27/03/2015 14:20 GMT+7 Email Print Like 0

IPU ១៣២ ជាព្រឹត្តិការណ៍នយោបាយដែលមានអត្ថន័យប្រវត្តិសាស្ត្រ ការទូតធំធេង​របស់វៀតណាម

សេចក្ដីប្រកាសសារព័ត៌មាន ស្ដីពីមហាសន្និបាតសហភាពអន្តរសភា ពិភពលោកលើកទី១៣២ (IPU ១៣២) និង​សម័យប្រជុំទាក់​ទិននានា នៅទីក្រុង​ហាណូយ​ដែលបានចេញផ្សាយ នាថ្ងៃទី២៦​ខែមិនាឆ្នាំ២០១៥ បាន​សង្កត់ធ្ងន់​ថា IPU ១៣២ ទាក់ទាញការចូលរួម របស់គណៈប្រតិភូអន្តរជាតិជាង១៦០ រួមមាន​រដ្ឋសភាជា​សមាជិក IPU​ ទាំងឡាយ សមាជិកចូលបក្សសម្ព័ន្ធ​បណ្ដាអង្គការ និងភ្ញៀវអញ្ជើញ​អន្តរជាតិ។ នៅ​មហា​សន្និបាត​លើក នេះ​បណ្ដាតំណាងនឹងចូលរួ​មពិភាក្សាអំពី​ប្រធានបទ “បណ្ដាគោលដៅអភិវឌ្ឍន៍ដោយ ចីរភាព​ - ប្រែ​ពាក្យ​សំដីឲ្យក្លាយទៅ​ជាសកម្មភាព” និងសច្ចានុម័ត​លើពង្រាងសេចក្ដីសំរេចចិត្ត​នានា ស្ដីអំ​ពី​សន្តិភាព​​និង​សន្តិសុខអន្តរជាតិ ការអភិវឌ្ឍន៍ដោយចីរភាព​ហិរញ្ញវត្ថុ និង​ពាណិជ្ជកម្ម​ប្រជា​ធិបតេយ្យ​ និងសិទ្ធិមនុស្ស និង​បណ្ដាបញ្ហាអ.ស.ប។ សន្និសីទ​សមាជិការសភា ដោយមានការចូលរួមរបស់តំណាងនារី ជាង២០០នាក់​នឹង​បានធ្វើឡើង​ ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទិវាបង្កើតយន្តការ​សន្និសីទសមា​ជិការសភា។
 


ពិធីកាត់ដូរបើកសម្ពោធមជ្ឈមណ្ឌលសារព័ត៏មានបម្រើឲ្យ IPU ១៣២

ចាប់ផ្ដើមឲ្យសកម្មភាពនៃ IPU​១៣២ នាព្រឹកថ្ងៃទី២៦​ខែមិនា​ឆ្នាំ២០១៥ មជ្ឈមណ្ឌលសារព័ត៌មាន​បម្រើ IPU​១៣២ បាន​បើកសម្ពោធជាផ្លូវការ នៅមជ្ឈមណ្ឌលសន្និសីទជាតិ​ My Dinh នៅរដ្ឋធានីហាណូយ។ លោកស្រី Jemini Pandia Gillijns សមាជិក​លេខា​ធិការដ្ឋាន​IPU ទទួល​បន្ទុកសារ​ព័ត៌មាន​បានសង្កត់ធ្ងន់ថា៖ “ការដែល​មជ្ឈមណ្ឌល​សារព័ត៌មាន ត្រូវបានបំពាក់មធ្យោបាយគ្រប់គ្រាន់ នឹងជួយ​អ្នកយកព័ត៌មានទាំង ឡាយ​ងាយ​ជិត​ដិត ជាមួយប្រភពព័ត៌មាន​នានាទាំង​សម្លេង​ និងរូបភាព​videoក៏ដូចជា​បង្កលក្ខណៈ​ងាយស្រួល​សំរាប់ ​អ្នក​យក​ព័ត៌មាន​អនុវត្ត​ការធ្វើសម្ពាសន៍នៅទីនេះ។ ការត្រៀមរៀបចំយ៉ាងហ្មត់ចត់ របស់ប្រទេសម្ចាស់ផ្ទះ​វៀតណាម បន្សល់​ទុកមកនូវចំណាប់អារម្មណ៍ខ្លាំង។ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃ​លែងដោយសារ​IPU ត្រូវ​បាន​រៀប​ចំ​ឡើង​ នៅវៀត​ណាម។ ខ្ញុំក៏ដូចជាតំណាង​បរទេសផ្សេងៗទៀតសុទ្ធ​តែជឿជាក់ ថាIPU​១៣២​នឹង ប្រព្រឹត្ត​​ទៅ​ប្រ​កប​​ដោយ​ជោគជ័យ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ