31/03/2015 14:47 GMT+7 Email Print Like 0

IPU 132 ឈានទៅថ្ងៃធ្វើការទី៣ដោយមានសម័យប្រជុំជាផ្លូវការចំនួន៥


នាថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ មហាសន្និបាតសហភាពអន្តរសភាពិភពលោក IPU 132 បានឈានទៅថ្ងៃ
ធ្វើការទី៣ (VOV)

នាថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ មហាសន្និបាតសហភាពអន្តរសភាពិភព លោក​IPU​132 បាន​ឈាន​ទៅថ្ងៃ​ធ្វើការ​ទី៣​។ តាមគំរោង​នឹងមានសម័យប្រជុំ​ជាផ្លូវការ​ចំនួន៥ ក្នុងនោះមានសម័យប្រជុំពេញអង្គ នៃមហា​សន្និបាត​ IPU ដោយ​ការ​ពិភាក្សា អំពីប្រធានបទបន្ទាន់ដែលបានធ្វើ​ការសំរេចចិត្ត នាថ្ងៃទី២៩មិនា​ដោយ​ផ្អែក​ទៅលើ​សំណើ​របស់ប្រទេស​ចំនួន៩។ ក្នុងនោះសំណើ របស់​បែលហ្ស៊ីកនិង​អូស្ត្រាលី​ស្ដីពី​ការ​ទប់​ទល់​ នឹងក្រុម​ភេរ​វកម្ម Boko Haram ត្រូវបានអនុម័តដោយ​មានសំលេងគាំទ្រខ្ពស់​បំផុត។ នាថ្ងៃ​ដដែល​នៅ​សម័យ​​ប្រជុំ​នៃគណៈ​កម្មា​​ធិការ​អចិន្ត្រៃយ៍ ទទួលបន្ទុកអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​បណ្ដាតំណាង​បាន​ពិភាក្សា ​អំពី​ពង្រាង​សេ​ចក្តី​សំរេច​ចិត្ត​ច្បាប់អន្តរ​ជាតិ ក្នុងបញ្ហាអធិបតេយ្យភាពជាតិ​មិន​ជ្រៀត​ជ្រែក​ទៅ ​លើ​កិច្ច​ការ​ផ្ទៃក្នុង​របស់​គ្នា​និង​​សិទ្ធិមនុស្ស។ នៅ​សម័យ​ប្រជុំចំ​នួន​២​ទៀត បណ្ដា​​ព្រឹទ្ធ​សមាជិ​ក​បន្ត​​ពិភាក្សា​​ទៅ​លើ​​ពង្រាង ​សេចក្តី​​សំរេច​ចិត្ត​​​ស្ដី​ពី​សង្គ្រាម​​លើ​បណ្ដាញ​ Internet និងប្រធាន​បទតាមដាន​សេចក្តីសំ​រេចិចិត្ត​ ស្ដី​ពី​​ការគ្រប់គ្រង​ទឹក​របស់ IP​U​​​៖ ឈានទៅមុខ។

មុននោះនាថ្ងៃទី២៩ខែមិនាឆ្នាំ២០១៥ បណ្ដាសម័យប្រជុំសំខាន់ក្នុងក្របខ័ណ្ឌ មហាសន្និបាត​សហភាព​អន្តរ​សភា​ពិភព លោក IPU 132 បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភាវៀត​ណាម លោក Nguyen Sinh Hung រួម​ជាមួយប្រធាន IPU លោក​ Saber Chowbury ថ្នាក់ដឹកនាំ​លេខាធិការ​ដ្ឋាន IPU បាន​ដំណើរ​ការ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ បញ្ជា​មហាសន្និបាតដើ​ម្បីផ្លាស់​ប្តូរ អំពី​​រ​បៀបវារៈនិង​សកម្មភាពសំខា​ន់ៗ នៃ​មហា​ស​ន្និ​​បាត​​តាម​លក្ខ័ន្តិកៈ​​របស់ IPU។ ប្រធានរដ្ឋស​ភាវៀតណាម លោក Nguyen​ Sinh Hung ត្រូវ​បាន​មហា​សន្និ​បាត​ជ្រើសរើសជាប្រធាន មហាសន្និបាតសហភាព​អន្តរសភាពិភពលោកលើកទី១៣២​(IPU 132)។ នាថ្ងៃ​ដ​ដែល​​​ក៏បាន​ប្រព្រឹត្ត​ទៅសម័យ​ប្រជុំ នៃគណៈកម្មាធិការទទួលបន្ទុក អំពីសិទ្ធិមនុស្ស គណៈ​កម្មា​ធិការ​ទទួល​បន្ទុក​អំពី​ហិរញ្ញវត្ថុពាណិជ្ជកម្ម និងអភិវឌ្ឍន៍ដ៏ចីរភាពជាដើម។

​ក្នុងក្របខ័ណ្ឌបណ្ដាសកម្មភាពរបស់IPU132 នាយប់ថ្ងៃទី២៩ខេមិនាឆ្នាំ២០១៥ អនុប្រធាន​រដ្ឋសភា​វៀត​ណាម​លោក​ស្រី Tong Thi Phong បានធ្វើជាអធិបតីពិធីជប់​លៀងរាត្រូ​បុណ្យ​សាមគ្គីភាពសភា នៅភូមិវប្បធម៌-ទេសច​រណ៍​បណ្ដាជនជាតិ​វៀតណាម នៅ Dong Mo-​Son Tay-ទីក្រុងហាណូយ។ ថ្លែងមតិ​ស្វាគមនៅពិធីនេះ អនុ​ប្រធាន​រដ្ឋសភា Tong Thi​ Phong បានសង្កត់ធ្ងន់ថា៖

“សង្ឃឹមថា បណ្ដាភ្ញៀវកត្តិយសនឹងរួម ជាមួយយើងខ្ញុំចាប់អារម្មណ៍ អំពីប្រពៃណី​ប្រវត្តិសាស្ត្រវប្បធម៌​មនុស្ស​សាស្ត្រ ​របស់ប្រជាជាតិវៀតណាម បណ្ដាជនជាតិរួមរស់​នៅសមភាពសាមគ្គីភាពគោរពគ្នា ជួយគ្នាអភិវឌ្ឍន៍។ បណ្ដាភ្ញៀវកត្តិយសនឹងរួមចាប់​អារម្មណ៍ ​នូវមនោសញ្ចេត​នាមិត្ត​ភាព​សាមគ្គី​ភាព​របស់​មហា​គ្រួសារ ​បណ្ដា​ជន​ជាតិ​វៀតណាម​ ជាមួយប្រជាជនបណ្ដា​ប្រទេសលើពិភពលោក៕”

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ