• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Ha Giang: សិក្ខាសាលារំលឹកខួប ៤០ ឆ្នាំ នៃការតស៊ូប្រយុទ្ធដើម្បីការពារព្រំដែនភាគខាងជើង


 អតីតយុទ្ធជននៅរណសិរ្ស Vi Xuyen រីករាយដែលបានជួបជុំគ្នា 

 នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅខេត្ត Ha Giang សមាគមអតីតយុទ្ធជនខេត្ត Ha Giang បាន​រៀប​ចំ​សិក្ខា​សាលា​រំលឹករយៈពេល ៤០ នៃការតស៊ូដើម្បី​ការពារព្រំដែនភាគខាងជើងនៃមាតុប្រ​ទេស។ សិក្ខាសាលា​នេះត្រូវ​បាន​ចូលរួមដោយអតីតយុទ្ធជនជាច្រើន មក​ពីខេត្តនិងក្រុងចំនួនជាង​ ៣០ នៅទូទាំង​ប្រទេស។
 
បទអន្តរាគម​ន៍របស់អតីតយុទ្ធជន សាក្សីជា​ប្រវត្តិសាស្ត្រ​នៅក្នុង​ប៉ុន្មាន​ថ្ងៃប្រយុទ្ធ​ដ៏តឹង​តែង​បាន​បង្ហាញ​ឲ្យឃើញ​ពីការប្រយុទ្ធ​គ្នាយ៉ាងអង់អាចក្លាហាន និងយុត្តិ​ធម៍របស់កង ទ័ពនិងប្រជាជន​វៀត​ណាម ដើម្បីការពារ​ព្រំដែន​ភាគខាង​ជើង នៅឆ្នាំ ១៩៧៩​  ដែលនឹងត្រូវ​បាន​កត់​ត្រានៅ​ក្នុងប្រវ​ត្តិសាស្រ្តដែល​មិនអាច​ត្រូវបាន​រសាត់​បាន​ឡើយ។ បទអន្តរាគមន៍​ បន្តអះអាងពីសេចក្តីសុចរិតរបស់វៀតណាម ក្នុង​រណសិស្ស Thanh ​Thuy ស្រុក Vi Xuyen ​ខេត្ត​ Ha Tuyen (ដែល​បច្ចុប្បន្ននេះគឺ​ជាខេត្ត Ha Giang)។
 
នៅទីនេះ វរសេនីយ៍ឯក​បំរុង Nguyen Van Tam នៅបញ្ជាការដ្ឋានកងទ័ពការពារព្រំ ​ដែនខេត្ត Ha Giang ដែលធ្លាប់ចូលរួម​ប្រយុទ្ធនៅ​រណសិរ្ស Vi Xuyen បានចែករំលែក ថា៖ “ក្រោយ រយៈពេល៤០ ឆ្នាំ​មក ថ្ងៃនេះ​បាន​ជួប​​ជុំ​គ្នានៅទីនេះ យើងមានអារម្មណ៍ កក់​ក្តៅណាស់ បានជួបជុំគ្នា​ជាថ្មីម្តង​ទៀតជាមួយ​មិត្តរួម​ការត​ស៊ូប្រ​យុទ្ធ​មុន​នេះ ៤០ ឆ្នាំ គឺរំភើបចិត្តយ៉ាងខ្លាំងណាស់។ ​ រយៈពេល៤០ឆ្នាំបានបញ្ចប់ មិនសូវ​មានឱកាស ជួបគ្នាទេ​។ ចង់​ជួប​គ្នាដើម្បី​ដឹងថា តើអ្នកនានៅរស់ អ្នកណាលាចាកលោកបាត់ហើយ។​ ម្យ៉ាងវិញទៀត សួរគ្នាទៅវិញទៅមក​ដើម្បី​ដឹង​ថាតើក្រុមគ្រួសារមានស្ថាន​ភាព​បែបណា”។
 
សិក្ខាសាលានេះត្រូវបាន​រៀប​ចំឡើង ជាឱកាសដើម្បីជំនាន់ក្រោយតបស្នងស​ង់គុណដល់វីរៈយុទ្ធជ​ន យុទ្ធជន​ពលីនិង​ប្រជាជនដែល​បាត់បង់ជីវិតដើម្បីការពារបូរ​ណភាពដែនដីរបស់មាតុប្រទេស​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top