16/10/2020 14:41 GMT+7 Email Print Like 0

IMF៖ វៀតណាមវ៉ាដាច់សឹង្ហបុរីនិងម៉ាឡេស៊ីដើម្បីក្លាយទៅជាខឿនសេដ្ឋកិច្ចធំទី៤នៅអាស៊ីអាគ្នេយ៍ 15 តុលា 2020 | 17:57:19

យោងតាមរបាយការណ៍នេះថា វៀតណាមបន្តជាប្រទេសតែមួយគត់នៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានព្យាករណ៍នឹងទទួលបានកំណើនវិជ្ជ មាន១,៦%ក្នុងឆ្នាំនេះ ហើយនឹងកើន ឡើង៦,៧%នាឆ្នាំ២០២១។

មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) នៅពេលចុងក្រោយនេះបានប្រកាសការធ្វើបច្ចុប្បន្នកម្មនូវរបាយការណ៍ស្ដីពីយថាទស្សន៍សេដ្ឋកិច្ចពិភពលោកឆ្នាំ២០២០។

យោងតាមរបាយការណ៍នេះថា វៀតណាមបន្តជាប្រទេសតែមួយគត់ នៅតំបន់អាស៊ីអាគ្នេយ៍ដែលត្រូវបានព្យាករណ៍នឹងទទួលបានកំណើនវិជ្ជ មាន១,៦%ក្នុងឆ្នាំនេះ ហើយនឹងកើន ឡើង៦,៧%នាឆ្នាំ២០២១។

IMF ក៏បានព្យាករណ៍ថា ក្នុងឆ្នាំ២០២០ សេដ្ឋកិច្ចវៀតណាមនឹងឈរលំដាប់ទី៤ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយវ៉ាដាច់សឹង្ហបុរីនិងម៉ាឡេស៊ី។
ជាក់ស្ដែងគឺ GDP វៀតណាមក្នុងឆ្នាំ២០២០គ្រោងនឹងសម្រេចបាន ៣៤០,៦ ពាន់លានដុល្លាអាមេរិក ដោយវ៉ាដាច់សឹង្ហបុរីជាមួយនឹងចំនួន ៣៣៧,៥ ពាន់លានដុល្លាអាមេរិកនិងម៉ាឡេស៊ីជាមួយនឹងចំនួន៣៣៦,៣ពាន់លានដុល្លាអាមេរិក៕  

តាម VOV5- វិទ្យុសម្លេងវៀតណាម    

បណ្តាព័ត៌មានបានផ្សាយ