17/04/2018 09:49 GMT+7 Email Print Like 0

Logistic មានតួនាទីសំខាន់សម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ

ចំណាយសម្រាប់​ Logistic របស់វៀត ណាម​ស្មើនឹង ២០,៩% ​នៃផលិតផលក្នុង​ ស្រុក​សរុប (GDP) ជាឧបសគ្គ​មួយ​ក្នុង​ចំណោម​ឧបសគ្គ​ដែល​ប៉ះពាល់ដល់ការ​ប្រកួតប្រជែង នៃខឿនសេដ្ឋ​កិច្ចវៀត​​ណាម។ 

នេះជាបញ្ហា​ត្រូវបាននាំចេញនៅក្នុង ស​ន្និសីទទូទាំងប្រទេសស្តី​ពី Logistic ដែលប្រព្រឹ​ត្តទៅនា​ព្រឹកថ្ងៃទី​១៦ខែ​មេសា​ នៅ​ទីក្រុង​ហាណូយ ក្រោមអធិបតីភាពរប​ស់នាយករដ្ឋមន្ត្រីរដ្ឋា​ភិបា​ល លោក​ Nguyen Xuan Phuc។ ចូល​រួម​ក្នុង​សន្និសីទនៅមា​នវត្តមានឧបនាយករ​ដ្ឋមន្ត្រី លោក Trin​h Dinh Dung ថ្នាក់ដឹកនាំក្រសួង​​ស្ថាប័ន​នានា រួមទាំង​សហគ្រាស​ជំនាញ​ការសេដ្ឋកិច្ច​ជាតិ​ និងអន្តរជាតិ​ផង​ដែរ​។
 
អញ្ជើញថ្លែងមតិ​ក្នុងសន្និសីទនេះ នាយ​ករដ្ឋមន្ត្រី លោក N​guyen Xuan Phuc បាន​តម្រូវឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច​ទាំង​អស់ គប្បីយល់ច្បា​ស់អំពី Logistic ។​ ពោលគឺ Logistic មិនត្រឹមតែជាសេវាដឹក​ជញ្ជូន​ប៉ុណ្ណោះទេ​ រួមទាំង​មានសេ​វា​កម្ម​ជាច្រើនទៀត ដូចជាឃ្លាំង​ផ្ទុកទំ​និញ ការវេចខ្ចប់ កា​រគ្រប់គ្រងទំនិញដែ​ល ត្រូវ​ខូចខាត​ជាដើម​៖ “យើង​ត្រូវតែដឹងថាបន្ទុកចំណាយគឺជាឧ​បសគ្គដ៏ធំបំ​ផុតស​ម្រាប់សហគ្រាស​វៀតណាម នាបច្ចុប្បន្ន​នេះ ក្នុ​ងនោះចំណាយ​ logistic ខ្ពស់ក៏​ជាឧបសគ្គប៉ះពាល់ ដល់ការប្រកួត​ប្រជែងនៃ​ខឿន​សេដ្ឋកិច្ច វៀត​ណាម​ដែរ​។ លើ​សពីនេះទៅទៀ​ត ការវិនិយោគមិនទាន់​សមស្របរវាងមធ្យោបាយដឹក​ជញ្ជូន ព្រម​ទាំងការ​តភ្ជាប់ អន់​ខ្សោយ​ បាន​ធ្វើឲ្យចំណាយ​ ដឹកជញ្ចូន​និង logistic កើន​ឡើងដែ​រ”។
 
លោកនាយករដ្ឋមន្ត្រីបាន​អះអាងថា logistic មានតួនាទីសំខាន់ស​ម្រាប់ ខឿន​សេដ្ឋកិច្ចវៀតណាម។ តា​មនោះ រដ្ឋាភិបាលបាន​អនុម័តនូវផែន​ការ​សកម្មភាព​សំដៅលើក​កម្ពស់​សមត្ថភាព​ប្រកួត​ប្រជែង​និង​អភិវឌ្ឍន៍​សេវាកម្ម​ logistic ​របស់វៀតណាមដល់ឆ្នាំ២០២​៥៕

 

តាម VOV5 - ​វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ