27/05/2017 10:51 GMT+7 Email Print Like 0

IS ទទួលស្គាល់អនុវត្តការវាយប្រហារដោយគ្រាប់បែកនៅឥណ្ឌូនេស៊ី


  រូបថតៈ TTXVN    

អង្គការរដ្ឋ​អ៊ីស្លាម (IS) ស្វ័យប្រកាសបានទទួលស្គាល់អនុវត្តការ​វាយប្រហារ​ដោយ​ គ្រាប់បែក​ទាំងពីរ​លើក​បន្តបន្ទាប់​​នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ​២០១៧ នៅស្ថានីយ៍​រថយន្ត​ក្រុង Transjakarta នៅតំបន់ Kampung Melayu ភាគខាងកើត​រដ្ឋធានី Jakarta បណ្តាល ឲ្យបូលីសបីនាក់​ត្រូវស្លាប់​និង១២នាក់​ទៀត​រងរបួស។ គេហ​ទំព័រ​ Amaq របស់ IS បានឲ្យដឹងថា មុខសញ្ញា​អនុវត្តការ​វាយប្រហារ​ពោល​ខាង​លើជាខ្មាន់​កាំភ្លើងមួយ របស់ IS។​

មុន​នោះ ប៉ូលិសឥណ្ឌូនេស៊ីក៏ឲ្យដឹងថា IS ជាប់ពាក់ព័ន្ធដល់ការវាយប្រហារ ដោយ​គ្រាប់​បែប​ទាំងពីរ​ពោល​ខាង​លើ​ ព្រម​ទាំងប្រកាស​អត្តសញ្ញាណ​របស់​ជនជាប់​សង្ស័យ​ពីរនាក់ គឺ Ichwan Nurul Salam និង Ahmad Sukri ដែលសុទ្ធ​តែ​មាន​អាយុ ៣១ឆ្នាំផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ