25/03/2015 14:53 GMT+7 Email Print Like 0

IPU-132 បង្កើតការទាក់ទាញដ៏ធំធេងចំពោះមិត្តភ័ក្តិអន្តរជាតិ


IPU-132 បង្កើតការទាក់ទាញដ៏ធំធេងចំពោះមិត្តភ័ក្តិអន្តរជាតិ (Image: VOV)

ការរៀបចំមហាសន្និបាតសហភាពអន្តរសភាពិភពលោកកលើកទី​១៣២ នៅ​វៀត​ណាមបាន​បង្កើត​ការទាក់​ទាញដ៏​ធំធេងចំពោះមិត្ត​ភ័ក្តិអន្តរជាតិ។ រហូត​មកដល់ពេលនេះ គណៈប្រតិភូនៃប្រទេ​សចំនួន​១៦៣ បាន​ចុះ​ឈ្មោះ​ចូល​រួម​ព្រឹត្តិការណ៍នេះ ដោយមានតំណាងចំនួន​១៦៥០នាក់ ហួសកំរិត​ផែនការ​និងបំណង​ប្រាថ្នា​របស់​ប្រទេស​ម្ចាស់ផ្ទះ​វៀតណាម។ តាមលោក​ស្រី Nguyen Thanh Hai អនុ​ប្រធាន​ខុទ្ទកាល័យ​រដ្ឋសភា​វៀត​ណាម​បាន​ឲ្យដឹង​ថា៖ មហាសន្និបាត ​IPU-132 លើក​នេះគឺជា​ឱកាស​ដើម្បីវៀ​ត​ណាម​ឧទ្ទេស​នាម​អំពី​ប្រវត្តិ​សាស្ត្រ​វប្បធម៌​ទេសចរណ៍​ទឹកដី និងមនុស្សក៏ដូចជាការអភិវឌ្ឍន៍សេដ្ឋកិច្ច​សកម្ម នាប៉ុន្មានឆ្នាំកន្លង​ទៅនៅ​វៀត​ណាម​។​ ដោយហេតុ​នេះ វៀតណាមនឹង​រៀបចំសកម្មភាពនៅខាង​ក្រៅមហា​សន្និបាត​IPU លើកនេះ​ដូចជា ទស្សនា​រមណី​យដ្ឋាន​បតិក្ខភ័ន្ធ​របស់វៀត​ណាម​រាត្រីមហាសាមគ្គី​ភាពបណ្ដាសភានៅ​ភូមិ​វប្បធម៌​បណ្ដាជន​ជាតិវៀត​ណាម​នៅ​ Dong Mo ទីរួម​ស្រុក Son Tay ជាមួយ​ទីក្រុងហាណូយ។ លោក​ស្រី Nguyen Thanh​​ Hai បាន​សង្កត់​ធ្ងន់​ថា៖

“នេះគឺជាឱកាសដើម្បីយើងអាចផ្សព្វផ្សាយ ប្រពៃណីវប្បធម៌​នៃបណ្ដាជនជាតិវៀតណាម។ តាមរយៈនោះ​យើង​​ខ្ញុំសង្ឃឹមថា៖ បណ្តាតំណាងចូលួម​នឹង​យល់​បន្ថែម អំពី​អត្តសញ្ញាណវប្បធម៌​របស់វៀតណាម។ នេះ​គឺ​ជា​៖​ សេចក្តី​ស្រឡាញ់​សន្តិភាព ព្យាយាម​ក្នុងពលកម្មនិង​ជីវភាព​រស់​នៅ។” ក៏ក្នុងឱកាសនេះដែរ ក្រសួង​វប្ប​ធម៌​កីឡា​ និងទេសចរណ៍វៀតណាម នឹងបង្កើន​ការ រៀប​ចំសកម្ម​ភាព​ផ្សព្វ​ផ្សាយ​ឧទ្ទេស​នាម​អំពី​ទេស​ចរណ៍​វៀត​ណាម​។

អនុ​រដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម លោក​ Huynh Vinh Ai បានឲ្យដឹង​ថា៖ “យើងខ្ញុំ​បាន​បញ្ជាណែនាំ​បណ្ដាសណ្ឋាគារធំក្នុង​ទូទាំងប្រទេសត្រូវ​មានផែន​ការ​ទទួល​ជួប​សន្ទនា​បណ្ដា​ភ្ញៀវ​ដែល​មក​ក្រៅ​ស​ន្និសីទ IPU-132។ ក្រសួង​បាន​សហ​កាជាមួយ​ទីក្រុងហាណូយអនុវត្ត​ទួរទេសចរណ៍ក្នុង​ទីក្រុង​ដូចជា៖ ភូមិ​បុរាណ Duong Lam ភូមិ​ភាជន៍ Bat Trang ឈូងសមុទ្រ Ha Long និងមណ្ឌលទេសចរណ៍​Trang An ផង​ដែរ​៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ