23/03/2020 14:44 GMT+7 Email Print Like 0

IOC មិនទាន់សំរេចពន្យារពេលរៀបចំព្រឹត្តិការណ៍ Olympic Tokyo ឆ្នាំ ២០២០ ទេ

ប្រធានគណៈកម្មការអូឡាំពិកអន្តរជាតិ (IOC) លោក Thomas Bach កាលពីថ្ងៃទី ២១ ខែមីនាបានបដិសេធ មិនធ្វើការសំរេចចិត្តលើការពន្យារពេលរៀបចំព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ តាមការអំពាវនាវរបស់អត្តពលិកនិងមន្រ្តីនានានៅទូទាំងសកលលោក។

ថ្លែងមតិទៅកាន់អ្នកសារព័ត៌មាន លោក Thomas Bach បានឲ្យដឹងថាពិតជាមិនងាយស្រួលនោះឡើយ ដើម្បីចេញការសម្រេចចិត្តដ៏សំខាន់ដូច្នេះទេ ហើយលោក៏អះអាងទៀតថានឹងបញ្ហាដ៏សំខាន់របស់ IOC គឺផ្តោតលើការរៀបចំព្រឹត្តិការអូឡាំពិកប្រកបដោយសុវត្ថិភាព ដែលស្របតាមផែនការកំណត់តែម្តង។

យោងតាមផែនការ ព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០ គ្រោងនឹងរៀបចំឡើងចាប់ពីថ្ងៃទី ២៤ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា បន្ទាប់មកទៀតនឹងមានព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិក ដែលរៀបចំឡើងចាប់ពីថ្ងៃទី ២៥ ខែសីហាដល់ថ្ងៃទី ៦ ខែកញ្ញាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ