេលវេលាដ៏រីករាយ និងសម្របខ្លួនក្នុងបរិយាកាសបរិសុទ្ធ បន្ទាប់ពីប៉ុន្មាន​ថ្ងៃ​អនុវត្ត​វិធានការ​រក្សាគម្លាតសង្គម ដោយសារជំងឺ COVID-19 ។ ទន្ទឹមនឹងនេះ ផ្នែកខ្លះពួកយើងក៏ចង់ដឹង ចង់ឃើញដោយផ្ទាល់នូវមណ្ឌល​លំហែកាយទំនើប កន្លែងលេងកម្សាន្ត នៃមជ្ឈមណ្ឌល​ ភូគ្វឹក (Phu Quoc) United Center ដែលបានគេចាត់ទុក​ថា ឋានសួគ៌នៃប្រទេសវៀតណាម​ដែលអាចប្រៀបធៀបជាមួយម៉ាល់ឌីវ ឌូបៃ ឬ ហាវ៉ៃ...

ពីអាកាសយានដ្ឋានអន្តរជាតិ ភូគ្វឹក (Phu Quoc) យើងត្រូវបានបុគ្គលិកនៃមជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ទទួលស្វាគមន៍និងនាំភ្ញៀវទៅកាន់កន្លែង​លំហែកាយ។ ស្ថិតនៅភាគខាងជើងនៃទីក្រុងកោះ ភូគ្វឹក (Phu Quoc) មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center គឺជាមជ្ឈមណ្ឌលលំហែកាយនិងលេងកម្សាន្តដ៏ទំនើប ដែលមានផ្ទៃដីជាង ១០០០ ហិកតា ដែលជាគម្រោងដ៏ធំអស្ចារ្យ​របស់ Vinpearl (ចំណុះក្រុមហ៊ុន Vingroup គ្រុប) ដែលជាម៉ាកយីហោសេវាកម្មទេសចរណ៍ កន្លែងលំហែកាយ​ - លេងកម្សាន្តឈានមុខគេរបស់វៀតណាម ដែលមានដើមទុនសរុបប្រហែល ៦៦ ពាន់ពាន់លានដុង (ប្រហែលជាង ២.៥ ពាន់លានដុល្លារអាមេរិក) បានបើកជាផ្លូវការនៅខែមេសា ឆ្នាំ២០២១​។​

មជ្ឈមណ្ឌលភូគ្វឹក​ (Phu Quoc) United គឺជា "ទីក្រុងដែលមិនធ្លាប់គេងនៅឡើយ" ដំបូងគេក្នុងប្រទេសវៀតណាម ដែលបានគេវាយតម្លៃថា ជា "គោលដៅដែលត្រូវទៅទស្សនា" ថ្មីមួយនៅលើផែនទីទេសចរណ៍នៃប្រទេសវៀតណាម និងពិភពលោក ដែលអាចប្រៀបធៀបទៅនឹងគោលដៅទាក់ទាញកំពូលៗ ដូចជា Jeju (កូរ៉េខាងត្បូង) Clarke Quay (ប្រទេស​សឹង្ហបុរី) ទីក្រុង Las Vegas (សហរដ្ឋអាមេរិក)...

មុនពេលធ្វើដំណើរ យើងបានសិក្សាអំពីមជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ប៉ុន្តែនៅពេលដែលយើងបានឃើញដោយផ្ទាល់ភ្នែក យើងអាចឃើញទំហំ និងភាពទំនើបនៃគម្រោងដ៏អស្ចារ្យនេះ។ មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ត្រូវបានសាងសង់ឡើងតាមនិន្នាការនៃ "គោល​ដៅ​មកដល់​មួយដែល​អាច​ឆ្លើយ​តប​នឹង​​តម្រូវការទាំងអស់ " (one-stop-destination) ជាមួយនឹងកន្លែង​​លំហែកាយ លេងកម្សាន្ត  កន្លែង​ដើរទិញទំនិញនិង​ម្ហូបអាហារ.. តែងតែមាន​សកម្មភាពដ៏អ៊ូអរទាំងយប់ទាំងថ្ងៃ ដើម្បីនាំយកបទពិសោធន៍ថ្មីទាំងស្រុងដល់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។ ហើយនេះក៏ជាគំរូទីក្រុងមិនធ្លាប់គេងនៅឡើយដំបូងបង្អស់របស់វៀតណាម​ផងដែរដែលជាការកត់សម្គាល់នូវការចាប់ផ្តើមនៃទិសដៅអភិវឌ្ឍន៍នៃគំរូសេដ្ឋកិច្ច ពេលយប់ក្នុងយុទ្ធសាស្ត្រធ្វើឱ្យវៀតណាមក្លាយជាគោលដៅថ្មីនៅលើផែនទីទេសចរណ៍ពិភពលោក។ ជាពិសេសក្នុងបរិបទដែលប្រទេសនានាកំពុងរៀបចំនិន្នាការនូវ​ការស្តាឡើង​វិញនៃវិស័យទេសចរណ៍ក្នុងរយៈពេលក្រោយជំងឺ Covid-19

មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center គឺជាឋានសួគ៌នៃការកម្សាន្ត ការស្វែងរក ការដើរទិញឥវ៉ាន់ ការសម្រាក​លំហែកាយ ពិធីបុណ្យ តន្ត្រី អាហារ កីឡា... ជាឋានសួគ៌ដែលមិនធ្លាប់គេងតែមួយគត់នៅក្នុងប្រទេសវៀតណាម។ មកទីនេះ ភ្ញៀវ​ទេសចរមានឱកាសទទួលបានបទពិសោធន៍រាប់រយនៃការលេងកម្សាន្ត កីឡា និងការស្វែងយល់ដ៏ប្លែកៗ និងមាន​ភាពចម្រុះបំផុត​ នៅ​អាស៊ី។ ទន្ទឹម​នឹង​នេះ ភ្ញៀវ​ទេសចអាច​ទស្សនាកម្មវិធីសិល្បៈដ៏ពិសេស​មានតម្លៃរាប់លានដុល្លារដែល​មាន​ចំណង​ជើង​ថា  "ភាពថ្នូរ​ថ្លៃ​នៃប្រទេសវៀតណាម" "ពណ៌នៃទីក្រុង Venice" និង "Once" បានប្រព្រឹត្តទៅយ៉ាងទាក់ទាញ និងរស់រវើកទាំងយប់ទាំងថ្ងៃ។ 

មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ក៏មានបន្ទប់សណ្ឋាគារជាង ១២,០០០ និងវីឡាដ៏ប្រណីតតាមស្តង់ដារអន្តរជាតិ ផងដែរ។ ទន្ទឹមនឹងនោះគឺជាប្រព័ន្ធនៃតូបលក់ទំនិញជាង ១០០០ ភោជនីយដ្ឋាន បារ ទីលានវាយកូនហ្គោល និងកាស៊ីណូជាច្រើនដែលដំណើរការជុំទាំងយប់ទាំងថ្ងៃ ហើយមិនដែលបិទឡើយ។

ក្រៅពីលើសេវាកម្មមានគុណភាពខ្ពស់ខាងលើ អ្វីដែលធ្វើឱ្យមជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center បានចាត់ទុកថា ជាគោលដៅសុវត្ថិភាព ពិសេស និងទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្ថានភាព​រីករាលដាលនៃជំងឺ COVID-19 នាពេលបច្ចុប្បន្ននេះ ក៏ដោយសារតែទីតាំងសំខាន់របស់ទីក្រុង​កោះភូគ្វឹក (Phu Quoc) ដែលជាទីក្រុងកោះឆ្ងាយពីដីគោក​មាន​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត និង​បរិយាកាស​សមុទ្រ​ស្រស់​ពេញ​មួយ​ឆ្នាំ មិន​សូវ​រង​ផល​ប៉ះពាល់​ ដោយ​កត្តា​ធម្មជាតិនិង​ជំងឺ​រាតត្បាតដូច​ក្នុង​ដីគោក​ឡើយ។


វង្វេងនៅក្នុងពិភពនៃ "គោលដៅតែមួយដែល​ឆ្លើយតបនឹងតម្រូវការទាំងអស់"

កង្វល់មួយក្នុងចំណោមកង្វល់ឈានមុខគេរបស់ភ្ញៀវទេសចរ នាសព្វថ្ងៃនេះ គឺសុវត្ថិភាពការធ្វើដំណើរ ពីផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 ។ ដូច្នេះ ដោយគំរូ "គោលដៅតែមួយដែលឆ្លើយតបនឹងតម្រូវការទាំងអស់"ឈានមុខគេនៅអាស៊ី មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center តែងតែរក្សានូវដំណើរការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងតឹងរ៉ឹង ២៤/៧ ដើម្បីធានាសុវត្ថិភាពជាអតិបរមាសម្រាប់ភ្ញៀវ។ តាមនោះ បុគ្គលិកទាំងអស់នៃមជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ត្រូវបានបណ្តុះបណ្តាលយ៉ាងពិសេស ស៊ីជម្រៅលើការការពារ ធានាសុវត្ថិភាពប្រឆាំងនឹងជំងឺរាតត្បាត ដើម្បីអាចណែនាំ និងបម្រើភ្ញៀវប្រកបដោយសុវត្ថិភាពបំផុត។

តំណាងក្រុមហ៊ុន Vinpearl បានឲ្យដឹងថា ដើម្បីរៀបចំផែនការទទួលភ្ញៀវត្រឡប់មកទេសចរវិញដោយសុវត្ថិភាព ក្នុងស្ថានភាព​ធម្មតាតាម​បែបថ្មី បន្ទាប់ពី វៀតណាមបានប្រកាសបើកទ្វារ​និង​ស្តារៈឡើងវិញនូវសកម្មភាពទេសចរណ៍ បន្ថែមពីលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម Vinpearl បន្តកសាងកម្មវិធីសហប្រតិបត្តិការយុទ្ធសាស្ត្រ សម្របសម្រួលជាមួយ ដៃគូនានា រួមមាន ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines, ក្រុមហ៊ុន​អាកាសចរណ៍ Vietjet Air និង ក្រុមហ៊ុន​អាកាសចរណ៍ Bamboo Airways... ដើម្បីបង្កើត "សម្ព័ន្ធភាព" កន្លែង​លំហែកាយ- អាកាសចរណ៍ - សេវាកម្ម - ក្រុមហ៊ុនទេសចរណ៍ដ៏រឹងមាំ ដែល​ឆ្លើយតបនឹងជើងហោះហើរពិសេស ជើងហោះហើរពាណិជ្ជកម្មអន្តរជាតិ និងក្នុងស្រុក នាំភ្ញៀវទេសចរទៅកាន់គោលដៅទេសចរណ៍ល្បីៗនៃប្រទេសវៀតណាម រួមទាំងមជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center ជាមួយនឹងបណ្តាញសេវាកម្មលំដាប់ខ្ពស់ជិត​ជុំគ្នា ធានាសុវត្ថិភាព និងទទួលបទពិសោធន៍កម្រិតខ្ពស់។ លើសពីនេះ Vinpearl ក៏ផ្តល់ជូនយ៉ាងទៀងទាត់នូវកម្មវិធីឈប់សំរាកជាកញ្ចប់ រួមទាំងសំបុត្រយន្តហោះ - ការលំហែកាយ - ការលេងកម្សាន្ត ... ដើម្បីបង្កើតដំណើរទេសចរនិងលំហែកាយប្រកបដោយពេញលេញ ចាប់ពីពេលចេញដំណើររហូតដល់បញ្ចាប់ដំណើរកម្សាន្ត ដើម្បីបង្កើតសុវត្ថិភាព និងផាសុកភាពជាអតិបរមាសម្រាប់ភ្ញៀវទេសចរ។ 

ភ្ញៀវជិះឡានក្រុងទៅទស្សនាសត្វរស់ក្នុង​ស្ថានភាពពាក់កណ្តាលព្រៃនៅ Vinpearl Safari ភូគ្វឹក ( Phu Quoc)។ រូបថត៖ ឯកសារ Vinpearl

ត្រឡប់ទៅដំណើរលេងកម្សាន្តលើកដំបូងរបស់យើងទៅកាន់មជ្ឈមណ្ឌល ភូគ្វឹក (Phu Quoc) United Center បន្ទាប់ពីទទួល​បន្ទប់ និងសម្រាកពីរបីម៉ោង ក្រោយការធ្វើដំណើរដ៏វែងឆ្ងាយ យើងបានចាប់ផ្តើមដំណើររបស់យើង ដើម្បីស្វែងយល់និងទទួលបទពិសោធន៍ប្លែកៗ នៅមជ្ឈមណ្ឌល​ទំនើប ភូគ្វឹក (Phu Quoc) United Center ដោយការធ្វើដំណើរកម្សាន្តទៅកាន់សួនថែទាំ និងអភិរក្សសត្វ Vinpearl Safari ភូគ្វឹក (Phu Quoc)។

យោងតាមអ្នកថែទាំសត្វ ក្នុងឆ្នាំ ២០១៩ កូនរមាសពីរក្បាលបានកើតនៅ Vinpearl Safari ភូគ្វឹក (Phu Quoc) ។ ក្នុងឆ្នាំ ២០១៨ មានស្វត ចំនួន ៣៨០ ក្បាល រួមទាំង ហ៊ីបប៉ូប៉ូតាមូស ខ្លា Bengal, តោពណ៌ស, សត្វពពែព្រៃ  Bongo, ជ្រូកព្រៃអាហ្រ្វិកសត្វពពែព្រៃមានស្នែងវេញ  ពពែព្រៃ​ស្នែងដាវអារ៉ាប់... បានកើតនៅទីនេះដោយជោគជ័យ។

ជាសួនសត្វថែទាំ និងអភិរក្សពាក់កណ្តាលសត្វព្រៃដំបូងគេក្នុងប្រទេសវៀតណាមដែលបានបើកនៅឆ្នាំ ២០១៥ Vinpearl Safari ភូគ្វឹក (Phu Quoc)មានផ្ទៃដីរ​ ៣៨០ ហិកតា រួមទាំងតំបន់សំខាន់ចំនួន ពីរ គឺសួនសត្វបើកចំហ និងតំបន់ពាក់កណ្តាលសត្វព្រៃ។ (Safari) ។ Vinpearl Safari ភូគ្វឹក (Phu Quoc) ចិញ្ចឹមសត្វជាង ៤៥០០​ ក្បាល ដែល​ចំណុះ ២០០ ប្រភេទនៅទូទាំងតំបន់ជីវភូមិសាស្រ្តរបស់ពិភពលោក រួមទាំងប្រភេទជិតផុតពូជ និងកម្រជាង ៤០ ប្រភេទ និងប្រព័ន្ធអេកូចម្រុះនៃរុក្ខជាតិប្រហែល ១២០០ ប្រភេទ។ ភ្ញៀវទេសចរណ៍អាចមក Vinpearl Safari ភូគ្វឹក (Phu Quoc) ដើម្បីស្វែងយល់ពីជម្រកចំនួន ១០ និងទទួលបានបទពិសោធនដ៏ប្លែកនៃ "មនុស្សឃុំឃាំង សត្វដែលបានដោះលែង" ដែល​លេចចេញជាលើកដំបូងនៅក្នុងប្រទេសវៀតណាម។

បន្ទាប់ពីការគយគន់សត្វព្រៃ នាពេល​រសៀលដែលភាគច្រើនសត្វយើងបានឃើញតាមទូរទស្សន៍ពីមុនមក ក្រុមយើងនេះបានបន្តដំណើរស្វែងយល់ឆ្ពោះ "ទីក្រុងមិន​ធ្លាប់គេង" ។ Grand World កន្លែងលេងកម្សាន្ត ក្នុង​រយៈពេល ២៤/៧ និងជាមជ្ឈមណ្ឌលរៀបចំព្រឹត្តិការណ៍នៃគម្រោងទំនើប ភូគ្វឹក (Phu Quoc)​United Center ។ មកនៅទីនេះ ភ្ញៀវទាំងអស់គ្នាអាចសាកល្បងនូវអារម្មណ៍មិនគេងមិន ជាមួយនឹងបទពិសោធន៍គ្រប់បែបយ៉ាង ចាប់ពីការទទួលទានអាហារពេលល្ងាច នៅផ្សាររាត្រី ស្តាប់តន្ត្រីដ៏ក្ដៅគគុក ជិះទូកតាមដងទន្លេ គយគន់ទីក្រុងនៅពេលយប់ និងទស្សនាការសំដែងដ៏អស្ចារ្យ ពណ៌នៃទីក្រុង Venice" ដែល​សាងលងនៅទីក្រុង​កោះនេះដែលមានពន្លឺចែងចាំងនិង​រ៉ូមែនទិចទាំងយប់ទាំងថ្ងៃ។

បានឲ្យដឹងថា នាពេលខាងមុខ Vinpearl នឹងបន្តបើកដំណើរការទេសចរណ៍ និងលេងកម្សាន្តដែលបំបែកឯកទគ្គកម្មជាច្រើន ដូចជា វិមាន ហាយវឿង (HaI Vuong) ជាសួនសត្វ​ក្នុងទឹកដ៏ធំបំផុតមួយក្នុងពិភពលោក ដែលគ្រោងនឹងបើកដំណើរការនៅរដូវក្តៅឆ្នាំ២០២១ នេះ នៅ Vin Wonders ភូគ្វឹក (Phu Quoc)​។ នេះនឹងក្លាយជាជម្រក និងអភិរក្សសត្វនិងរក្ខជាតិសមុទ្រជាង ៣០០។

ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដ៏លំដាប់ខ្ពស់នេះ Vinpearl ត្រៀមខ្លួនរួចជាស្រេចសម្រាប់ផែនការស្វាគមន៍ភ្ញៀវអន្តរជាតិមកទស្សនាមជ្ឈមណ្ឌល​ទំនើប ភូគ្វឹក (Phu Quoc) United Center ដើម្បីរីករាយនឹងថ្ងៃឈប់សម្រាកប្រកបដោយសុវត្ថិភាព លំដាប់ថ្នាក់ និងគួរឱ្យទាក់ទាញនៅក្នុងទីក្រុងសមុទ្រដ៏ស្រស់ស្អាត និងសុវត្ថិភាពបំផុត ក្នុងតំបន់៕

អត្ថបទ៖ សើនហាយ

រូបថត៖ បាវអៀន ហ័ងហា ឡេមិញ និង​ឯកសារ​របស់ Vinpearl

បច្ចេកទេស​និងក្រាហ្វិក៖ ត្រាងញុង


Top