06/01/2016 09:12 GMT+7 Email Print Like 0

IMF ព្យាករណ៍ថា៖ កំរិតកំណើនសេដ្ឋកិច្ចសកលមិនមានភាពស្មើៗគ្នាក្នុងឆ្នាំ ២០១៦


IMF ព្យាករណ៍ថា៖ កំរិតកំណើនសេដ្ឋកិច្ចសកលមិនមានភាពស្មើៗគ្នាក្នុងឆ្នាំ ២០១៦ (Image: VNA)

ទោះបីជាត្រូវបានព្យាករណ៍ថា៖ ល្បឿនកំណើននឹងកើនខ្លាំងក្លា​ថែមទៀត បើប្រៀបនឹងឆ្នាំ​២០១៥ ក្តី​ប៉ុន្តែ ខឿន​សេដ្ឋកិច្ច​សកល​នៅប្រឈមុខ​ នឹងឧបសគ្គច្រើនក្នុងឆ្នាំ ២០១៦។ តាមការព្យាករណ៍ថ្មីបំផុតរបស់មូលនិធិរូបី​យវត្ថុ​អន្ត​រជាតិ (IMF) ថា៖ ល្បឿនបង្កើនផលិតផលក្នុងស្រុកសរុប (GDP) លើ​ទូទាំង​ពិភពលោក អាចទទួលបានត្រឹមតែ ៣,៥% ប៉ុណ្ណោះ។ អានិយាយ​បាន​ថា៖ ពិភពលោកកំពុងមាននិន្នាការក្លាយទៅ ជាខឿនសេដ្ឋកិច្ចសេវ៉ាកម្មហើយ​តំបន់​នេះនឹង​បង្កើតកំណើនច្រើន បើប្រៀបនឹងវិស័យឧស្សាហកម្ម។ ចំពោះ​អាមេរិក មជ្ឈដ្ឋាន​អ្នកជំនាញ​ការព្យាករណ៍​ថា៖ កំណើនសេដ្ឋកិច្ចនៃខឿន​សេដ្ឋកិច្ចជួរ​មុខ​ពិភពលោក​នេះនឹង​អភិវឌ្ឍន៍​យឺត​យ៉ាវ​។ កំរិតកំណើន​សេដ្ឋកិច្ច​របស់ ចិនខុសស្រឡះពីស្ថានភាពជាក់ស្តែង។ ទោះបីជាប្រកាសនឹងទទួល​បាន​កំណើនពី ៦,៥% ដល់ ៧% ក្នុង​រយៈ​ពេល ៥ ឆ្នាំខាងមុខក្តីប៉ុន្តែមជ្ឈដ្ឋានអ្នក​ជំនាញការ បានវាយតំលៃថា៖ កំណើន​សេដ្ឋកិច្ច​ជាក់​ស្តែង​របស់​ចិន​ទាប​ជាង​គោលដៅ ដែលប្រទេសនេះបានដាក់ចេញ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ