• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

Hachi- ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតនៅអាស៊ី

ក្នុងនាមជាក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម ប្រកបដោយច្នៃប្រឌិតបំផុតក្នុងចំណោមក្រុមហ៊ុនចំនួន៧ នៅអាស៊ីក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាខ្ពស់Hachi បានទទួលជោគជ័យក្នុងវិស័យកសាងគំរូកសិដ្ឋាន ដាំបន្លែលើទឹកដោយអនុវត្តបច្ចេកវិទ្យា ៤.០ នៅប្រទេសវៀតណាម។

Hachi គឺជាគម្រោងចាប់ផ្តើមអាជីវកម្មរបស់យុវជនមួយក្រុមមកពីសាកលវិទ្យាល័យបច្ចេកវិទ្យាហាណូយ (Ha Noi) និងមហាវិទ្យល័យកសិកម្មដែលមានដើមទុនដំបូងត្រឹមតែ ១០០ លានដុង។ Hachi បានសាកល្បងប្រើប្រាស់បច្ចេកវិទ្យាIoT(អ៊ីនធើណិតភ្ជាប់អ្វីៗគ្រប់យ៉ាង) លើប្រព័ន្ធដាំដំណាំលើទឹកដ៏វៃឆ្លាត។ គុណសម្បត្តិលេចធ្លោនៃផលិតផលនេះគឺការប្រើប្រាស់ឧបករណ៍ចាប់សញ្ញាតាមដានដោយស្វ័យប្រវត្តិត្រួតពិនិត្យស្ថានភាពបរិស្ថានដូចជាសីតុណ្ហភាពសំណើមពន្លឺតាមរយៈកម្មវិធីស្មាតហ្វូន។ ទិន្នន័យទាំងអស់នឹងត្រូវបានផ្ញើទៅម៉ាស៊ីនមេរបស់ Hachiហើយត្រូវបានធ្វើបច្ចុប្បន្នភាពនៅក្នុងកម្មវិធីទូរស័ព្ទដៃ Hachi   របស់អ្នកប្រើប្រាស់។ ពីទីនោះអ្នកប្រើប្រាស់អាចតាមដានស្ថានភាពបរិស្ថានបានយ៉ាងងាយស្រួលនិងផ្តល់ដំណោះស្រាយដែលមានប្រសិទ្ធិភាពសម្រាប់ដំណាំ ដូចជា៖ ការកំណត់ពេលវេលាប្រព័ន្ធធារាសាស្ត្រពេលវេលាបំភ្លឺនិងកម្រិតព្រមានតាមរយៈស្មាតហ្វូន។
 


បន្លែដែលត្រូវបានគេសាបព្រោះហើយបន្ទាប់មក ដុះពន្លកដែលមានជីវជាតិដ៏គ្រប់គ្រាន់គឺជាដំណាក់កាលដំបូងនៃការដាំបន្លែលើទឹក។


គ្មានដីទេ ប្រព័ន្ធដាំបន្លែលើទឹក នឹងជួយឱ្យបន្លែលូតលាស់យ៉ាងឆាប់រហ័សនិងពេញលេញជាមួយនឹងជីវជាតិ។


ការដាំបន្លែលើទឹកអាចជួយបង្កើនអត្រាលូតលាស់របស់រុក្ខជាតិពី ៣០-៥០% ។ធានាឱ្យបានស្អាត និងដាច់ឆ្ងាយពីសត្វល្អិតនៅខាងក្រៅ។


បន្លែដាំលើទឹកដែលទទួលបានផលបន្លែស្អាតនិងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។


សាឡាត់ដែលដាំលើទឹកលូតលាស់បានល្អ។


វាស់សន្ទស្សន៍ជីវជាតិនៅក្នុងទឹកដែលផ្ទុកនៅធុង។ នេះជាប្រភពទឹកសម្រាប់ស្រោចស្រពបន្លែរាល់ថ្ងៃ។


Hachiអនុវត្តបច្ចេកវិទ្យា IoT (អ៊ីនធើណិតភ្ជាប់អ្វីៗគ្រប់យ៉ាង) លើប្រព័ន្ធដាំបន្លែលើទឹក។
 

នៅខែឧសភាឆ្នាំ ២០១៩ Hachiកំពុងដំឡើងផ្ទះសំណាញ់សម្រាប់កសិករនៅស្រុកកោះភូគុក (Phu Quoc) ដោយបានបញ្ជាក់ថាគំរូកសិកម្មបច្ចេកវិទ្យាខ្ពស់អាចអនុវត្តនៅតំបន់ណាមួយ នៃប្រទេសវៀតណាម។ ។ Hachiក៏ជាក្រុមហ៊ុនដំបូងគេដែលពង្រីកទីផ្សារដោយអនុវត្តបច្ចេកវិទ្យាNano ដើម្បីសាងសង់គំរូកសិដ្ឋានដាំលើទឹក នៅទីក្រុងMelbourne ប្រទេសអូស្ត្រាលី។ លោកតូមង្វៀន (Tom Nguyen) - ម្ចាស់កសិដ្ឋានទំហំ ៤,០០០ ម៉ែត្រការ៉េនៅទីក្រុង Melbourneបានមានប្រសាសន៍ថា៖“ដីស្ងួតនិងដីដែលត្រូវបានគេហៅថាតំបន់ Rock Bank នៃរដ្ឋ Victoriaបានពាក់អាវពណ៌ខៀវដើម្បីនាំខ្យល់អាកាសដល់ជនជាតិវៀតណាមនៅទីនេះ»។

មិនត្រឹមតែលោកតូមង្វៀន (Tom Nguyen)ប៉ុណ្ណោះទេប៉ុន្តែកសិករវៀតណាមកាន់តែច្រើនបានចាប់អារម្មណ៍នឹងគំរូនៃកសិដ្ឋានដាំបន្លែលើទឹក។ លោកវិញ (Vinh) វិស្វករអេឡិចត្រូនិចនិងឪពុករបស់គាត់ជាកសិករនៅខេត្តហាទីញ (Ha Tinh) បានចុះទៅពិនិត្យកសិដ្ឋានដាំបន្លែលើទឹកនៅបណ្ឌិតសភាកសិកម្ម។ លោក Vinhបានមានប្រសាសន៍ថាលោកនឹងសាងសង់គំរូនេះនៅខេត្តហាទីញ (Ha Tinh)។

 


គំរូកសិដ្ឋានដាំបន្លែលើទឹករបស់ Hachi បានឧទ្ទេសនាម​ក្នុងវេទិកាចាប់ផ្តើមអាជីវកម្មជាតិ ឆ្នាំ២០១៨។


អតិថជន​មកទស្សនាគំរូ​ដាំបន្លែលើទឹករបស់ Hachi នៅមហាវិទ្យាល័យកសិកម្មហាណូយ ( Ha Noi)។ 


Hachi កសាងកសិដ្ឋានដាំបន្លែលើទឹក​មានទំហំ ៤០០០០ មែត្រការេ នៅក្រុង (ប្រទេសអូស្ត្រាលី)។ រូបថត៖ ឯកសារ
 

ជាមួយនឹងការអភិវឌ្ឍកសិដ្ឋាន​ដាំបន្លែលើទឹក​លោក​ ដាំងស្វឹនទ្រឿង (Dang Xuan Truong) ​អគ្គនាយកក្រុមហ៊ុន ភាគហ៊ុនបច្ចេកវិទ្យាខ្ពស់ Hachi វៀតណាមបាន​គេបោះឆ្នោតនិងជ្រើសរើស​ជាគំរូមួយ​ក្នុងចំណោម​គំរូក្មេងទាំង ១០ របស់រាជធានីក្នុងការចាប់ផ្តើមអាជីវកម្ម មួយក្នុងចំណោមបេក្ខជនចំនួន ១៣ នាក់បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិភពលោក នៅប្រទេសឥណ្ឌា​ទទួលបានពានរង្វាន់ក្នុងកម្មវិធីប្រកួតប្រជែង​ Asian Startup Submit ឆ្នាំ ២០១៨ នៅប្រទេសកូរ៉េខាងត្បូង។ Hachi ក៏ត្រូវបានគេជ្រើសរើស​គឺមួយក្នុងចំណោមសហគ្រាសចាប់ផ្តើមអាជីវកម្មលេចធ្លោជាងគេបំផុតចំនួន ៧ នៅអាស៊ី​ដែលបានប្រកាសនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ ២០១៨ និង​ទទួលបាន ពានរង្វាន់សហគ្រាស​ចាប់ផ្តើមអាជីវកម្មក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ./.

អត្ថបទ៖ ប៊ិចវ៉ឹន - រូបថត៖ ថាញ់យ៉ាង

 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top