03/11/2016 09:46 GMT+7 Email Print Like 0

JICA និងខេត្ត Dong Nai ចុះហត្ថលេខាអនុវត្តគំរោងការណ៍ដោះស្រាយទឹក បញ្ចេញចោលក្នុងទីក្រុង Bien Hoa


JICA និងខេត្ត Dong Nai ចុះហត្ថលេខាអនុវត្តគំរោងការណ៍ដោះស្រាយទឹកបញ្ចេញចោល
ក្នុងទីក្រុង Bien Hoa (VNA)

នាថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងគណៈកម្មាធិការប្រជាជនខេត្ត Dong Nai (ភាគខាងត្បូងវៀតណាម) ទទួល បានកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយខាងប្រភពទុនក្នុងការអនុវត្តគំរោងការណ៍ ដោះស្រាយទឹកបញ្ចេញចោលនៅទីក្រុង Bien Hoa ក្រោយរយៈពេល ១០ ឆ្នាំ ដំណើរការចរចារ។ ថ្លែងមតិក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង លោក Tran Van Vinh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Nai បានឲ្យដឹងថា៖ គំរោងការណ៍ពោលខាងលើមិនត្រឹមតែមានអត្ថន័យដ៏សែនសំខាន់ចំពោះទីក្រុង ប៉ុណ្ណោះទេ ថែមទាំង ជះឥទ្ធិពលផ្ទល់ដល់តំបន់ទាំងមូល ទៀតផង។ ខេត្ត Dong Nai នឹងបង្កលក្ខណៈងាយស្រួលបំផុត ដើម្បី​គំរោងការណ៍ ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាព័ត៌មានបានផ្សាយ