07/01/2016 09:17 GMT+7 Email Print Like 0

IS បាត់បង់តំបន់កាន់កាប់នៅអ៊ីរ៉ាក់និងស៊ីរី


កងកម្លាំងគាំទ្ររដ្ឋាភិបាលអ៊ីរ៉ាក់ក្រោយពីការប៉ះទង្គិចនៅទីក្រុង Ramadi នាថ្ងៃទី១ មករា ឆ្នាំ២០១៦ (រូបថត៖AFP/TTXVN)

នាថ្ងៃទី៥ ខែ​មករា ឆ្នាំ២០១៦ សម្ព័ន្ធយោធាប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ​ប្រកាស​ដឹកនាំ​ដោយ​អាមេរិក​បាន​ឲ្យដឹង​ថា ក្នុងឆ្នាំ​២០១៥ ផ្ទៃដីដែល IS ទន្ទ្រាន​កាន់កាប់​បានថយចុះ៤០% នៅអ៊ីរ៉ាក់​និង​២០% នៅស៊ីរីហើយ ក្នុង​កាលៈ​ទេសៈ​កង​កម្លាំង​អន្តរជាតិ បានរុញច្រានក្រុមឧទ្ទាម IS ចាកចេញពីទីក្រុងជាច្រើន។ កងកម្លាំង​ប្រដាប់​អាវុធអ៊ីរ៉ាក់​និង​ជន Kurd ក្រោមការជួយឧបត្ថម្ភពី សម្ព័ន្ធ​យោធាដឹកនាំដោយ​អាមេរិក រួមជា​មួយ​កង​កម្លាំង​សេនា​ជន​ Shii’te ឧបត្ថម្ភ​ដោយអ៊ីរ៉ង់ បានរុញច្រាន​ក្រុមឧទ្ទាម IS ចាកចេញពីទីក្រុង ជា​ច្រើនដែល ក្នុងនោះមាន​ទីក្រុង Tikrit ទីក្រុង​Ramadi និងតំបន់ភាគខាងជើងរដ្ឋធានីបាដាដ។ ក្នុងពេលនោះនៅ​ស៊ីរី IS កំពុង​ប្រឈម​មុខ​នឹង​កង​ទ័ព​របស់​ ប្រធានាធិបតី Bashar al-Assad និងក្រុមបះបោរផ្សេងៗ​ទៀត។ ក្រៅពីនោះ ក្រុមភេរវកម្ម​នេះក៏ ត្រូវ​ប្រឈម​មុខ នឹងការវាយប្រហារតាម​ជើងអាកាស របស់រុស្ស៊ីតាមសំណើរពី​រដ្ឋអំណាច Damascus និង​សម្ព័ន្ធ​យោ​ធា​អាមេរិក​ទៀតផ​ង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ