IPU ១៣២៖ ធ្វើសុក្រិតមូលដ្ឋានគតិយុត្តសំរាប់សកម្មភាពនានាក្នុងសម័យបច្ចេកវិទ្យាឌីជីថល

ប្រទេសនិមួយៗត្រូវធ្វើសុក្រិតមូលដ្ឋានគតិយុត្តសំរាប់សកម្មភាពសារព័ត៌មានក្នុង សម័យបច្ចេកវិទ្យាឌីជីថល
នាថ្ងៃទី១ខែមេសាឆ្នាំ២០១៥ នៅក្នុងក្របខ័ណ្ឌមហាសន្និបាត IPU ១៣២ ដែលកំពុងប្រព្រឹត្តទៅនៅវៀតណាម គណៈកម្មាធិការអចិន្ត្រៃទទួលបន្ទុកប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បានដំណើរការពិភាក្សា អំពីសេចក្ដីសំរេចចិត្ត “ប្រជាធិបតេយ្យក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងការគំរាមកំហែងទៅលើសិទ្ធិឯកជន និងសិទ្ធិសេរីឯកជនជា សារវ័ន្តផ្សេងៗ”។ សេចក្ដីសំរេចចិត្តនេះគ្រោងនឹងពិនិត្យ និងអនុម័តនៅមហាសន្និបាត IPU ១៣៣ នាខែតុលាឆ្នាំ២០១៥។ ក្នុងកិច្ចប្រជុំពិភាក្សានេះគណៈប្រតិភូវៀតណាម ដឹកនាំដោយអនុប្រធានគណៈកម្មាធិការច្បាប់ លោក Le Minh Thong បានសង្កត់ធ្ងន់ ថាប្រទេសនិមួយៗត្រូវធ្វើសុក្រិតមូលដ្ឋានគតិយុត្ត សំរាប់សកម្មភាពសារព័ត៌មាន ក្នុងសម័យបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញបណ្ដាតំលៃដ៏ត្រឹមត្រូវនៃខឿនប្រជាធិបតេយ្យ ឲ្យបានសមស្របទៅនឹងចរិតលក្ខណៈ នៃប្រទេសនិមួយៗប្រជាជាតិនិមួយៗ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម