31/01/2016 09:56 GMT+7 Email Print Like 0

ICAO កែតម្រូវផែនទីអាកាសចរណ៍ស្តីពី FIR Sanya តាមសំណូមពររបស់ វៀតណាម


ICAO កែតម្រូវផែនទីអាកាសចរណ៍ស្តីពី FIR Sanya តាមសំណូមពររបស់ វៀតណាម (Image: VNA)

តាមព័ត៌មានរបស់នាយកដ្ឋានអាកាសចរណ៍ស៊ីវិលវៀតណាម​បានឲ្យដឹង​ថា៖ នៅគេហទំព័រណ៍​របស់អ​ង្គកា​រ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​(ICAO) ផែនទីអាកាសចរណ៍ ស្តីពីតំបន់ជើងហោះហើរ (FIR) Sanya និងបណ្ដា​ព័ត៌មាន​ទាក់ទិន​នានា ត្រូវបានកែតម្រូវតាមសំណូមពរ​របស់វៀត​ណាម។ នាថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​២០១៦ ប្រធាន ICAO ក៏បាន​ផ្ញើរសំបុត្រជូន​នាយកដ្ឋាន​អាកាស​ចរណ៍ស៊ីវិលវៀតណាម ស្តីពីបញ្ហានេះ។ នាថ្ងៃទី២២ ខែមករា តំណាង​ស្ថានទូត​វៀតណាម ប្រចាំនៅកាណាដាបានជួបធ្វើការ ជាមួយប្រធានក្រុមប្រឹក្សារនិង​អគ្គលេខា​របស់  ICAO នៅទីក្រុង Montreal ដើម្បីប្រគល់​ជូនសារលិខិតថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០១៦ របស់​ស្ថានទូត​វៀត​ណាម​ដែល​អះអាង​នូវអធិបតេយ្យ​ភាព របស់វៀតណាម​ចំពោះប្រជុំកោះ Hoang Sa និង Truong Sa ហើយប្រឆាំង​ជំ ទាស់​ការដែល​អង្គការ​នេះ បានចុះផ្សាយផែនទីជើង​ហោះហើរ​ ស្តីពី FIR Sanya និយាយដោយឡែកនិង FIR ក្នុង​តំបន់​សមុទ្រខាង​កើត និយាយរួម​ដោយមានខ្លឹម សារមិន​សមស្របនិងរំលោភលើអធិបតេយ្យភាព របស់​វៀត​ណាម​ចំពោះ​ប្រជុំកោះ Hoang Sa និង Truong Sa។ តំណាងស្ថានទូត​វៀតណាមប្រចាំនៅ កាណាដាក៏បាន​ស្នើ​ឲ្យ ICAO កែត​ម្រូវផែន​ទីពោល​ខាងលើ ព្រមទាំង​សម្តែងការព្រួយបារម្មជាថ្មីម្តង​ទៀត អំពីការដែលចិន​ដំណើរ​ជើង​ហោះហើរ​នៅកោះថ្ម Chu Thap នាពេលថ្មីៗនេះ។ ទង្វើនេះមិន​ត្រឹមតែរំ​លោភ​ដ៏ធ្ងន់​ធ្ងរអធិបតេយ្យ​ភាព​របស់​វៀត​ណាម​​ ចំពោះប្រជុំកោះ Truong Sa ប៉ុណ្ណោះទេ ថែមទាំង​ទៅលើបណ្ដាការ​កំណត់ ស្តីពីសុវត្ថិភាពហោះហើរបស់ ICAO ក្នុង​តំបន់ទីក្រុងហូជីមិញ​ ដែលវៀតណាមគ្រប់គ្រង​ទៀតផង៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ