26/03/2015 11:30 GMT+7 Email Print Like 0

IPU ១៣២៖ វេទិការដើម្បីបណ្ដាសមាជិកសភាបង្ហាញពីតួនាទីក្នុងការជំរុញគោលដៅ អភិវឌ្ឍន៍នានាដោយចីរភាព

មហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU​១៣២) ៖វេទិការ​ដើម្បី​បណ្ដា​សមាជិក​សភា​បង្ហាញ​ពីតួនា​ទីក្នុង​ការជំរុញ​គោលដៅ អភិវឌ្ឍន៍នានា​ដោយចីរភាព។ នេះជាការអះអាង​របស់បណ្ឌិត Pratibha Mehta អ្នកសម្រប​សម្រួល នៃ​អ.ស.បប្រចាំនៅវៀ​តណាម នាពេល​ឆ្លើយបទ​សម្ពាសន៍​ជា មួយ​ទីភ្នាក់​ងារ​​សារ​ព័ត៌មាន​វៀតណាម​មុន IPU ១៣២ ដែលនឹងប្រព្រឹត្តទៅនៅ​ទីក្រុងហាណូយចាប់ពីថ្ងៃទី២៨​ខែមិនា ដល់​​ទី១​ខែមេសា​ឆ្នាំ២០១៥។

បណ្ឌិត Pratibha Mehta អ្នកសម្របសម្រួលនៃអ.ស.បប្រចាំនៅវៀតណាម (រូបថត៖TTXVN)

ទាក់ទិន​ដល់ប្រធានបទរបស់ IPU ១៣២៖ “បណ្ដាគោលដៅអភិវឌ្ឍន៍​ដោយ​ចីរភាព៖​ប្រែ​ក្លាយ​ពាក្យ​ទៅជា​សកម្ម​ភាព” បណ្ឌិត Pratibha Mehta បានចាត់ទុក ថាប្រ​ការដំបូង​និងសំខាន់​បំផុតដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ នូវគោល​ដៅ​អភិវឌ្ឍន៍ដោយចីរភាពនានា គឺជាការចូលរួមយ៉ាង​សកម្មថែមទៀតរ​បស់សមាជិក សភា​ទាំងឡាយ​ក្នុងការកំណត់ កសាង​គោលនយោបាយ​ជាពិសេស នៅថ្នាក់​យុទ្ធសាស្ត្រ។ រដ្ឋ​សភា​ជាតិ​នានា​ ក៏ត្រូវ​ពង្រីកតួនាទីដ៏សំខាន់​ក្នុងការជំរុញទំនាក់ទំនងដៃគូ មិន​ត្រឹមតែនៅក្នុង​និងរវាង​បណ្ដាប្រទេស រវា​ង​ក្រសួង​និងរដ្ឋអំណាច តំបន់​នានា​ប៉ុណ្ណោះ​ទេ​ថែមទាំងនៅ​ក្រៅរដ្ឋសភា រួមមាន​អង្គការសង្គម​ស៊ីវិល​ និង តំបន់​ឯកជននានា​ទៀតផង។ លោកស្រី Pratibha Mehta ជឿជាក់ថា នាពេលចូល​រួម IPU លើក​នេះ សមា​ជិក​សភា​ទាំងឡាយ នឹងមានការផ្ដល់មតិ​យ៉ាងខ្លាំងក្លា និងសកម្មភាពជាក់ស្ដែង​សំដៅសំរេច​បាន​គោល​ដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ