18/03/2016 09:33 GMT+7 Email Print Like 0

IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍


IMF មានគោលបំណងបង្កើនកិច្ចសហប្រតបត្តិការនិងជួយឧបត្ថម្ភវៀតណាមអនុវត្តគោលដៅអភិវឌ្ឍន៍

នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី Christine Lagarde អគ្គនាយិការ​មូលនិធិអន្តរជាតិ (IMF​)ដែល​កំពុង​មាន​ដំណើរ​ទស្សន​កិច្ច​នៅវៀតណាម នារសៀលថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១៦ នាយក​រដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានឧទ្ទេសនាមអំ​ពីស្ថានភាពអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកិច្ចរបស់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំ​កន្លង​ទៅ និងបានអោយដឹងថា៖ វៀតណាមទទួលបានសមិទ្ធិផល​សំខាន់ជាច្រើន​ លើគ្រប់វិស័យ តាម​ទិស​ស្ថិរ​ភាព​ និងអភិវឌ្ឍន៍ចីរភាព ប្រសិទ្ធិភាព។ ក្នុងសភាពការ​ធ្វើសមាហរណកម្មនាបច្ចុប្បន្ន នាយករដ្ឋមន្ត្រីជឿជាក់ថា៖ ដោយមាន​ការ​ខំប្រឹងប្រែង​របស់ខ្លួន និងកិច្ចសហប្រតិបត្តិការ ជួយឧបត្ថម្ភ ពីសហគមន៍អន្តរជាតិ ដែលក្នុងនោះ​មាន IMF វៀតណាមនឹងបន្តអភិវឌ្ឍន៍ អនុវត្តល្អរាល់គោលដៅដែលបានដាក់ចេញ។ ទន្ទឹម​នឹងនោះ នាយករដ្ឋមន្ត្រី លោក Nguyen Tan Dung ក៏បានសម្ដែងនូវគោលបំណង​បន្ត ទទួលបានការជួយឧបត្ថម្ភពី IMF ផងដែរ។

​រីឯ លោកស្រី Christine Lagarde  បានអោយដឹងថា៖ក្រៅពីការជួយឧបត្ថម្ភខាង​ហិរញ្ញ​វត្ថុ IMF កំពុង​ឆ្ពោះទៅការ​ជួយ​ឧបត្ថម្ភ​វៀតណាម អំពីបច្ចេកទេស ការបណ្ដុះ​បណ្ដាល។ លោក​ស្រីបាន​សម្ដែង​នូវការ​ចាប់អារម្មណ៍​ចំពោះ​លទ្ធផល​នានា នៃការ​អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចដែលវៀតណាម ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងទៅ។​ លោកស្រី Christine Lagarde ក៏បានអះអាងថា៖ IMF ជានិច្ចកាលមានគោលបំណង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វៀត​ណាម និង​ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិ​ការ ជយយឧបត្ថម្ភវៀតណាម អនុវត្តគោលដៅអភិវឌ្ឍន៍នានា៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ