17/01/2016 10:55 GMT+7 Email Print Like 0

IAEA ត្រៀមរៀបចំប្រកាសរបាយការណ៍ស្តីពីសំណុំឯកសារនុយក្លេអ៊ែរបស់អ៊ីរ៉ង់


IAEA ត្រៀមរៀបចំប្រកាសរបាយការណ៍ស្តីពីសំណុំឯកសារនុយក្លេអ៊ែរបស់អ៊ីរ៉ង់ (Image: VNA)

ទីភ្នាក់ងារបរមាណូអន្តរជាតិ (IAEA) គ្រោងនឹងប្រកាសរបាយការ​ណ៍ទទួល​ស្គាល់​អ៊ីរ៉​ង់ បាន​ប្រតិបត្តិ​តាម​បណ្ដា​កិច្ច​សន្យា​ នៃកិច្ច​ព្រម​ព្រៀងនុយក្លេ​អ៊ែរ​ ដែលប្រទេសនេះទទួលបាន ជាមួយ​បណ្ដា​មហា​អំណាច នា​ខែ​កក្ក​ដា​កន្លង​ទៅ​។ របាយការណ៍​របស់ IAEA នឹង​បើកចេញឱកាសសំរាប់ការ លុបចោលរាល់បទ​ដាក់ទណ្ឌកម្ម​អន្តរជាតិ ចំពោះ​អ៊ីរ៉ង់​។ តាម​ប្រភពការ​ទូត​បាន​សង្កត់​ធ្ងន់​ថា​៖ សហភាព​អឺរ៉ុបរួម​ជាមួយ​អាមេរិក និង អ .ស.ប. ត្រៀមខ្លួនជាស្រេច លុប​ចោល​បណ្ដា​បទដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើអ៊ីរ៉ង់បន្ទាប់​ពី IAEA ចេញ ផ្សាយរបាយការណ៍​ពោលខាងលើ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ