• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

L’amant Café ៖ បង្ហាញ​វត្តមាន​ចេញ​ទៅ​ពិភពលោក​តាម​រយៈ ​APEC ២០១៧​

សប្តាហ៍​កំពូល​ APEC ២០១៧ ទើប​ប្រព្រឹត្ត​ទៅ​នៅ​ក្រុង​ដាណាំង​ L’amant Café (ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​​មាន​​កម្រិត​វិញ​ហិប ​- Vinh Hiep​​) ជា​​ពាណិជ្ជសញ្ញា​តែ​មួយ​គត់ ​មាន​កិត្តិយសបាន​​ជ្រើស​រើស​​​ ធ្វើ​ជា​អ្នក​​ឧបត្ថម្ភ​​​ជំនាញ​​បម្រើ​សេវាកម្ម​កាហ្វេ​​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។​

​នៅ​ទីកន្លែង​សំខាន់ដែល​​ប្រព្រឹត្ត​ទៅ​សន្និសីទ​កំពូល​ APEC ២០១៧ ដូចជា​៖ Ariyana, Furama Resort, Intercontinental, Sheraton, មជ្ឈមណ្ឌល​កាសែត​…។ល។ សុទ្ធតែ​មាន​ស្តង់​ L’amant Café បម្រើ​​ដ៏​ជំនាញ​ ជា​មួ​យ​ក្រុម​បុគ្គលិក​​ជិតស្និទ្ធ​​ សម្រាប់​បម្រើ​តម្រូវការ​របស់​គណៈ​ប្រតិភូ​។​
 

បទដ្ឋាន​​ផលិត​កាហ្វេ​ L’amant សម្រេចស្តង់​ដារ​ ISO 22000, HACCP។ នេះ​ជា​ស្តង់ដារ​អន្តរជាតិ​អំពី​ប្រព័ន្ធ​គ្រប់​គ្រង​សុវត្ថិភាព​ស្បៀ​ងអាហារ​ សម្រាប់​ឆ្លើយ​តប់​តម្រូ​វការ​នៃ​អ្នក​ប្រើ​ប្រាស់​ និង​​​ភាគី​នានា​ បានទទួលយក​ចិត្ត​ទុកដាក់ ទូទាំងសកលលោក​។​

សៀវ​ភៅ​ទិន្នានុលេខ​​របស់​ L’amant Café ដាក់​​នៅ​លើ​តុ​បម្រើ ទទួល​បាន​ពាក្យ​​​​កំណត់​ត្រា​យោបល់​វាយតម្លៃ​ល្អ​ប្រសើរ​​យ៉ាង​​ច្រើន អំពី​គណៈ​ប្រតិភូ​​ សហគ្រិន​ អ្នក​កាសែត​ជាតិ​​និង​​អន្តរជាតិ​​ បន្ទាប់ពី​បានពិសា​ក្រេប​រសជាតិ​កាហ្វេ​ L’amant ផ្តល់​ជូន​។​
 
ពាណិជ្ជសញ្ញា​ L’amant Café ទោះបី​ទើប​បង្កើត​បាន​៥ខែ​ ប៉ុន្តែ​បាន​ក្រុម​ហ៊ុន​វិញ​ហិប (Vinh Hiep)​ ​សង្ឃឹម​គម្រោង​​​ផែន​ការ​ស្ថាបនា​កសាង​ពាណិជ្ជសញ្ញា​កាហ្វេ​​ស្អាត ​តាំង​ពី១០​ឆ្នាំ​មុន​ម្លេះ​។ ជា​មួយ​ទិសស្លោក​​ “​ស្អាត​ពី​កសិដ្ឋាន​រហូត​ដល់​កាហ្វេមួយ​កែវ​” ក្រុមហ៊ុន​វិញហិប (Vinh Hiep) ​តែង​គោរព​បទដ្ឋាន​ផលិត​បិទ​ជិត​​ មិន​ប៉ះពាល់​ដល់បរិស្ថាន​។ ផ្លែកាហ្វេ​មាន​កម្រិត​ទុំ​ល្អ​និង​ទំហំ​ផ្លែ​គ្រប់​ស្តង់ដារ​ ក្នុង​កសិដ្ឋាន​​៤៥​ហិកតា​ នៅ​ស្រុក​ជឺសេ​ (Chu Se) (ខេត្ត​យ៉ាឡាយ - Gia Lai​)​ នឹង​បាន​ប្រមូល​ដោយ​វិធីសាស្រ្ត​សិប្បកម្ម​ និង​ធ្វើ​ប្រព្រឹត្តិកម្ម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​។​


 ទិដ្ឋាភាពទូទៅ​នៃ​រោង​ចក្រ​ច្នៃ​កាហ្វេ​ L’amant Café នៅទីក្រុង​ប៉្លៃ​គូ​ (Pleiku) ខេត្ត​យ៉ា​ឡាយ (Gia Lai)​​​។​

 ក្រុម​ហ៊ុន​​ទទួល​ខុស​ត្រូវ​មាន​កម្រិត​វិញ​ហិ​ប​ (Vinh Hiep) ​ទីស្នាក់​ការ​នៅ​ក្រុង​ប៉្លៃ​​គូ (Pleiku) ខេត្ត​យ៉ា​ឡាយ ​(Gia Lai) -
អង្គភាព​កសាង​ពាណិជ្ជសញ្ញា​
L’amant Café.

 បុគ្គលិក​បម្រើ​ជំនាញ​និង​ស្និទ្ធស្នាល​របស់​ L’amant Cafe។​

 ជ្រុង​មួយ​នៃ​បន្ទប់​ showroom តាំង​បង្ហាញ​ផលិតផល​របស់​ L’amant Cafe នៅ​ក្រុង​ប្លៃ​គូ​ ខេត្ត​យ៉ាឡា​។​

 ប្រភេទ​​កាហ្វេ​ម្សៅ​និង​គ្រាប់​លាយដោយ​​ប្រដាប់​ឆុង​កាហ្វេ​របស់​ L’amant Café។​

 ម៉ាស៊ីន​ឆុង​​កាហ្វេ​គ្រាប់ ​របស់​ L’amant Café បង្កើត​បាន​ប្រភេទ​កាហ្វេ​ពិសេស​ដាច់​ដោយ​ឡែក​យ៉ាង​ច្រើន​​។​

 ម៉ាស៊ីន​កិន​កាហ្វេ​គ្រាប់​របស់​ L’amant Café


 គណៈ​ប្រតិភូ សហគ្រិន​ កាសែត​ជាតិ​និង​បរទេស​ បាន​អញ្ជើញ​មក​ពិសា​ផលិតផល​កាហ្វេ​របស់​ L’amant Café
ក្នុង​សន្និសីទ​កំពូល​ APEC ២០១៧។​

ក្រុម​ហ៊ុន​ប្រើ​ប្រាស់​បច្ចេកទេស​លីង​កិន​​ទំនើប​ - Probat (អាល្លឺម៉ង់​) ​រួម​នឹង​​អ្នក​​​​ឯកទេស​​ពិសា​សាក​កាហ្វេ​លំដាប់​ថ្នាក់​ អាច​ប្រើ​កម្តៅ​និង​ពេលវេលា​លីង​កែ​សម្រួល​ផលិតផល​ ដើម្បី​បង្កើតចេញ​​កាហ្វេ​ដែល​មាន​រសជាតិ​ពិសេស​ខុស​​គ្នា​។​



​រៀង​រាល់​ឆ្នាំ​វិញ​ហិប​ (Vinh Hiep) ផ្គត់​ផ្គង់​កាហ្វរ​គ្រាប់​ប្រហែល​៧០.០០០​តោន​ ចេញ​ទៅ​​ទីផ្សារ​​ដែល​ពិបាក​ៗ​ដូច​ជា​អាមេរិក​ អឺរ៉ុប​...។​ល។​

ពេល​ផលិតផល​ L’amant Café បាន​ផលិត​ចេញ​ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​​យ៉ាង​ហ្មត់​ចត់ ​អំពី​គុណភាព​ ម៉ូដ​សម្បក​ខាងក្រៅ​ ឆ្លង​កាត់​របង​ត្រួត​​ពិនិត្យ​សន្តិសុខ​ មុនពេល​មាន​វត្ត​មាន​​សម្រាប់​បម្រើ​ព្រឹត្តិការណ៍​ APEC ដ៏​សំខាន់​នេះ​។

សព្វថ្ងៃ L’amant Café បង្កើត​ចេញ​ផលិតផល​​ចម្បង​ចំនួន​១០​ប្រភេទ​ អាច​ឆ្លើយ​តប​តម្រូវ​ការ​ពិពិធ​​នៃ​អតិថិជន​ដ៏​ច្រើន​នេះ​។ ចាប់ពី​​កាហ្វេ​ប្រពៃណីដែល​​ចំណូល​ចូល​ចិត្ត​​​របស់​​ជនជាតិ​វៀតណាម តាំង​​ពី​ដើម​មក​ រហូត​ដល់​កាហ្វេ​ Espresso តាម​ gout ទំនើប​ ទាំង​អស់​សុទ្ធ​តែ​មាន​នៅ​ក្នុង​ L’amant Café។ ជា​ពិសេស​ L’amant Café នៅ​ទាំង​ផ្គត់​ផ្គង់​​ប្រភេទ​កាហ្វេ​គ្រាប់ដែល​លាយ​ដោយ​ម៉ាស៊ីន​ ​តាមបែប​​រចនាបទ​ផ្សេង​ៗ​​...។ល។ ពិពិធ​នេះ​ ជួយ​អ្នក​ប្រើ​ប្រាស់​អាច​ជម្រើស​ចំ​ប្រភេទ​កាហ្វេ​ដែល​ខ្លួន​ចូល​ចិត្ត​ ក៏​ដូចជា​ពិសា​បាន​រសជាតិ​កាហ្វេ​ លើ​ចំណូល​ចូល​ចិត្ត​​​ខុសពី​គ្នា​។​
 
ភាព​វត្ត​មាន​នៃ​ភេសជ្ជដ៏​អស្ចារ្យ​នេះ នៅ​ក្នុង​សន្និសីទ​កំពូល​ APEC ជា​ឱកាស​​មួយដ៏​​ធំ ​សម្រាប់​ L’amant Café ឧទ្ទេសនាម​ដល់​មិត្ត​ភក្តិ​អន្តរជាតិ​ ពី​ផលិតផលពិសេស​ប្រចាំ​នៅ​វៀត​ណាម​ និង​ស្វែង​រក​ឱកាស​នាំ​ចេញ​ទៅ​កាន់ទី​ផ្សារ​អន្តរជាតិ​៕​


 ដើម​កាហ្វេ​បាន​ដាំ​តាម​វិធី​សាស្រ្ត​បិទ​ជិត​ ជិត​ស្និទ្ធ​នឹង​បរិស្ថាន​ ដោយមាន​ទិសស្លោក​ថា “ស្អាត​​​ពី​កសិដ្ឋាន​រហូត​ដល់​កាហ្វេ​មួយ​កែវ​”។​

 ប្រជា​កសិករ​ត្រូវ​​ប្រុង​ប្រយ័ត្ន​ជ្រើសរើសរាល់​​ផ្លែ​កាហ្វេ​ទុំ​ល្អ​។​

 ទិដ្ឋភាព​ផ្ទាល់​នៃ​ការ​ប្រមូល​ផល ​តាម​វិធី​សាស្រ្ត​សិប្បកម្ម​នៅ​កសិដ្ឋាន​កាហ្វេ​វិញ​ហិ​ប​ (Vinh Hiep)។​

 គ្រាប់​​កាហ្វេ​ត្រូវ​បាន​ហាល​តាម​ពេល​កំណត់​ ដើម្បី​កែសម្រួល​ភាព​កម្តៅ​ កម្រិត​សំណើម​ និង​រក្សាបាន​​​រសជាតិ​ឆ្ងាញ់​។​

 ប្រើ​ម៉ាស៊ីន​វាស់​កម្រិត​សំណើម​បរិយាកាស​ សម្រាប់​តាម​ដាន​កែ​សម្រួល​គ្រាប់​កាហ្វេ​ ហាល​ដូច​ម្តេច​បាន​គ្រប់​ស្តង់ដា​។​

 គ្រាប់​កាហ្វេ​សម្រេច​ស្តង់​ដារ​​ បន្ទាប់ពី​បទដ្ឋាន​ជ្រើស​រើស​​នៅ​ក្នុង​រោង​ចក្រ​។​

 L’amant Café ប្រើ​ប្រាស់​បច្ចេកទេស​លីង​សម្ងួត​ទំនើប​ - Probat (អាល្លឺម៉ង់)​ អាច​រក្សា​បាន​រសជាតិ​ដើម​នៃ​គ្រាប់​កាហ្វេ​បន្ទាប់ពី​លីង​រួច​។​

 អ្នក​ឯកទេស​​សាក​ពិសា​កាហ្វេ​លំដាប់ថ្នាក់​របស់​ L’amant Café  ប្រៀប​ធៀប​នឹង​រសជាតិ​កាហ្វេ​​នៅ​ក្នុង​បន្ទប់​ពិសោធន៍​។​
 

 អត្ថបទ៖ សើន​ងៀ   រូបថត៖ ង្វៀន​ឡឹន​

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ពឹង​ផ្អែក​លើ​គ្រឹះស្ថាន​ និងភាពប្រៀប​របស់វៀតណាម​ខាង​វិស័យ​វេជ្ជឱសថ​សាស្រ្ត​បុរាណ​ បន្ទាប់ពី​ពីរ​ទសវត្សរ៍​អភិវឌ្ឍ ក្រុមហ៊ុន​ទទួល​ខុសត្រូវ​មានកម្រិត​ផលិតផល​ឱសថ​ FITO PHARMA បានក្លាយ​ជា​ក្រុមហ៊ុន​មួយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ឱសថ​​មាន​កិត្យានុភាព​ឈានមុខ​នៅ​វៀតណាម​ ដែល​មាន​ផលិតផល​នាំចេញ​ទៅកាន់ប្រទេស​ជាច្រើន​លើពិភពលោក​។​

Top