01/04/2015 14:49 GMT+7 Email Print Like 0

IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs


IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs ក្នុងវិស័យថែទាំសុខភាពមាតានិងកុមារ

”សិទ្ធិជាមូលដ្ឋានក្នុងការទទួលសេវាកម្មសុខាភិបាល៖ តួនាទី​របស់​រដ្ឋសភា​ក្នុងការ​ដោះ​ស្រាយ​បណ្ដាការ​លំ​បាក​​​សាក​​ល្បង​ ដើម្បីធា​នាសុ​ខភាព​សំរាប់​​មាតា​និងកុ​មារ​” នេះគឺ​ជាប្រ​ធានបទ​ដែល​បានយកមក​​ពិភា​ក្សា​ នៅ​ក្នុង​​កិច្ច​ប្រ​​ជុំនៃ​គ​ណៈកម្មា​ធិការអ​ចិន្ត្រៃយ៍ អំពី​ប្រជាធិ​បតេយ្យ​និងសិទ្ធិម​នុស្ស ដែលបា​នប្រព្រឹត្ត​​ទៅ​​នៅ​រដ្ឋ​​ធានី​ហា​​​ណូយ ថ្ងៃទី៣១ខែមិនា​ឆ្នាំ២០១៥ ក្នុងក្របខ័ណ្ឌ​នៃ​បណ្ដា​សកម្មភាព ​នៃម​ហា​សន្និ​បាត​សហភាព​​អន្ត​រស​ភា​ពិ​ភព​លោក លើកទី១៣២ (IPU-132)​។ ក្នុងកិច្ច​ប្រជុំនេះ បណ្ដា​ដំណាង​បាន​ប្រ​មូល​ផ្តុំបំភ្លឺច្បាស់​​នូវ​តួ​នា​ទីរ​បស់​​​សភា ក្នុងការដោះ​ស្រា​យការលំ​បាកសា​កល្បង​ជាសារវ័ន្ត ដើម្បី​ធានា​ការ​ថែទាំសុខ​ភាពសំ​រាប់​នា​រី​និង​កុមារ​។ បណ្ដាដំណាងបានសង្កត់ធ្ងន់​ទៅលើការជំរុញខ្លាំងព័ត៌មាន ឃោសនា​ប្រ​មូលផ្តុំហិរញ្ញវត្ថុ និង​នាំចេញ​បណ្ដា​​​ការកំណត់ជាក់ស្ដែង អំពីកា​រ​ថែទាំសុខ​ភាព​សំ​រាប់មាតានិ​ងកុមារ។ លោក​ស្រី​ Libby Davies សមា​ជិកា​សភាកា​​ណា​ដា​បាន​សង្ក​ត់ធ្ងន់ថា៖

“​ក្នុងតួនាទីជាសមាជិកសភា យើងត្រូវយល់ដឹងអំពីសារសំខាន់ នៃសការថែ​ទាំសុខភាពសំរាប់មាតា និង​កុមារ ហើយ​ពីនោះ​នាំចេញសំ​ណូមពរ និងដាក់​បញ្ជូល​ក្នុងច្បាប់។ ខ្ញុំសង្ឃឹម​ថា៖ បណ្ដាសមាជិក​សភា​IPU នឹង​បន្ត​ធ្វើ​សកម្ម​ភាព​យ៉ាង​សកម្ម ដើម្បីកុមារ​និងស្ត្រីលើទូទាំងពិភពលោក ជាពិសេសក្រុមងាយ​រងគ្រោះ​ទទួល​បាន​ការ​ថែ​ទាំសុខភាពល្អ​បំផុត។”

​ក៏ក្នុងថ្ងៃនេះដែរ គណៈកម្មាធិការ​អចិន្ត្រៃយ៍ អំពីសន្តិភាព​និងសន្តិសុខអន្តរ ជាតិ គណៈកម្មាធិការ​អចិន្ត្រៃយ៍​អំពី​ការអភិវឌ្ឍន៍​ចីរភាព ហិរញ្ញវត្ថុនិង​ពាណិជ្ជកម្ម​នឹងអនុម័ត​ លើសេចក្ដីសម្រេច​ចិត្តស្ដី អំពីសង្គ្រាម​តាម​បណ្ដាញ​​អ៊ីនធឺណែត​ និង​បញ្ហាគ្រប់គ្រងប្រភពទឹក…លៗ៕

 


IPU-132 ជំរុញខ្លាំងការអនុវត្តតាមកិច្ចសន្យានយោបាយដើម្បីទទួលអោយបាន MDGs ក្នុងវិស័យថែទាំសុខភាពមាតានិងកុមារ

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ