18/01/2016 09:50 GMT+7 Email Print Like 0

IAEA ប្រកាសរបាយការណ៍ទទួលស្គាល់អ៊ីរ៉ង់បានប្រតិបត្តិតាមកិច្ចសន្យាក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ


IAEA ប្រកាសរបាយការណ៍ទទួលស្គាល់អ៊ីរ៉ង់បានប្រតិបត្តិតាមកិច្ចសន្យាក្នុង កិច្ចព្រមព្រៀងនុយក្លេអ៊ែរ (Image: VNA)​

ក្នុងសេចក្តីប្រកាសជាផ្លូវការនាថ្ងៃទី​១៦ ខែ​មករា ឆ្នាំ២០១៦ បានឲ្យដឹងថា៖ អគ្គនាយក​ទីភ្នាក់​ងារ​ថាម​ពល​បរមាណូ​អន្តរជាតិ (IAEA) លោក Yukia Amano បានទទួល​ស្គាល់​ថា៖ អ៊ីរ៉ង់​បាន​ប្រតិបត្តិ​តាម​បណ្ដា​កិច្ច​សន្យា​នៃប្រទេស​នេះក្នុង​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលទទួលបានរវាង Tehran ជាមួយមហាអំណាចំនួន​៦ ចំណុះ​ក្រុម P5+1 នា​ខែកក្កដាឆ្នាំ ២០១៥ នៅ​ទីក្រុង Vienna អូទ្រីស ដែលបើក​ចេញការ​លុប​ចោល​ទាំង​ស្រុង​បទ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ​ទាំងអស់ ចំពោះសាធារ​ណៈរដ្ឋឥស្លាមនេះនាប៉ុម្មានម៉ោងខាងមុខ។ នាថ្ងៃ​ដដែល សហភាព​អឺរ៉ុប ​(EU) បាន​ឯកភាពលុបចោលរាល់បទដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងអ៊ីរ៉ង់។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក John Kerry ក៏បានប្រកាសថា៖ វ៉ាស៊ីនតោនបាន​អនុវត្តកិច្ច​សន្យា​របស់​ខ្លួន​ក្នុង​កិច្ច​ព្រម​ព្រៀង​នុយក្លេ​អ៊ែរ ជាមួយ​អ៊ីរ៉ង់​ហើយលុប​ចោលភាគច្រើនបទដាក់ទណ្ឌកម្ម ទៅលើអ៊ីរ៉ង់ផងដែរ។ អ.ស.ប. អង់គ្លេសនិង​បារាំង​បាន​ស្វាគមន៍​ការអនុវត្ត កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ហើយសម្តែង​ក្តីសង្ឃឹម​ថា៖ ជោគ​ជ័យ​នេះនឹង​រួម​ចំណែក​ស្ថិរភាព​ស្ថាន​ភាពក្នុង​តំបន់៕​
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ