30/03/2015 14:19 GMT+7 Email Print Like 0

IPU – 132 ពិភាក្សាអំពីសន្តិសុខលើបណ្ដាញអីណធឺណែតនិងការគ្រប់គ្រងប្រភពទឹក


IPU – 132ពិភាក្សាអំពីសន្តិសុខលើបណ្ដាញអីណធឺណែតនិងការគ្រប់គ្រងប្រភពទឹក

បន្តរបៀបវារៈក្នុងក្របខ័ណ្ឌមហាសន្និបាតសហភាពអន្តរសភា​ពិភពលោកលើកទី ១៣២ (IPU – 132) នាថ្ងៃទី ២៩ខែមិនា​ឆ្នាំ២០១៥ សមាជិកសមាជិកា សភាចំនួន​២រយ​នាក់​បាន​ចូល​រួម​សម័យ​ប្រជុំ ​នៃ​ក្រុម​ប្រឹក្សារ​គ្រប់​គ្រង​សំដៅ​ពិភាក្សា អំពី​ពង្រាងសេចក្តី​សម្រេចចិត្តចំនួន​២​ ស្តីអំពីសន្តិសុខលើបណ្ដាញអីណធឺណែត និងការ គ្រប់​គ្រង​ប្រភពទឹក។ ប្រធានរដ្ឋសភាវៀត​ណាម លោក Nguyen Sinh Hung ត្រូវ​បាន ជ្រើស​តាំង​ធ្វើ​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​គ្រប់គ្រង IPU – 132។ នៅសម័យប្រជុំលើកនេះ បណ្ដាសមាជិកសមាជិកា សភា IPU បាន​ឯក​ភាព​ថា៖ សង្គ្រាម​លើបណ្តាញអឺណធឺ ណែ​តកំពុង​ក្លាយ​ទៅ​ជាការកំរាម​គំហែង​ដ៏ធ្ងន់ធ្ងរ ​ចំពោះ​សន្តិសុខ​ពិភព​លោក​។ ដោយ​​ហេតុ​នេះ ការដែល​សភានៃប្រទេស​នានាពិភាក្សា​ អំពីបញ្ហានេះមានអត្ថន័យដ៏សែន​សំខាន់។ ស្តីអំ​ពី​ការគ្រប់គ្រងប្រភព​ទឹក សមាជិក​សមាជិកា សភា​នៃប្រទេស​នានា​បាន អនុម័ត​លើ​សេចក្តី​សម្រេច​ចិត្ត​មួយ​​សំ​ដៅ ​​បង្កើតមូលដ្ឋានគត្តិយុត្តិអន្តរជាតិសំខាន់ ​ក្នុងការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការធ្វើ​​សកម្មភាព​រវាង​សភា​​នៃប្រ​ទេ​សនានា​ក្នុងនោះ រួមជាមួយ​គ្នាធានា​អនុវត្ត​សិទ្ធិមនុស្ស​ អំពីទឹក​និងអនាម័យ​ដែល​មហាសន្និ​បាត​នៃ អ.ស.ប. បាន​អនុម័តនាឆ្នាំ​២០១០។​ បញ្ហាសំខាន់ទាំង​២ ពោលខាង​លើក៏ជាប្រ​ធានបទ​ស្នូល​ ក្នុង​សម័យ​ពិភាក្សា​របស់ វេទិការសមាជិកសមាជិការសភាវ័យ​ក្មេង IPU ដែលបានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែមិនាឆ្នាំ២០១៥។ ចូលរួមវេទិកានេះ បណ្ដាសមាជិកសមាជិកា សភាវ័យក្មេងរបស់វៀតណាម បានផ្តល់ មតិ​និង​នាំ​ចេញ​វិធាន​ការណ៍នានា អំពីការគ្រប់គ្រងប្រភពធនធានទឹកប្រកបដោយ​ប្រសិទ្ធភាព ក្នុងនោះ សង្កត់ធ្ងន់​ថា៖ សភា​ នៃប្រទេសនានាត្រូវកែទម្រង់​ច្បាប់ គោល​នយោបាយស្តីពីការគ្រប់​គ្រងប្រភពទឹក។ លោក Nguyen Dac Vinh លេខាធិការ សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញរបស់វៀតណាម បានឲ្យដឹងថា៖​ “ទឹកមាន​ឥទ្ធិពល​ដ៏ធំធេង​និងជ្រាលជ្រៅដល់ជីវភាពរស់នៅរបស់យើង។ នាបច្ចុប្បន្ន ក្រៅ​ពីការ​គ្រប់គ្រង​ប្រភពទឹក​នៃប្រទេស​និមួយៗ យើង​ឃើញថា៖ នៅមាន​ទន្លេជា​ច្រើនឆ្លងកាត់ប្រទេសផ្សេងៗទៀត។ ដោយហេតុនេះ ប្រសិនបើ យើងមិនសហការ​ជាមួយគ្នា នោះគឺ ប្រទេសជាច្រើនស្ថិតតាមបណ្តោយទន្លេមួយ នឹងទទួលបានឥទ្ធិពល​អស​កម្ម។ បញ្ហានេះនឹងត្រូវបានដោះស្រាយ ដោយឈរលើមូលដ្ឋានសម្របសម្រួល ផល​ប្រយោជន៍​រវាងប្រទេស​នានា​៕”

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ