27/01/2015 21:21 GMT+7 Email Print Like 0

IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់


IS បានទទួលស្គាល់សម្លាប់ចំណាប់ខ្មាំងជប៉ុនមួយនាក់ (Heavy)

នាថ្ងៃទី២៥ខែមករាឆ្នាំ២០១៥ពួកឧទ្ទាមរដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួល​ស្គាល់​សម្លាប់លោក Haruna ​​Yukawa អាយុ​៤២ឆ្នាំ ជាពលរដ្ឋ​មួយនាក់​ក្នុងចំណោម​ពលរដ្ឋ​ជប៉ុនចំនួន​២នាក់​​ត្រូវ​គេ​ចាប់​​​​​​​ចំណាប់​​ខ្មាំង​។ តាមរយៈស្ថានីយ៍​ផ្សាយសម្លេងឥស្លាម Al Bayan អង្គការ​​ជ្រុលនិយម​​នេះបាន​ប្រ​កាស​​​​ថា បានអនុវត្ត​ការសម្លាប់​​ចំណាប់​ខ្មាំងជ​ប៉ុន Haruna Yukawa បន្ទាប់​ពីផុត​កាល​កំណត់៧២​ម៉ោង​​ដែលបាន​​នាំចេញ​មុន​នោះ​។​ IS បាន​បង្កសម្ភោធ​ចំពោះ​រដ្ឋាភិបាល​ជប៉ុន​អំពីវាសនា​ចំណាប់​ខ្មាំង​​នៅសេស​សល់ អ្នកកាសែត Kenji Goto សំណូមពរដោះលែង​មុខសញ្ញានារី Sajida Al Rishawi ដែល​​កំ​ពុងត្រូវ Jordan ចាប់ខ្លួន។​​ ក្រុមប្រឹក្សាស​ន្តិ​សុខ​អង្គការ​សហប្រជាជាតិ រដ្ឋាភិ​​បាល​ជ​ប៉ុន​និង​ប្រ​ទេស​​ជា​ច្រើន​លើពិភព​លោក​បាន​ថ្កោលទោស​​​យ៉ាងពេញ​ទំហឹ​ង​អំ​ពើរ​របស់​ IS ទន្ទឹម​នឹងនោះ​សំ​ណូម​​​ពរដោះលែង​លោក Kenji Goto ដ៏ដូចជាចំ​ណាប់ផ្សេងៗ​ទៀតដែល​កំ​ពុង​ត្រូវ IS ឃុំខ្លួន៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ