22/12/2015 09:31 GMT+7 Email Print Like 0

IFAD នឹងពង្រីកទ្រង់ទ្រាយសកម្មភាពនៅវៀតណាម


ប្រធានមូលនិធិ អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD ) លោក Kanayio F.Nwanze

បណ្ដាសមិទ្ធិផលរបស់វៀតណាម ក្នុងការអភិវឌ្ឍន៍ជនបទ កាត់បន្ថយ​ភាព​ក្រីក្រ ជារូបសណ្ឋានគំរូ សំរាប់ប្រ​ទេស​កំពុង​អភិវឌ្ឍន៍​ជាច្រើន ពិសេសគឺនៅទ្វីប​អាហ្វ្រីក។ នេះគឺជាការវាយតំលៃរបស់ប្រ​ធានមូល​និធិ អភិវឌ្ឍន៍​កសិកម្ម​អន្តរ​ជាតិ​ (IFAD ) លោក Kanayio F.Nwanze ក្នុងជំនួបទទួលយកសារលិខិតផ្ទេរសិទ្ធិរបស់​ឯក​អគ្គរដ្ឋ​ទូត​វៀត​ណាម​ប្រចាំ​នៅអ៊ីតាលី លោក Cao Chinh Thien ដើម្បីទទួលដំ​ណែង​ជាដំណាងវៀតណាម ប្រចាំនៅ IFAD ។ ប្រធាន IFAD លោក Kanayio​ F.Nwanze បានសម្ដែង ការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីការអភិវឌ្ឍន៍​របស់វៀត​ណាម​ក្នុង​ប៉ុន្មាន​ទស្សវត្ស៍​កន្លង​ទៅ។

​រីឯ ឯកអគ្គរដ្ឋទូត  Cao Chinh Thien បានជូនដំណឹងអំពីបណ្ដាសមិទ្ធិផលក្នុង​វិស័យ អភិវឌ្ឍន៍​ជន​បទ កាត់​បន្ថយ​ភាព​ក្រីក្ររបស់​វៀតណាម។ ដោយលោកក៏បាន​អះអាងថា៖ នឹងខំប្រឹងប្រែង​ធ្វើអស់ពីចិត្ត អស់ពីថ្លើម ដើម្បី​ជំរុញ​ទំនាក់​ទំនង​រវាង​វៀតណាម និង IFAD អភិវឌ្ឍន៍តទៅទៀត៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ