31/03/2015 14:47 GMT+7 Email Print Like 0

IPU ១៣២ ខំប្រឹងប្រែងជំរុញសេចក្ដីសំរេចចិត្ត១សំដៅធានាបរិយាកាស​បណ្តាញ​ដោយ​សន្តិភាព


សម័យប្រជុំអំពីការសុក្រិតនូវពង្រាងសេចក្ដីសំរេចចិត្តស្ដីពីសង្គ្រាមតាមបណ្តាញ

បន្តរបៀបវារៈនៅ IPU ១៣២ នាព្រឹកថ្ងៃទី៣០ខែមិនាឆ្នាំ២០១៥ នៅរដ្ឋធានី​ហាណូយ គណៈ​កម្មាធិ​ការ​អចិន្ត្រៃ​អំ​ពី​​សន្តិ​ភាព និងសន្តិសុខ​អន្តរជាតិ បន្ត​សម័យ​ប្រជុំ​លើកទី៣សំដៅ​សុក្រិត ​នូវ​ពង្រាង​សេចក្ដី​សំរេច​ចិត្ត​ស្ដី​ពី​សង្គ្រាម​តាម​បណ្តាញ​ ដែលជា​ការគំរាមកំហែងដ៏ធ្ងន់ធ្ងរទៅលើសន្តិភាព​ និងសន្តិសុខពិភពលោក។ នៅ​ទី​នេះ​ បណ្ដា​តំណាង​បានឯកភាព​លើភាពចាំបាច់ ក្នុងការធ្វើសុក្រិតនូវអនុសញ្ញា​​អន្តរជាតិ​ ស្ដីអំពី​បណ្តាញ​អ៊ិន​ធឺ​ណែត សំ​​ដៅ​ទប់​ស្កាត់អនុភាព​ភេរវកម្មនានា​ប្រើ​ប្រាស់អ៊ិនធឺណែត ដើម្បី​អនុវត្តឧក្រិដ្ឋកម្ម​របស់​ខ្លួន ជាពិ​សេស​គឺការ​រៃអ​ង្គា​ស​ជួយជ្រោមជ្រែង​សំរាប់សកម្មភាព​ភេរវកម្ម ក៏ដូចជាការជ្រើសរើស និងបំពុល​សហគមន៍​ដោយ​គំនិត​អំ​ពើ​​ហឹ​ង្សា​​នានា។ ពង្រាង​សេចក្ដី​សំរេច​ចិត្ត “សង្គ្រាម​តាម​បណ្តាញ៖ ការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរ​ទៅលើ សន្តិ​ភាព​និង​​សន្តិ​សុខ​ពិ​ភពលោក នឹង​ត្រូវបានគណៈកម្មាធិ​ការអចិន្ត្រៃ អំពីសន្តិភាព​ និង​សន្តិសុខអន្តរជាតិអនុម័ត នា​ថ្ងៃ​ទី​៣១​ខែ​មិនា​ឆ្នាំ២០១៥៕

តាម VOV5 – វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ