04/01/2016 08:15 GMT+7 Email Print Like 0

HAS គ្រប់គ្រងទីផ្សារកែវឆេកូស្លូវ៉ាគី

ទោះបីទើបចូល​ទីផ្សារកែវគុណ​ភាព​ខ្ពស់ ប៉ុន្តែ​ក្រុមហ៊ុន​ទទួល​​ខុស​ត្រូវ​​មាន​​កម្រិត​​ HAS បាន​​ក្លាយ​ជា​​ក្រុម​​ហ៊ុន​​មួយ​​ក្នុង​​ចំណោម ក្រុម​ហ៊ុន​នាំ​មុខ​របស់​វៀត​​ណាម ​ក្នុង​​វិស័យ​​ផលិត​​កែវ​ Bohemia ឆេកូស្លូវ៉ាគី​ (ឆែក)។ ផលិតផល​របស់ HAS បានមាន​វត្តមាននៅគ្រប់ទី​ផ្សារ​ដូច​ជា៖ អាមេរិក ទ្វីប​អឺរ៉ុប​ ជប៉ុន​។ល។​

កែវ Bohemia ឆេកូស្លូវ៉ាគី តាំងពីយូរបានល្បីឈ្មោះនៅលើពិភពលោក បំផុតគឺ​ប្រភេទ​ផលិតផល​គុណភាព​ខ្ពល់​ដូច​ជា​៖ កែវទឹក ពែង វត្ថុអនុស្សាវរីយ៍ គ្រឿងតុបតែង។ល។ នៅវៀតណាម​មិនមាន​សហគ្រាស​ច្រើន អាច​បង្កើត​បាន​​ប្រភេទ​ផលិត​ផល​គុណភាពខ្ពស់នេះទេ។ ហេតុដូចនេះ HAS បានប្រសូត្រ ហើយបង្កើត​ទីតាំង​ដោយ​ឡែក នៅ​​លើទី​ផ្សារកែវ​ គុណភាព​ខ្ពស់វៀត​ណាម​យ៉ាង​ឆាប់​រហ័ស។

HAS បង្កើតនៅឆ្នាំ២០១២។ ម្ចាស់របស់វា ជាសិប្បករ ពាណិជ្ជករ ង្វៀនធីហ្វា ដែល​មាន​កំណើត​ក្នុង​គ្រួសារ​ប្រ​ពៃណី​ ធ្វើ​កែវនៅថៃប៊ិញ។

ឆ្នាំ២០០០ លោកស្រីហ្វាបញ្ចប់សិក្សាមហាវិទ្យាល័យ និង​មក​ធ្វើការ​ឲ្យក្រុម​​ហ៊ុន​មួយ​ដែល​ជំនាញ​នាំ​ចេញ​និង​ផលិត​កែវ Bohemia ឆេកូស្លូវ៉ាគី។ ហេតុ​នេះ​ហើយ លោ​ក​​​ស្រីមា​ន​​ឱកាស​បាន​ធ្វើការ​​ជា​មួយ​អ្នក​ឯកទេស​បរទេស​ជា​ច្រើន​ដោយ​ផ្ទាល់​។


ដំណាក់កាលមួយ ដែលធ្វើផលិផលកែវដោយសិប្បកម្មរបស់ក្រុមហ៊ុន HAS។ 

កែវមួយកំពុងបានជាងតុបតែងក្បូរក្បាច់រចនា។


ប្រាក់ចំណូលរៀងរាល់ឆ្នាំរបស់ក្រុមហ៊ុន HAS ឡើងដល់៤០ពាន់លានដុង។ 

ក្រោយ១២ឆ្នាំ ជានិយោជិក  លោកស្រីក្រេបយកចំណេះដឹងបានពិតប្រាកដ​អំពី​ប្រភេទ កែវ​គុណភាព​ខ្ពស់​នេះ លោក​ស្រីហ្វាបាន​ជំហរបង្កើតក្រុមហ៊ុន HAS និងស្រាវជ្រាវបានជោគជ័យនូវចង្វាក់ផលិត​កែវ Bohemia គុណ​ភាព​ខ្ពស់​ថ្មី​សុទ្ធសាធ។ តាំងពីនោះដល់សព្វថ្ងៃ HAS រីកចម្រើនក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន​នាំចេញ សិប្បកម្ម​និងផលិត​កែវ​ធំរបស់វៀតណាម។

ក្រុម​ហ៊ុន ទទួល​ខុស​ត្រូវ​មាន​កម្រិត HAS

មូលដ្ឋាន​៖ លេខ៥២ ផ្លូវ​ក្វឹក​​ហឿង​ សង្កាត់​ថាវ​ដៀន ខណ្ឌ​២ ទីក្រុង​ហូជី​មិញ​
ទូរស័ព្ទ៖ (0084 - 08) 625​892​22
Email: sales@has-crystal.vn
Websiteៈwww.phalebohemia.com
 ឹUwwwwww   vvvs


HAS បច្ចុប្បន្នមានរោងចក្រ​កែវ Bohemia ឆេកូស្លូវ៉ាគី នៅផ្លូវក្វឹក​ហឿង សង្កាត់​ថាវ​ដៀន ខណ្ឌ​២ ទីក្រុងហូជីមិញ។ ផលិតផល​របស់ HAS យ៉ាងសម្បូរ​បែប ដោយ​មាន​ជាង​២០០០ម៉ូដ។ រចនាម៉ូដនិមួយៗសុទ្ធតែមានកម្រិត​ប្រណិត ស្អាត​ដោយ​ឡែក ដើម្បី​ឆ្ពោះទៅកាន់ភាព​ល្អប្រណិត ឲ្យផលិតផល។

ផលិតផលកែវ Bohemia ដោយក្រុមហ៊ុន HAS ផលិតគឺថ្លាយង់ ស្អាតនិង​មានព្រ​លឹង​។ ផលិត​ផល​មាន​ពណ៌​សម្បុរ​ស្រស់​ស្អាត​យ៉ាង​​សម្បូរ​បែប​ដូច​ជា៖​ ពណ៌មាស ខៀវ​ស្លេក ខៀវ​ជាំ ក្រហម ពណ៌ផ្កាឈូក​ស្លេក ពណ៌​ស្វាយ។ល។ រូបរាង​សង្ហា តាម​រចនា​បទ​​ក្សត្រ បូរាណ ដោយសារចនាក្បូរក្បាច់​ស៊ីទឹកមាស ខាត់ឲ្យ​ស្លេក ឬឆ្លាក់​លឹប។ វត្ថុធាតុសម្រាប់​ផលិតកែវ Bohemia ឆេកូ​ស្លូវ៉ាគី របស់ HAS បាន​នាំ​ចូល​មក​ពីប្រ​ទេស​​អាល្លីម៉ង់ បូឡូញ សាធារណរដ្ឋឆែក។ល។

សិប្បករ ង្វៀនធីហ្វា ឲ្យដឹងថា ដើម្បី​យក​ជំនះ​បាន​ទឹក​ចិត្ត​អតិថិជន​អន្តរ​ជាតិ​គឺមិន​ងាយ​នោះទេ ពីព្រោះ​ពួក​គេពិ​បាក​ផ្គាប់​ចិត្ត​ណាស់​និង​មានភាព​វិចិត្រ​ខ្ពស់​។ ដូច្នេះ ផលិត​​ផល​កែវ Bohemia ឆេកូស្លូវ៉ាគី របស់ HAS ក្រៅ​ពី​ផលិត​តាម​ចង្វាក់​បច្ចេក​វិទ្យា​​ទំនើប នៅ​ត្រូវ​ការ​មាន​ថ្វី​ដៃ​​និង​ភាព​​​វិចិត្រ​​ប្រណិត​​រប​ស់​ជាង។​

សព្វថ្ងៃ ប្រាក់ចំណូលរៀងរាល់ឆ្នាំ​របស់ HAS ឡើងដល់៤០ពាន់លានដុង។ ទីផ្សារនាំចេញរបស់ HAS ស្រូបយក​ដល់​៤០% នៅអាមេរិក ទ្វីបអឺរ៉ុប និងប្រទេសមួយចំនួននៅទ្វីបអាស៊ី ដូចជា៖ ជប៉ុន សឹង្ហបូរី។ល។ នៅ​ទីផ្សារ​ក្នុង​ប្រទេស HAS ហាក់ដូចជាមាន​វត្តមាន​នៅទូទាំងប្រទេស និងជាអ្នកផ្គត់​ផ្គង់​ទំនុក​ចិត្ត​នូវ​ផលិ​ផល​អនុស្សាវរីយ៍​គុណ​​ភាព​ខ្ពស់ ធ្វើអំពីកែវឲ្យអគ្គក្រុមហ៊ុន សម្ព័ន្ធក្រុមហ៊ុនធំ។ ក្រៅពីនោះ HAS នៅជាអ្នកនាំចូលផ្តាច់មុខកែវ Bohemia ឲ្យ​ពាណិជ្ជសញ្ញាធំមួយចំនួននៅសាធារណរដ្ឋ​ឆែក៕

ផលិតផលមួយចំនួនរបស់ HAS៖

ផលិតផលកែវ Bohemia រូបបក្សីហង្សរបស់ HAS យ៉ាងប្រណិត។

ផលិតផលរបស់ HAS សម្បូរបែប ដោយមានជាង២០០០ម៉ូដ។

៤០% នៃផលិតផលកែវ Bohemia របស់ HAS បាននាំចេញទីកាន់ទីផ្សារអាមេរិក ទ្វីបអឺរ៉ុប។






អត្ថបទ៖ ង្វៀនអាញ    រូបថត៖ ឌាំងគិមផឿង

បណ្តាអត្ថបទបានផ្សាយ