22/04/2016 09:49 GMT+7 Email Print Like 0

IMF វាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូវិជ្ជមានរបស់ខឿនសេដ្ឋកិច្ចវៀតណាម


IMF វាយតំលៃខ្ពស់ចំពោះការផ្លាស់ប្តូវិជ្ជមានរបស់ខឿនសេដ្ឋកិច្ចវៀតណាម (Image: VNA)

នាថ្ងៃទី​២១ ខែ​មេសា ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹម​វៀត​ណាម លោក Nguyen Van Binh បាន​ជួប​សន្ទនា ជាមួយគណៈប្រតិភូអ្នក​ជំនាញ​ការមូលនិធិរូបីយវត្ថុ​អន្តរជាតិ (IMF) ដឹកនាំ​ដោយលោក John Nelmes ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ នៅជំនួបនេះ លោក Nguyen Van Binh បានរាយការណ៍​អំពី​ទិស​ដៅភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម របស់​វៀតណាម​ក្នុងរយៈ​ពេល​៥ ឆ្នាំ​(២០១៦-២០២០) ហើយ​សង្កត់​ធ្ងន់​ទៅលើ​​អាទិភាព​កែលំអរយន្តការ នៅវៀតណាមការខំប្រឹងប្រែង​រក្សា ស្ថិរភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ការរាំង​ស្កាត់ ​អតិផរ​ណាកំ​ណែទ​ម្រង់​គោល​នយោបាយ​សារពើពន្ធ​ និងភាគហ៊ុន​បនីយកម្ម​ក្រុមហ៊ុនរដ្ឋ។ រីឯខ្លួនវិញ លោក John Nelmes បាន​វាយ​រំលៃ​ខ្ពស់ ចំពោះការផ្លាស់​ប្តូរវិជ្ជមាន នៃខឿនសេដ្ឋកិច្ចវៀតណាម​​ ជា​ពិសេស​ក្នុង​ការគ្រប់ គ្រង​គោល​នយោបាយ​រូបីយវត្ថុ យន្តការ​គ្រប់​គ្រង​​អាត្រា​ប្តូរប្រាក់ និងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធធនាគារ ក្នុងរយៈពេលកន្លង​​ទៅនេះ​រួម​ចំណែក​ធានា​ស្ថរិភាព​ម៉ាក្រូសេដ្ឋកិច្ច ​រក្សាកំណើន​សមស្រប​ព្រមទាំងធានា តម្រូវការសង្គមចាំបាច់ទៀតផង ។  គណៈប្រតិភូ​របស់​ IMF​ បានអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការរបស់ អង្គការនេះជាមួយ​វៀតណាម​នាពេល​ខាង​មុខ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ