21/09/2015 09:51 GMT+7 Email Print Like 0

I am- បញ្ជាក់ដោយខ្លូនឯងផ្ទាល់

អ្នករចនាម៉ូតចំនួន ១៧ នាក់ បានរៀបចំ“ពិធីជប់លៀងម៉ូតសំលៀកបំពាក់មួយ”ដ៏ម៉ត់ចត់ ច្នៃប្រឌិតនិងពោរពេញដោយមនោសញ្ចេតនាផ្តល់ឲ្យទស្សនិកជនដែលអញ្ជើញចូលរួមក្នុងពិធីបញ្ចប់ការសិក្សានៅវិទ្យាស្ថានរចនានិងម៉ូតសំលៀកបំពាក់ ក្រោមប្រធានបទ “I am - គឺជាខ្លូនឯង”។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅពេលយប់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៥ នៅសណ្ឋាគារ Melia នៃរដ្ឋធានីហាណូយ។

យកការបំផុសគំនិតពីវប្បធម៌វៀតណាម បណ្តាអ្នករចនាម៉ូតយុវវ័យក្មេងបានផ្តល់គំហើញថ្មី ដែលបង្ហាញក្នុងម៉ូតសំលៀកបំពាក់និមួយៗ ពីព្រោះលក្ខណៈសិល្បៈក្នុងម៉ូតសំលៀកបំពាក់នេះ។ កម្រងម៉ូតសំលៀកបំពាក់ “ឫស្សី” ត្រូវអ្នករចនាម៉ូត ផាមគីមអាញ់  រចនាបណ្តាម៉ូតសំលៀកបំពាក់សំរាប់និទាឃរដូវឈានចូលដល់រដូវក្តៅ ២០១៦ ដោយការប្រើប្រាស់ថ្នេរកាត់ជាអតិបរមានិងសាមញ្ញលើក្រណាត់ ហើយបានផ្តល់ភាពទាក់ទាញនិងប្លែកៗ។

អ្នករចនាម៉ូត ផាមហុងលាន បានយកការបំផុសចិត្តពីសំលៀកបំពាក់ប្រពៃណីដូចជា៖ អាវចែកជា ៤ ផាយ និងអាវអៀមគួបផ្សំនឹងរចនាម៉ូតថ្មី បច្ចេកទេសប៉ាក់និងភ្ជាប់ប្រដាប់ធ្វើអង្កាំ ដែលបង្ហាញសោភ័ណ្ឌភាពបរិសុទ្ធនិងឆើតឆាយក្នុងគំរូរចនាម៉ូតនិមួយៗក្នុងកម្រងម៉ូតសម្លៀកបំពាក់“ផ្កាឈូក”។


រាត្រីបញ្ចប់ការសិក្សាផ្នែករចនាម៉ូតសំលៀកបំពាក់“I AM”

ក្នុងទីស្ថាននៃការតាំងពិពណ៌របស់និស្សិតក៏មានវត្តមានរបស់អ្នកបង្ហាញម៉ូតជាមួយបណ្តាឈុតសម្តែងរាំដ៏ចាប់ចិត្ត





រូបភាពមួយចំនួននូវការបង្ហាញបណ្តាកម្រងម៉ូតសំលៀកបំពាក់ក្នុងការតាំងពិពណ៌នៅពិធីបញ្ចប់ការសិក្សា

ទស្សនិកជនចាប់ចិត្តដោយភាពថ្មីនិងប្លែកៗនៃកម្រងម៉ូតសំលៀកបំពាក់ “ស្លាបរបស់អារក្ស Nephthys” របស់អ្នករចនាម៉ូតង្វៀនធីធូយយឿង។ បណ្តារឿងទេវកថា ទំនៀមទំលាប់ក្នុងវប្បធម៌អេហ្ស៊ីបបានរក្សាទុកក្នុងបណ្តាផ្នែករចនាដោយការប៉ាក់និងតភ្ជាប់ប្រដាប់ធ្វើអង្កាំយ៉ាងហ្មត់ចត់ ដែលជូនទស្សនិកជនត្រឡប់ទៅប្រទេស​អេហ្ស៊ីបបុរាណវិញ។

ចាប់ផ្តើមពីរឿងព្រេងនិទាន“ផ្កា narcissus” ក្នុងរឿងទេវកថាក្រិក អ្នករចនាម៉ូតង្វៀនភឿងអាញ់បានសាកល្បងបណ្តាក្បាច់រចនាបោះពុម្ភ រូបភាពប៉ាក់ ស្នាមជ្រៀកនិងថ្នេរបត់ផ្លាស់ប្តូរលើផ្ទៃក្រណាត់ ដើម្បីបង្ហាញដួងចិត្តស្មុគស្មាញនិងអាថ៌កំបាំងរបស់យុវជនម្នាក់បានស្លាប់ក្នុងដំណើរការស្វែងរកការឆ្លុះបញ្ចាំងខ្លូនក្នុងកម្រងម៉ូតសម្លៀកបំពាក់“ឆ្លុះបញ្ចាំង”។


អ្នករចនាម៉ូត Henriette Rakotoiniana គឺជាសិក្ខាកាមនៃវិទ្យាស្ថានរចនានិងម៉ូតសម្លៀកបំពាក់ London មកពីសាធារណរដ្ឋ Madagascar បានបង្ហាញកម្រងម៉ូតសម្លៀកបំពាក់“សម័យដើម”ត្រូវបានរចនាអំពីទិសដៅតភ្ជាប់ជាមួយខឿនវប្បធម៌ផ្សេងៗទៀតមកពីគ្រប់ទិស គ្រប់ទីកន្លែងលើពិភលោក ពីប៉េរូ  អាមេរិកខាងត្បូង អាមេរិកខាងជើង អាហ្វ្រិកខាងកើត មកដល់ភូមិភាគខាងជើងនៃប្រទេសវៀតណាម ដោយការប្រើប្រាស់បណ្តាពណ៌និងក្បាច់រចនារបស់កុលសម្ព័ន្ធជនជាតិ។

ទន្ទឹមនឹងនេះ បណ្តាកម្រងម៉ូតសម្លៀកបំពាក់បង្ហាញការអនុវត្តន៍ផង ហើយផ្តល់លក្ខណៈច្នៃប្រឌិតផង បណ្តាកម្រងម៉ូតសម្លៀកបំពាក់ដូចជា៖ “ទីក្រុងឌាអ៊ី” របស់អ្នករចនាម៉ូតដាវមិញភឿង “ទ្រុងឌា” របស់អ្នករចនាម៉ូតឡេមីលីញ “ដំណើរស្វែងរកស្នេហាពិត”របស់អ្នករចនាម៉ូតម៉ាយភឿងលីញ “ភូកហ៊ឹង”របស់អ្នករចនាម៉ូតង្វៀនធីលី “កឹមថាច់” របស់អ្នករចនាម៉ូត ងថាយហក់ “ថាញ់ឌា” របស់អ្នករចនាម៉ូតយៀមគ្វីញ “ប៊ុយ”របស់អ្នករចនាម៉ូតបាំងអាញ់ ក៏បង្កចំណាប់អារម្មណ៍ចំពោះក្រុមហ៊ុនផលិតម៉ូតសម្លៀកបំពាក់ក្នុងនិងក្រៅប្រទេស./

អ្នករចនាម៉ូតដាវធីមិញភឿងចាប់ផ្តើមគំនិតពីផ្ទុយគ្នារវាងទីក្រុងឌាអ៊ី និងរាងកាយរស់នៅយូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រនិងស្ថាបត្យកម្ម  – ស្តែងការខិតខំប្រឹងប្រែងនូវការច្នៃប្រឌិតរបស់មុនស្ស ដែលបង្ខំឲ្យអ្នករចនាម៉ូតអនុវត្តកម្រងម៉ូតសម្លៀកបំពាក់ "ទីក្រុងឌាអ៊ី"
ឆាយមានពណ៌ខ្មៅ ពណ៌ស ពណ៌ប្រជះ ពណ៌ប្រាក់ ពណ៌ខៀវ។ បណ្តាសាច់ក្រណាត់បត់ជាជាន់និងបង្កើតភាពទន់រួមផ្សំនឹងការភ្ជាប់នឹងប្រដាប់ធ្វើអង្កាំ បណ្តាកាក់ប្រាក់ រោមស្លាប វត្ថុបិទលំអពីលើក្រណាត់ប្រើប្រាស់សូត្រ ក្រណាត់គ្រែស្តើង និងក្រណាត់កម្ញី



ដោយពណ៌ឆើតឆាយនិងស្រស់ស្អាតមកពីធម្មជាតិនៃកម្រងម៉ូតសម្លៀកបំពាក់ "ទ្រុងឌា"របស់អ្នករចនាម៉ូតឡេមីលីញផ្តល់បណ្តារឿងរ៉ាវអំពីទេវតាអំពី តូកទៀននិងពិភពលោកអស្ចារ្យសុទ្ធតែថ្មី ដើម្បីឲ្យមនុស្ស អាចផុតចេញពីរជីវភាពរាយប៉ាយ និងបណ្តាប្រការមិនអាចកើតឡើង ក្លាយទៅជាអាចកើតឡើង

កម្រងម៉ូតសម្លៀកបំពាក់ ស្ថាបត្យកម្មចលនារបស់អ្នករចនាម៉ូតង្វៀនហុងហាញប្រើប្រាស់ក្រណាត់ jersey
ក្រណាត់សាក្លាត ក្រណាត់ស្បែកនិងសូត្រ ដែលបង្តើតភាពឆើតឆាយឲ្យអតិថជនភាពខ្លាំងក្លា វ័យក្មេងជាមួយស្នេហារចនាតាមបែប gothicដ៏ទំនើប


កម្រងម៉ូតសម្លៀកបំពាក់ ស្ថាបត្យកម្មចលនារបស់អ្នករចនាម៉ូតង្វៀនហុងហាញប្រើប្រាស់ក្រណាត់ jersey ក្រណាត់សាក្លាត ក្រណាត់ស្បែកនិងសូត្រ ដែលបង្តើតភាពឆើតឆាយឲ្យអតិថជនភាពខ្លាំងក្លា វ័យក្មេងជាមួយស្នេហារចនាតាមបែប gothicដ៏ទំនើប


អ្នករចនាម៉ូតផាមធីគីមអាញ់បានយកគំនិតពីឫស្សី ដើម្បីបង្កើតកម្រងម៉ូតសម្លៀកបំពាក់របស់ខ្លូនដោយបច្ចេកទេសត្បាញសរសៃរអំបោះ ប៉ាក់និងវត្ថុបិទលំអពីលើក្រណាត់   ដែលផ្តល់ភាពទាក់ទាញ ចម្លែកនិងពិសេសរបស់សំលៀកបំពាក់។
.

.
កម្រងម៉ូតសម្លៀកបំពាក់ "ផានជាវ"យកបំផុសគំនិតពីកញ្ចក់ អ្នករចនាម៉ូតង្វៀនភឿងអាញ់បានសាកល្បងការច្នៃប្រឌិតដោយក្បាច់រចនាបោះពុម្ភ រូបភាពប៉ាក់ ជ្រៀតនិងថ្នេរបត់ផ្លាស់ប្តូរផ្ទៃក្រណាត់សំដៅបង្ហាញពិភពក្នុងដួងចិត្តស្មុគស្មាញនិងអាថ៌កំបាំង
.
អ្នករចនាម៉ូតហាង៉ុកជាមួយកម្រងម៉ូតសម្លៀកបំពាក់ "អៀនយៀន"យកគំនិតពីកម្អែលភ្នំភ្លើងក្នុងដំណើរការផ្ទុះ។ ដោយការប្រើប្រាស់ឡែនរួមផ្សំនឹងបច្ចេកទេសជ្រលក់ និងវត្ថុបិទលំអពីលើក្រណាត់ ដើម្បីបង្កើតផ្ទៃមុខលើកឡើងនិងគ្រាត
.
អ្នករចនាម៉ូតង្វៀនបាំងអាញ់នឹងកម្រងម៉ូតសម្លៀកបំពាក់ ប៊ុយ ធ្វើពីក្រណាត់ Jean ដោយវិធានការបំបែកនិងរៀបចំរចនាសម្ព័ន្ធឡើងវិញ ត្បាញ លុប ជ្រលក់ និងប៉ះ អ្នករចនាមូតចង់និយមន័យអំពីភាពថ្មី ភាពចាស់ ក្លាយប្រការដែលស្មានថាគ្មានតំលៃទៅជាមានតំលៃមិនអាចគិតថ្លៃបាន
.
អ្នករចនាម៉ូតម៉ាយភឿងលីញយកបំផុសគំនិតពីប្រធានបទពិតប្រាកដក្នុងសិល្បៈ ដើម្បីបង្ហាញស្មារតីតាមរយៈរូបរាង និងរបៀបគូរដោយដៃ ប៉ាក់ បិទលំអពីលើក្រណាត់ និងតភ្ជាប់ប្រដាប់ធ្វើអង្កាំរួមមានបណ្តាពណ៌ ផ្ទុយគ្នាជាច្រើន ដែលបង្កើតកម្រងម៉ូតសម្លៀកបំពាក់ "ដំណើរការស្វែងរកស្នេហាពិតប្រាកដ"
 
អត្ថបទ៖ ង៉ឹនហា រូបថត៖ ថាញ់យ៉ាង

បណ្តាអត្ថបទបានផ្សាយ