• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

Happy Class - ថ្នាក់រៀនភាសាអង់គ្លេសនាវត្តអារាម

ព្រឹក​ថ្ងៃ​អាទិត្យ​រៀង​រាល់​សប្តាហ៍​​ នៅ​វត្ត​ផាប​វ៉ឹន​ (Phap Van) ​(​ហ្វាង​ម៉ាយ​ - Hoang Mai ក្រុង​ហាណូយ)​ ក្លាយ​ជា​ទី​កន្លែង​ណាតជួប​គ្នា​​ សម្រាប់​ពុទ្ធ​បរិស័ទ​គ្រប់​​វ័យ ​អញ្ជើញមក​​ចូល​រួម​​ថ្នាក់រៀន​ភាសា​អង់​គ្លេស​​ Happy class។ ថ្នាក់​រៀនបង្កើ​ត​​​ដោយ​​អ្នក​គ្រួ​ត្រឹន​ធី​ហុង​យ៉ៀន​ (Tran Thi Hong Duyen) រួម​ជា​មួយ​​​​អ្នក​ស្មគ្រចិត្ត​បរទេស ​សហការ​ រៀប​ចំ​និង​​ដំណើរ​ការបាន​​​ជិត​មួយ​ឆ្នាំ​កន្លង​ហើយ​ នាំយក​ឱកាស​បង្រៀន​​ភាសា​អង់គ្លេស​ជូន​ប្អូន​ៗ​​ដែល​មាន​​ស្ថាន​ភាព​​ជួប​ទុក្ខ​លំបាក តែ​ចូល​ចិត្ត​រៀន​សូត្រ​។​

 អ្នក​​គ្រូ​ហុង​យ៉ៀន​ (Hong Duyen) បាន​ផ្សារភ្ជាប់​នឹង​​អារាម​ផាប​វ៉ឹន​ (Phap Van) តាំងពីនៅតូច​ម្លេះ​។ បរិយា​កាស​​ស្ងប់​ស្ងាត់​នៅ​អារាម​​ផាប​វ៉ឹន (Phap Van)​ មិនត្រឹមតែជា​ទីកន្លែង​ប្រពៃ​សម្រាប់ការ​អាន​សៀវ​ភៅ​ រំលឹក​មេរៀន​ប្រឡង​​ នៅទាំង​ជាទីកន្លែង​​សម្រេច​បំណង​ប្រាថ្នា បាន​​ក្លាយជា​គ្រូបង្រៀន​ភាសា​​អង់គ្លេស​​​របស់​អ្នកគ្រូ​​។​

“​ពេល​​នៅ​រៀន​វិទ្យាល័យ​​ ខ្ញុំចូល​ចិត្តរៀន​​ភាសា​អង់គ្លេសណាស់​​ ចង់​សន្ទនា​ជាមួយ​​​​អ្នកនិយាយភាសាអង់គ្លេស​ដើម​កំណើត​។ ប៉ុន្តែ​គ្រូសារ​មិន​មាន​សមត្ថភាព​​​​បញ្ជូន​ទៅ​រៀន​នៅ​មជ្ឈមណ្ឌល​​ភាសាអង់គ្លេសធំៗ​​​ ដូចនេះ​​ខ្ញុំរៀន​យក​​ដោយ​​ខ្លួន​ឯង​។ ពេល​នោះ​ ខ្ញុំ​ប្រាថ្នាទៅ​អនាគត​នឹង​​ធ្វើ​ជា​គ្រូ​ភាសា​អង់គ្លេស​បង្រៀនឥត​គិត​ថ្លៃ​ សម្រាប់​​កុមារ​ទូទៅ​” អ្នកគ្រូ​ហុង​យ៉ៀន (Hong Duyen) ពោល​​​ដូច​នេះ​។​

បានការ​យល់ព្រមពី​សំណាក់​អារាម​​ ថ្នាក់​បង្រៀន​ភាសា​អង់គ្លេស​ឥតគិតថ្លៃ​ បាន​ចាប់​ផ្តើមបើកនៅ​​ខែកក្កដា​ ឆ្នាំ​​២០១៧។ មកដល់​សព្វថ្ងៃ​ អ្នកគ្រូ​យ៉ៀន​ (Duyen) រៀប​ចំ​បើក​បាន​៥​វគ្គ​ ជាមួយ​សិស្ស​​ចំនួន​១៥០​នាក់​ មាន​អាយុ​ពី​៥​ដល់​១៥​ឆ្នាំ​ មកចូល​រួម​។ អាណា​ព្យាបាល​សិស្ស​​​នាំកូន​មក​រៀន ​ក៏ចូលចិត្ត​ហើយ​​អង្គុយ​​រៀន ​​​​ចូល​រួម​​រៀន​ភាសា​​អង់គ្លេស​ ជាមួយ​​​សិស្សទាំង​អស់​នេះ។ អ្នកគ្រូ​ហុង​យ៉ៀន (Hong Duyen) ឲ្យ​ដឹង​ថា​ ថ្នាក់រៀន​មានអ្នក​ស្មគ្រ​ចិត្ត​​ជា​និស្សិត​​នៃ​មហាវិទ្យាល័យ ​តែង​​មកជំនួយ​និង​​គាំទ្រ​។ ក្រៅពីនោះ ​ជនជាតិ​បរទេស​រស់​នៅ​ក្រុង​ហាណូយ​ តាម​​រយៈ​បណ្តាញ​សង្គម​បាន​ស្គាល់​ថ្នាក់​រៀន​ភាសាអង់​គ្លេស​នេះ ហើយ​ស្មគ្រចិត្ត​ចូល​រួម​បង្កើត​ថ្នាក់រៀន​។ ក្នុង​នោះ​ អ្នក​ផ្សារភ្ជាប់​រយៈពេល​យូ​របំផុត​ ជាមួយ​ថ្នាក់​រៀន Happy class ​ គឺ​បង​ Anthony Skulicz ។​


 នៅ​រាល់​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ ថ្នាក់​រៀន​ភាសា​អង់គ្លេស​​ឥតគិត​ថ្លៃ Happy Class ​
នៅ​អារាម​​ផាប​វ៉ឹន​ (Phap Van) នឹង​បើក​ទ្វារ​ទទួល​សិស្ស​។


 ថ្នាក់​រៀន​ភាសា​អង់គ្លេស Happy Class ​ បាន​រៀប​ចំ​ក្រោម​ពន្លឺ​ព្រះ​ធម៌​។

 គ្រូ Victor ​ (Victor Anthony Skulicz) តែង​ទៅ​អារាម​​ផាប​វ៉ឹន​ (Phap Van) ជា​​រៀង​រាល់​​ព្រឹកថ្ងៃអាទិត្យ​
ដើម្បី​បង្រៀន​ភាសា​អង់គ្លេស​ជូនកុមារា​ កុមារី​។


 សិស្ស​ក្នុង​ថ្នាក់​រៀន ​តែង​បាន​អ្នក​ស្មគ្រចិត្ត​វៀតណាម​ និង​បរទេស ​ជួយ​ទំនុក​បម្រុង​យ៉ាង​អស់ពី​ចិត្ត ​
ក្នុង​ដំណើរ​សិក្សា​ភាសា​អង់គ្លេស​។​


 នៅ​ថ្នាក់​រៀន​ Happy Class ប្អូន​ៗ​បាន​រៀន​នូវ​ប្រធាន​បទ​ពិសេស​
មានការ​លើក​ទឹកចិត្ត​​ស្មារតី​រៀន​សូត្រ​។​


 បរិយកាស​រីករាយ​នៃ​ថ្នាក់រៀន​ Happy Class ក្រោយ​ពេល​បញ្ចប់​ម៉ោង​រៀន​។​

 អ្នកគ្រូ​យ៉ៀន (Duyen) ​​ឲ្យ​ដឹង​ថា នេះ​ជា​​​ការងារសប្បុរសធម៌​ ទើប​ថ្នាក់​រៀន​ពេល​ណា​ក៏រីក​រាយ​ ផុសផុល​ដែរ​។ ប្អូន​ៗ​​​​តែង​​រំភើប​ចូល​ចិត្ត​ចូលរូម​សកម្មភាព​របស់​ថ្នាក់​រៀន​ ចូល​ចិត្ត​​លេងល្បែង ដែល​អ្នក​ស្មគ្រចិត្ត​រៀប​ចំ​ផង​ ឈប់​សម្រាក​​ផង​ តែក៏ជា​ឱកាស​សម្រាប់​ការ​សន្ទនា​ភាសាអង់គ្លេស​ ក្នុង​​ស្ថាន​ភាព​ជាក់​ច្បាស់​។​
 
បងស្រី​ ត្រឹន​ធូ​មិញ (Tran Thu Minh) អាណា​ព្យាបាល​​សិស្ស​ឲ្យ​ដឹថា៖ “ថ្នាក់​រៀ​ន​ភាសា​អង់​គ្លេស​នៅ​ទី​នេះ ​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ណាស់។ យើង​ខ្ញុំ​នាំ​កូន​ទៅ​រៀន​ ក៏ត្រូវ​​ទាក់ទាញ​ចិត្ត​ចូលរួម​​ថ្នាក់​រៀន​។ រៀន​ផង ​លេង​ជាមួយ​​កូនផង”​។​
 
ប្អូន​ង្វៀន​យី​ហឹង​ (Nguyen Duy Hung) សិស្ស​​ម្នាក់​នៅ​សាលា​បឋមសិក្សា​បាច់​ម៉ាយ (Bach Mai) ក្រុង​ហាណូយ​ ឲ្យ​ដឹង​​ថា​​ប្អូន​ចូល​ចិត្ត​រៀន​នៅទីនេះ ពីព្រោះ” បាន​រៀន​ផង​ បាន​លេង​ផង​ ហើយ​បំផុត​គឺមិនត្រូវ​ពិនិត្យ​មេរៀន​ចាស់​”។
 
ថ្នាក់​រៀន​ភាសា​អង់គ្លេស​​នៅ​​​អារាម ​តែង​បើកទ្វារ​ទទួល​ប្អូនៗ​មក​រៀន​ដោយ​ឥតគិត​ថ្លៃ ​និង​ទទួល​អ្នក​ស្មគ្រ​ចិត្ត​​​បរទេស​ស្រឡាញ់​វៀតណាម​ ចូល​រួម​ពិសោធន៍​ធ្វើជា​គ្រូបង្រៀន​នៅទី​នេះ​៕​

 

អត្ថបទ៖ បិច​វ៉ឹន​  រូបថត៖ វៀតគឿង​



Top