02/07/2015 09:38 GMT+7 Email Print Like 0

IMF ទទួលបានសំណើរសូមពន្យាពេលបំណុលរបស់ក្រិក


IMF ទទួលបានសំណើរសូមពន្យាពេលបំណុលរបស់ក្រិក (Image: VNA)
បន្ទាប់ពីកិច្ចប្រជុំជាបន្ទាន់តាមទូរស័ព្ទនាពាក់កណ្ដាលរាត្រីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ (ម៉ោងវៀតណាម) ក្រុម​បណ្ដារដ្ឋមន្ត្រីហិរញ្ញវត្ថុនៃតំបន់ចាយប្រាក់អឺរ៉ូ (Eurogroup) បានបដិសេធការផ្តើមឡើងចុងក្រោយរបស់នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tsipras ស្តីពីការពន្យាពេលកម្មវិធីផ្តល់ជំនួយប្រទេសនេះ។ ប្រការនេះមាន​ន័យ​ថា៖ ពោងសុវត្ថភាពមិនត្រូវបានកន្លាស់សំរាប់ក្រិកឡើយក្នុង​កាលៈទេសៈ ប្រព័ន្ធហិរញ្ញវត្ថុនៃប្រទេសនេះ​កំពុខិតមកជិតដួលរលំ។ មុននោះ​ ១ ថ្ងៃ ក្នុងការខំប្រឹងប្រែងចុងក្រោយរបស់ Athens សំដៅដោះស្រាយភាព​ទាល់ច្រកជាមួយបណ្ដាម្ចាស់បំណុលអន្តរជាតិ នាយករដ្ឋមន្ត្រី Tsipras បានផ្កើមឡើង កញ្ចប់ផ្តល់ជំ​នួយ​ទី​ ៣ ដោយមានតំលៃជាង ២៩ ពាន់លានអឺរ៉ូសំដៅទូទាត់រាល់តម្រូវការហិរញ្ញវត្ថុរបស់ក្រិកនា ២ ឆ្នាំខាងមុខនិង​ការរៀបចំរចនាសម្ព័ន្ធបំណុលរបស់ប្រទេសនេះ។ ប៉ុន្តែ មន្ត្រីអឺរ៉ុបជាច្រើននាក់បានដសិសេធដ៏ត្រេង់ៗនូវការ​ផ្តើមគំនិតនេះ ក្នុងពេលដែល មន្ត្រីផ្សេងៗទៀតសង្ស័យទង្វើរបស់លោក Tsipras គ្រាន់តែសំដៅពង្រឹងថវិកា​របស់ខ្លួនមុនការបោះប្រជាមតិស្តីពីលក្ខ័ណ្ឌសេដ្ឋកិច្ចត្បិតត្រៀតនៅក្រិកដែលគ្រោងនឹងត្រូវបានរៀបចំ​ឡើង​នាថ្ងៃទី ៥ ខែកក្កដាខាងមុខ ។

នាថ្ងៃដដែល មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានបញ្ជាក់ថា៖ ក្រិកមិនទូទាត់កញ្ចប់ខ្ចីចំនួន ១,៥​​ ពាន់​លាន​អឺរ៉ូ​ (ស្មើនឹង ១,៧ ពាន់លានដុល្លាអាមេរិក) សំរាប់បូលនិធិនេះនៅឡើយ។ កាយវិការពោលខាងលើមាន​ន័យ​ថា​៖ ក្រិកក្ស័យធន់។ អ្នកនាំពាក្យ IMF បានចាត់ទុកថា៖ ក្រិកមានលទ្ធភាពភាគច្រើននឹងចាកចេញពីតំបន់​ចាយ​ប្រាក់អឺរ៉ូ។ ជាមួយនោះគឺជាផលវិបាកដែលមិនអាចព្យាករណ៍បានឡើយចំពោះ EU និងខឿន​សេដ្ឋកិច្ច​សកល​៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ