Ho Chi Minh City Street Show៖ ឆាកល្ខោននិងការពិត ដូចជាទំនុកភ្លេងតាមដងវិថី
ខណៈពេលឆាកល្ខោនធំ នៅវិថីថ្មើរជើងង្វៀនហ្វែ (Nguyen Hue) បានរចនាតាមបែបឡានក្រុង ពោរពេញទៅដោយពណ៌សម្បុរ “ទីប្រជុំជនបារាំង” ប៊ូយវៀន (Bui Vien) បែរជាបំពាក់រចនាលាតត្រដាងកម្លាំងតស៊ូនៃជីវិត និងដង្ហើមរស់របស់ទីក្រុងវ័យក្មេងដ៏សកម្មមួយ។ ក្នុងបរិយាកាសបើកទូលាយគ្មានរបាំង ក្រុមល្ខោនទាំងប្រាំមួយ ព្រមគ្នាសម្តែងសិល្បៈគ្រប់ប្រភេទ។ ជាពិសេស សិល្បករសម្តែងនិងទស្សនិកជន មានឱកាសអន្តរកម្មរួមប្រាស្រ័យដោយសេរី បង្កើតបានបរិយាកាសសប្បាយរំភើបនិងស្និទ្ធស្នាល។ កម្មវិធីសិល្បៈទូទៅ ជាការគួបផ្សំគំនិតច្នៃប្រឌិត រវាងសិល្បៈសហសម័យអន្តរជាតិ សម្តែងតាមដងវិថី និងវប្បធម៌ប្រជាប្រិយនៃភូមិភាគទាំងបីរបស់វៀតណាម។ ឆាកសម្តែងឆ្ពឹនភ្នែករបស់មិត្តយុវវ័យ សម្តែងឧបករណ៍តន្រ្តី របាំ សៀក...។ល។ រហូតដល់ឆាកសម្តែងសិល្បៈប្រពៃណីដូចជា៖ ចម្រៀងក្វាងហ័រ (Quan Ho) ឆ្លងឆ្លើយ ចម្រៀងនិងចាប៉ី (Don ca tai tu) របាំគងឃ្មោះ...។ល។ សឲ្យឃើញគំហើញលក្ខណៈពិសេសនៃវប្បធម៌វៀតណាម។ ការសហការរវាងរបាំ Flashmob ជាមួយស្គរបាយ ពិណ violin ហាក់ដូចជារុញច្រានបរិយាកាសឡើដល់កម្រិតកំពូល ប្រដូចនឹងការគួបផ្សំរវាងពិណឃ្លោក ចម្រៀងឥឡិកត្រូនិក - សៀកភ្លើង ក្នុងសូរសម្លេង hiphop នៅជ្រុងផ្សេងមួយនៃដងវិថី។ សូរសព្ទរបស់ Nantashow (សម្តែងដោយឧបករណ៍ចម្អិនដូចឆ្នាំង ឆ្នាំងធំ ខ្ទះ) បានយុវវ័យសម្តែងស៊ីចង្វាក់គ្នា តាមរយៈទំនុកប្រគំតន្រ្តីរស់រវើក ត្រូវដូចនឹងពាក្យថា៖ “ឆាកល្ខោន” នៃជីវភាពសម្តែងតាមដងវិថី ពេលមនុស្សមានសេរីភាពបង្ហាញអំពីអត្តនិយម។
មិត្តថាញផឿង (Thanh Phuong) ជានិស្សិតមហាវិទ្យាល័យតោនឌឹកថាំង (Ton Duc Thang) ឲ្យដឹងថា៖ “ខ្ញុំចូលចិត្តភាពសកម្ម និងចង់សម្រប់ខ្លួនជាមួយមិត្តយុវវ័យ តាមរយៈតន្រ្តីទំនើប ពីព្រោះវាពិតជាញាប់ញ័ររំភើបចិត្តណាស់”។ ក្នុងពេលនោះ Shari Finch អាយុ៣២ឆ្នាំ ភ្ញៀវទេសចរណ៍ជនជាតិអូស្រ្តាលីទាក់ទាញដោយឧបករណ៍តន្រ្តីប្រពៃណី៖ “ឧបករណ៍តន្រ្តីនេះ បង្កើតសូរសព្ទពិសេស។ មើលទៅវាប្លែកភ្នែកណាស់។ នេះជាលើកដំបូង ខ្ញុំបានឃើញផ្ទាល់ភ្នែក។ ខ្ញុំចូលចិត្ត”។ ក្រោយ “Ho Chí Minh City Street show” កម្មវិធីសម្តែងសិល្បៈតាមដងវិថីនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យជារៀងរាល់សប្តាហ៍ តាមកាលកំណត់នៅលើមណ្ឌលវិថីថ្មើរជើងង្វៀនហ្វែ(Nguyen Hue)។ ប្រធានបទសម្តែងនឹងបានផ្លាស់ប្តូររៀងរាល់ខែ ឧទ្ទេសនាមព័ត៌មានអំពីទេសចរណ៍ទីក្រុង។ ក្នុងខែមិថុនាឆ្នាំ២០១៧ ប្រធានបទមានឈ្មោះថា៖ “រំសាយភាពអផ្សុកនៅរដូវប្រាំង” ជាមួយឆាកសម្តែងសិល្បៈប៉េងប៉ោងសាប៊ូ ស្គរទឹកអំពូលភ្លើង LED សម្តែង violin និងរបាំអន្តរកម្ម សម្តែងតន្ត្រីដោយកែវទឹក សម្តែង Acoustic និងឧបករណ៍តន្រ្តីប្រពៃណី...។ល។ សន្យានឹងជាបរិយាកាសកម្សាន្តមហស្ចារ្យទាក់ទាញប្រជាជន ភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅប្រទេសយ៉ាងច្រើនមកទស្សនា។ លោកប៊ូយតាហ្វាងវូ (Bui Ta Hoang Vu) - នាយកមន្ទីរទេសចរណ៍ទីក្រុងហូជីមិញចែករំលែក៖ “ទន្ទឹមនោះ នៃកម្មវិធីសម្តែងជាប្រចាំ Ho Chi Minh City Street Show នឹងរៀបចំកម្មវិធីប្រឡង បង្កើតទីលានកម្សាន្តសម្រាប់ក្រុមតន្រ្តីទាំងអស់ អ្នកមានទេពកោសល្យនិងចូលចិត្តនូវប្រភេទសិល្បៈ ដែលសម្តែងតាមដងវិថី។ យើងខ្ញុំនឹងឈានទៅដលើការបង្កើតមហោស្រពសិល្បៈ សម្តែងតាមដងវិថីលំដាប់អន្តរជាតិជាប្រចាំ ដើម្បីកម្លាយជាផលិតផលទេសចរណ៍ វប្បធម៌នៃអ្នកក្រុងហូជីមិញ”៕
អត្ថបទ៖ ង្វៀនអ្វាញ រូបថត៖ ថុងហាយ
UNIS - សាលារៀនមិត្តភាព
អតីតយុទ្ធជនអាមេរិកម្នាក់ខិតខំប្រឹងប្រែងផ្សះផ្សាយផលវិបាកនៃសង្គ្រាម
ធ្វើរស់ឡើងវិញនូវគំនូរប្រជាប្រិយ
រាប់លាននាក់រួមគ្នាពណ៌ទង់ជាតិក្រហម។
ហាងកាហ្វេមនុស្សយន្ត៖ បរិយកាសបំផុសគំនិតច្នៃប្រឌិតបច្ចេកវិទ្យា
វិថីដើរប៊ុយវៀន (Bui Vien) - ភាពអ៊ូអរនៅវិថី"លោកខាងលិច" នៅកណ្តាលទីក្រុងហូជីមិញ (Ho Chi Minh)
កុមារា កុមារី រស់នៅតំបន់ភ្នំ ថតភាពយន្តដើម្បីចែករំលែកក្តីសុបិន
វេជ្ជបណ្ឌិតជនជាតិបារាំងអស់ពីចិត្តពីថ្លើមចំពោះវេជ្ជសាស្រ្តបុរាណវៀតណាម
VOF ២០១៧ - សម្លេងអនាគតរបស់ APEC
លោកស្រី Toba Mika និងកាដូពិសេសសំរាប់ APEC ២០១៧
Festival ថតរូបសំរាប់អ្នកថតរូបវ័យក្មេង ៖ គំនិតក្មេង គំហើញក្មេង។
ភូមិ ASEAN ៖ ទីកន្លែងតភ្ជាប់ និងផ្លាស់ប្តូរវប្បធម៌អន្តរជាតិ
លោកគ្រូ Rick បង្រៀនភាសាអង់គ្លេសប្អូនៗក្រីក្រ នៅប៊ិញអាន (Binh An)
តាំងពិព័រណ៍រូបភាព “ទឹកដី ពលរដ្ឋអាស៊ាន”
ទិវាបុណ្យនៃចំណងមិត្តភាពវៀតណាម - ឡាវ
“ផ្ទះ”ថ្មីសំរាប់សត្វខ្លាឃ្មុំ
អ្នករួមដំណើរជាមួយប្រជាកសិករដាំដំណាំកាកាវ
ភ្ញៀវមកហាងបំរើដោយខ្លួនឯងដំបូងនៅរដ្ឋធានីហាណូយ (Ha Noi)
ក្រុមសម្តែងល្ខោននិយាយមកពីប្រទេសនានា Saigon Players
ដំណើរស្វែងយល់អក្សរណោម របស់សាស្រ្តាចារ្យ Shimizu Masaaki
ទៅកាន់វត្តអារាមដើម្បីសិក្សាអក្សរខ្មែរ
Ti Toay Atelier - ទីកន្លែងសម្រាប់កុមារច្នៃប្រឌិតដោយសេរី
ទីក្រុងហូជីមិញ និងទស្សនវិស័យឆ្នាំ២០២៥
ពិធីបុណ្យអារាមយៃ (Day)
លើកស្ទួយសម្រស់អាវផាយវៀតណាម