23/12/2015 09:44 GMT+7 Email Print Like 0

Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក


Google៖ វៀតណាមគឺជាទីផ្សារសំខាន់មួយក្នុងចំណោមទីផ្សារលើពិភពលោក (Image: VNA)

វៀតណាមមានគោលបំណង Google ជួយឧបត្ថម្ភនិងបើកទូលាយ កិច្ច​សហ​ប្រតិបត្តិ​ការ​​ជាមួយ​បណ្ដាដៃ​គូនៅ​វៀត​ណាម។ នេះគឺជាមតិ របស់នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Tan Dung នៅជំនួប សន្ទនា​ជាមួយ​​លោក Sundar Pichai អគ្គនាយកគ្រប់គ្រង​សម្ព័ន្ធក្រុមហ៊ុន Google (អាមេរិក) ដែល​កំពុងបំពេញ​ទស្សនកិច្ច​និងធ្វើការ​នៅវៀត​ណាម នាថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៥។ នាយករដ្ឋមន្ត្រី​បានឲ្យដឹងថា៖ វៀត​ណាម​មាន​ចំនួន​ប្រជា​ជន​ចំនួន ៩៣លាននាក់ក្នុងនោះ ៥២%​ ចំនួន​ប្រជាជន​បានទាក់ទងជាមួយអ៊ីនធឺណែត និង ភាគ​ច្រើន​ប្រើប្រាស់​ឧបករណ៍​ស្វែងរក Google។ ក្រៅពីនោះ វៀតណាមមាន ខឿនសេដ្ឋកិច្ចទីផ្សារនិងគោល​នយោបាយ​លើក​ទឹក​ចិត្តបណ្តាញអ៊ីនធឺណែតនិង ផ្នែកឧស្សាហកម្មបច្ចេកវិទ្យា​ព័ត៌មាន។ ដោយហេតុនេះ រដ្ឋាភិបាល​វៀត​ណាម​ បន្ត​បង្កលក្ខណៈងាយស្រួល​សំរាប់សម្ព័ន្ធក្រុមហ៊ុនបច្ចេក​វិទ្យាធំៗលើពិភពលោក ក្នុងនោះ មាន Google វិនិយោគ​​និង​បើកទូលាយអាជីវកម្មនៅវៀតណាម។ នាយករដ្ឋមន្ត្រី Nguyen Tan​ Dung ក៏បានស្នើ​ឲ្យ Google សហ​ការ​ជា​មួយ ស្ថាប័នរបស់វៀតណាមក្នុងការ​ប្រតិបត្តិតាមច្បាប់​ពន្ធរដ្ឋការ ដែល​ទាក់ទិន​ដល់ សកម្មភាព​ពាណិជ្ជកម្ម​ឆ្លង​ដែន​ការពារសន្តិសុខជាតិ ក៏ដូចជាតំលៃវប្បធម៌សប្បុ រសធម៌ល្អប្រសើរបស់វៀតណាម​លើបណ្តាញ​អ៊ីនធឺ​ណែត​។

​ក្នុងជំនួបនេះ លោក Sundar Pichai បានឲ្យដឹងថា៖ នាពេលខាងមុខ Google​នឹងមានគំរោង​ការណ៍​ជួយ​ឧបត្ថម្ភ​វៀត​ណាម​ដូចជា៖ បណ្តុះបណ្ដាល វិស្វករចំនួន​១៤០០ នាក់ ផ្សព្វផ្សាយ​រូបភាព​ទេស​ចរណ៍​របស់​វៀត​ណាម​និង​ផ្តល់​ជំនួយ​សំរាប់​អង្គភាពអាជីវកម្មខ្នាត​តូច និងមធ្យមទាក់ទងជាមួយទីផ្សារអន្តរជាតិតាមរយៈ​ពាណិជ្ជកម្ម​អេឡិក​ត្រូវនិក​និងបណ្ដាគំរោង​ការណ៍​អប់រំបណ្តុះបណ្ដាល៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ