19/10/2018 15:42 GMT+7 Email Print Like 0

Kinergie Studio៖ ពិសោធន៍ថ្មីជាមួយនឹងរបាំសហសម័យ

មិន​បែង​ចែក​វ័យ​និ​ងទេពកោសល្យ​​ ចាប់​ពីក្មេង​រហូតដល់​នារី​វ័យ​​ជំទង់​និង​ទាំង​ជនបរទេស ​កំពុង​រស់​នៅ​និង​ធ្វើ​ការ​នៅ​វៀតណាម​ បាន​អញ្ជើញ​មក​ជាមួយ​នឹង​ថ្នាក់​រៀន​របាំ​សហសម័យ​នៅ​ Kinergie Studio ដើម្បី​ស្វែង​យល់អំពី​​សម្រស់​ស្អាត​ នូវ​រាល់​កាយវិការ​ ពិសោធន៍​អារម្មណ៍​ស្រស់​ស្រាយ​ ពោរពេញ​ដោយ​ថាម​ពល​បន្ទាប់ពី​ការ​ហាត់ម្តង​​។​

សិល្បករ ​ដូ ហ្វាង​ធី​ង៉ុក (Do Hoang Thi Ngoc) និង​សិល្បករ ត្រឹន ​ហ្វាង​ឡុង​ (Tran Hoang Long) ដែល​ធ្លាប់​សិក្សា​​ នៅ​ប្រទេស​អង់គ្លេស​​និង​បារាំង​ រួម​ស្ថាបនិក​ Kinergie Studio ជាមួយ​នឹងគោល​​បំណង​នាំ​​សិល្បៈ​របាំ​សហសម័យ​​និង​ ballet ទៅ​ជិត​មហាជនជាង​​ តាមរយៈ​ថ្នាក់​រៀន​ workshop កម្មវិធី​សម្តែង ​និង​សហការ​ជាមួយ​សិល្បករ ​​សិល្បការនី​​វៀតណាម ​​និង​អន្តរជាតិ​។ មិនត្រឹមតែ​​ជា​ទីកន្លែងសម្រាប់​​សហគមន៍​ស្វែង​យល់ ​​និង​ចែក​រំ​លែក​​​ក្តី​ចំណូល​ចិត្ត​សិល្បៈ​ Kinergie Studio នៅ​ជា​បរិយាកាស​មួយ​ចិញ្ចឹម​ទេពកោសល្យ​ ជូន​សិល្បករសិល្បការិនី​វ័យក្មេង​ ជាមួយ​គម្រោងការ​ ទិសដៅ​ថ្មី​និងភាព​លោត​ផ្លោះ​​។​​
 
តាម​ធម្មតា​ពេល​និយាយ​ដល់​ការរៀន​របាំ​ ជនជាតិ​វៀតណាម​នឹង​គិត​ដល់​កក្តា​ពីរ​៖ ទេពកោសល្យ​​ និង​សាលា​រដ្ឋ​ ហើយ​​មិន​ងាយ​បាន​​​ក្លាយជា​សិល្បករសិល្បការិនី​ ​នៅ​លើ​ឆាក​សម្តែងទេ​​។ តែ​ Kinergie Studio មិនទាមទារ​អ្នក​រៀន​​មាន​កម្រិត​វិជ្ជា​ឬទេពកោសល្យ​ណាមួយ​ គ្រាន់តែ​មាន​ការ​​ចំណូល​ចិត្ត​គឺ​គ្រប់​គ្រាន់​ហើយ​។ សិស្ស​នៅ​ Kinergie Studio សកម្មភាព​សម្បូរ​បែបមក​ពី​គ្រប់​​វិស័យ​​ដូចជា​​សិក្សា​អប់រំ​ ពាណិជ្ជកម្ម​ សារព័ត៌មាន​ រដ្ឋបាល​ ប៉ុន្តែ​ពួក​គាត់​មាន​រួម​​​ចំណូល​ចិត្ត​ស្រឡាញ់​​របាំ រួមគ្នា​ចូល​មក​សាល​របាំ​ជិត​ស្និទ្ធ​ ដែល​ Kinergie Studio ហៅថា​ទីលាន​ហាត់​​ថាម​ពល​ចល័ត​។​
 
សិក្ខាកាមនៅ​ Kinergie Studio បាន​ចូល​រួម​ workshop ជាមួយ​នឹង​សិល្បករ​សិល្បការិនី​​វៀតណាម​និង​អន្តរជាតិ​ ក្រោយ​៦​ខែ​ អាច​និពន្ធឯង​និង​សម្តែង​ស្នាដៃ​​នៅ​លើ​ឆាកបាន​​។ នេះ​ក៏ជា​កក្តា​មួយ​ជួយ​អ្នក​រៀន​ជឿ​ជាក់ ហើយ​​​អាច​សកម្មភាព​ទោល​ ដូចជា​សិល្បករសិល្បការិនី​​ជំនាញ​ម្នាក់​។​



 Kinergie Studio ជា​ឈ្មោះ​នៃ​បន្ទប់​ហាត់របាំ​មួយ​ ​បាន​បង្កើត​ឡើង​ដោយសិល្បករ ដូ ហ្វាងធី​​ង៉ុក​
(Do Hoang Thi Ngoc) ​និង​សិល្បករ ត្រឹន ​ហ្វាង​ឡុង (Tran Hoang Long)​។
សព្វ​ថ្ងៃ​ទី​នេះ មាន​ថ្នាក់​រៀន​សម្រាប់​មនុស្ស​គ្រប់​គ្នា​។​



 
សិល្បករ ដូ​ ហ្វាង​ធីង៉ុក​ (Do Hoang Thi Ngoc) កំពុង​ណែនាំ​សិក្ខាកាម​នូវ​កាយវិការ​ក្បាច់
​របាំ​ត្រឹមត្រូវតាម​​បច្ចេកវិទ្យា​។​



 
សិក្ខាកាម​ Kinergie Studio បាន​សិក្សា​របាំ​តាម​ក្បូន​ខ្នាត។​



 
សិល្បករ ដូ​ហ្វាង​ធី​ង៉ុក (Do Hoang Thi Ngoc) ឲ្យ​ដឹង​ថា ក្បាច់​របាំ​បាន​​កែ​តម្រូវ​​សមស្រប
នឹង​សមត្ថភាព​រៀង​ៗខ្លួន​។​.



 មាន​​​ថ្នាក់របាំទៅ​​តាម​វ័យ​ កម្រិត​វិជ្ជាជាច្រើន​​​បានរៀប​ចំ​នៅ​ Kinergie Studio។​


 
សក្ខាកាមជាច្រើន​​នៅ​ Kinergie Studio ជា​ជនជាតិ​បរទេស​​សព្វថ្ងៃ​កំពុង​ធ្វើ​ការ​​នៅ​ហាណូយ​។​


 របាំ​សហសម័យ​​សម្រាប់​មនុស្ស​គ្រប់​គ្នា​ - ជា​គោល​បំណង​មួយ​ក្នុង​ចំណោម
​គោល​បំណង​របស់​ Kinergie Studio។



 
ទោះបី​ជា​ថ្នាក់​រៀន​តាម​ចំណូល​ចិត្ត​ តែ​សិក្ខាកាម​នៅទី​នេះ តែង​ខិតខំ​
ដើម្បី​ហាត់​​សម្រេចនូវ​ក្បាច់ណា​​ពិបាក។​



 
សិក្ខាកាម​​មក​ជាមួយ​ Kinergie Studio ដើម្បី​រៀន​របាំសហសម័យ​និង​ពិសោធន៍​អារម្មណ៍​ថ្មី​ថ្មោង
​ ស្រស់​ស្រាយ​បន្ទាប់ពី​ម៉ោង​ហាត់​។

 

Kinergie Studio រៀបចំ​​ workshop ជាច្រើន​ជាមួយ​នឹង​សិល្បករសិល្បការិនី​វៀតណាម​និង​អន្តរជាតិ​ ដើម្បី​ឧទ្ទេស​នាម​សិល្បៈ​របាំ​សហសម័យ​សម្បូរបែប​ទៅ​លើ​ពិភព​លោក​ ​ដូចជា workshop ជាមួយ​​នឹងនាដករ​ Butoh Katsura Kan មក​ពី​ប្រទេស​ជប៉ុន​​ Modern Jazz និងសិល្បៈកររបាំ​​វ័យ​ក្មេង​ជនជាតិ​បារាំង​ Dede Guardiola បច្ចេកទេស​រាំ​​របាំសហសម័យ​​សេរី​ ជាមួយនឹង​នាដករ​​ជនជាតិ​អាមេរិក​ ដើមកំណើត​ឈីលី​ Felipe Oyarzun Moltedo សហសម័យ​និង​ Hiphop ជាមួយ​នាដករ​​វ័យ​ក្មេង​មកពី​ប្រទេស​អង់​គ្លេស​​ Muti Musafiri ។ល។
 
គម្រោង​មួយ​ក្នុង​ចំណោម​គម្រោង​លេច​ធ្លោ​ Kinergie Studio ច្នៃប្រឌិត​និង​និពន្ធ​ឈុត​សម្តែង​របាំ​សហសម័យ​ “រូបសំណាកឈើ” (The Human Tree) ក្រោម​ប្រធានបទ​ការ​ចរចា​របស់​មនុស្ស​នឹង​ធម្មជាតិ​ ជា​ដំណើរ​ស្វែង​រក​​ការ​តភ្ជាប់​និង​កម្លាំង​នៃ​សេចក្តី​ស្រឡាញ់​។ បានចេញ​បង្ហាញជូន​​ទស្សនិកជន​ក្នុង​ស្រុក​និង​អន្តរជាតិ​លើក​ដំបូង​នៅ Quest Festvial ក្រោយ​មក​នៅ ​ដាវ ​អាញ​ខាញ់ ​(Dao Anh Khanh) Studio “រូបសំណាកឈើ” បាន​បន្សល់ទុកមក​នូវ​អារម្មណ៍​និង​ចំណាប់អារម្មណ៍​ខ្លាំង​ចំពោះ​ទស្សនិកជន​។ Kinergie Studio ជឿជាក់ថា​ តួសម្តែង​ចូល​រួម​គឺ​សិល្បករ​ សិល្បការិនី​ សិក្ខាកាម​មកជាមួយ​​ថ្នាក់​រៀន​សហគមន៍​របស់​ Kinergie Studio នឹង​រួម​ចំណែក​ចិញ្ចឹម​មនោសញ្ចេតនា​ សិល្បៈ​ វប្បធម៌​ ការ​ចំណូលចិត្ត​ និង​មាន​ជំហខ្លួន​ឯង ក៏​ដូចជា​ការ​តភ្ជាប់​និងច្នៃ​ប្រឌិត​ឥតព្រំដែន។
 
សម្តែង​របាំ​មិនត្រឹមតែ​សម្រាប់​នាដករ​ ​នៅបាន​ក្លាយជា​ទីលាន​សម្រាប់​មនុស្ស​គ្រប់​រូប​។ របាំ​សហសម័យ​ជាមួយ​នឹង​សម្រស់​ស្រស់​ស្អាត​ នៃ​កម្លាំង​ច្នៃ​ប្រឌិ​តឥតព្រំដែន​ សេរី​ភាព​ និង​ការ​តភ្ជាប់​ ជា​វិធី​ពិសេសមួយ​​ នាំ​មក​នូវ​អារម្មណ៍​ស្រស់​ស្រាយ​ថ្មី​ ពោរពេញ​ទៅដោយ​ថាម​ពល​សម្រាប់​អ្នក​ហាត់​គ្រប់​រូប​។ Kinergie Studio បាន​និង​កំពុង​សកម្មបើកទូលាយ​​ផ្សព្វ​ផ្សាយ​ជាង​ទៀត នូវ​គុណប្រយោជន៍​នៃ​របាំ ​ក៏ដូចជា​សិល្បៈ​សម្រាប់​ការអភិវឌ្ឍ​មនុស្សម្នាក់​និង​សហគមន៍​ទាំងមូល​។ តាមរយៈ​ការ​ហាត់​ងាយស្រួល​​ជាមួយ​ការ​​ចលនា​ ​តន្រ្តី​ និង​របាំសហសម័យ ​ជា​មធ្យោបាយ​ស្តែង​​និង​តភ្ជាប់​ ជួយ​ឯកជន​និង​ក្រុង​ស្វែងយល់​អំពី​ចលនា​រាងកាយ​។​ ឆ្លងកាត់របងនៃ​អាម្មណ៍ ការ​គិត​ត្រិះរិះ​ និង​ជឿជាក់ស្តែង​​ខ្លួន​ ក៏ដូចជាការ​​សន្ទនា​ ផ្សារភ្ជាប់​គ្នា​ ដោយ​របៀប​បើកទូលាយ​ ធម្មជាតិ​និង​ការ​ច្នៃ​ប្រឌិ​ត។​

សិក្ខាកាម​ Kinergie Studio ចូលរួម​សកម្មភាព​សម្តែង​៖







 (រូបថត Kinergie Studio)

សិល្បករ ដូ ​ហ្វាងធី​ង៉ុក (Do Hoang Thi Ngoc) នាយក​ Kinergie Studio ឲ្យ​ដឹងថា៖ “យើង​ខ្ញុំ​មាន​សិក្ខកាម​ជាង​៧០០នាក់​ សុទ្ធតែ​អះអាងថា​រៀន​រាំ​មាន​កម្លាំង​រំសាយ​និង​ទាក់ទាញ​ដូចម្តេច​ចំពោះ​មនុស្ស​គ្រប់​រូប​។ យើងខ្ញុំ​បង្រៀន​តាម​វិធី​មិនគម្រោង​ទុក​ របៀប​រៀន​ចាប់​ផ្តើម​តាំងពី​ប្រធានបទ​សេរី​ភាព​ ពីនោះយើង​អាច​ស្វែង​​រក​ឃើញ​នូវ​លក្ខណៈ​​ប្រពៃ​ស្អាត​ធម្មជាតិ​ បង្កប់​ក្នុង​រាងកាយ​មនុស្ស​ម្នាក់​។ សព្វថ្ងៃ​ កម្មវិធី​របាំអនុវត្ត​ “​តភ្ជាប់​និង​ច្នៃប្រឌិត​តាម​រយៈ​របាំសហសម័យ​”​ របស់​ Kinergie Studio ជា​សកម្មភាព​ពិសេសមួយ​ នាំ​មក​ការ​ពិសោធន៍​ថ្មី​និងពោរពេញ​ទៅ​ដោយ​ភាព​ច្នៃ​ប្រឌិត​ ក្នុងករណី​​ហ្វឹក​ហាត់​ team-building និង​ស្ថាបនា​វប្បធម៌​សហគ្រាស”៕​
 

អត្ថបទ៖ ប៊ិច​វ៉ឹន​ រូបថត៖ វៀតគឿង​​​​​​​


បណ្តាអត្ថបទបានផ្សាយ