• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

GMS 6 - ស្វែងរកកម្លាំងចលករថ្មីសំរាប់កំណើនសេដ្ឋកិច្ច


 ប្រធាន VCCI លោក Vu Tien Loc ថ្លែងមតិក្នុងពិធីបើក

វេទិកា​កំពូលធុរកិច្ចមហាអនុតំបន់ទន្លេមេគង្គ (G​MS) ឆ្នាំ២០១៨​ ក្រោមកិច្ច សហការ​រៀប​ចំ​ឡើង​របស់​សភាពាណិជ្ជកម្ម​និងឧស្សាហកម្មវៀតណាម​ (VCCI) និងក្រសួងការបរទេ​សវៀតណាម បានបើក​នាថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០​១៨ នៅទីក្រុង ហាណូ​យ ដោយមានការចូល​រួមរបស់តំណាងចំនួ​ន២០​០០​នាក់​។

ថ្លែង​មតិក្នុងពិធីបើក ប្រ​ធាន VCCI លោក Vu Tien Lo​c បានអះអាងថា ក្រោ​យរយៈពេល២៥ឆ្នាំ​ដំណើរការ​កម្ម​វិធី​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​ GMS មក ដោយមានការជួយឧបត្ថ​ម្ភរបស់ធនាគារអ​ភិវឌ្ឍន៍​អាស៊ី (ADB) តំបន់​ GMS ទទួលបានសមិទ្ធិ​ជាច្រើន​។ លោក Vu Tien Loc ចាត់​ទុក​ថា៖
 
“ចំពោះដំណាក់កាល​អភិវឌ្ឍន៍ថ្មី គឺ GMS មានឱកាសផងនិងការសាក​ល្បង ជាច្រើន​ទៀត​ផង​ក្នុង​ការ​ផ្លាស់​ប្ដូរថ្មី​។ ការ​សាកល្បង​ធំបំផុតរបស់ក្រុមខឿនសេដ្ឋ​ កិ​ច្ច GMS អំពីគុណភាព របៀ​បរ​បប និងលទ្ធភាព​ប្រកួត​ប្រជែង​របស់​សហគ្រាស គឺ​ត្រូវឆ្ពោះទៅរកបទដ្ឋានអន្ត​រជាតិ ដើម្បីចូលរួម​ក្នុងខ្សែស​ង្វាក់ផ្គត់ផ្គង់លើ​ទូទាំង​ ពិភពលោក​។ កម្លាំងចល​ករនៃការអភិវឌ្ឍក្នុងតំប​ន់ ​GMS នាពេលខាងមុខគឺ ​ស្មារតីចាប់​ផ្ដើម​អាជីព ជាការ​អភិវឌ្ឍ​របស់សហគ្រាសមីក្រូ តូចនិងមធ្យម​ និង ក្រុមសហគ្រាស​ដឹកនាំដោយនារីជា​ដើម”​។
 
ជំនួសមុខឲ្យរដ្ឋាភិបាល​វៀតណាម​ រដ្ឋមន្រ្តីក្រសួងផែនកា​រនិងវិនិយោគ លោ​ក Nguyen Chi Dung បានសង្កត់​ធ្ងន់​ថា៖​  
 
“ការទទួល​ខុសត្រូវរបស់សហគ្រាសក្នុ​ង GMS គឺជាបង្កើតឡើង​តំលៃថ្មី មិនសំរាប់ប្រ​ទេសតែ​មួយប៉ុណ្ណោះទេ ​ថែមទាំ​ងសំ​រាប់ប្រទេសទាំងអស់ក្នុងតំ​បន់ ​ទៀតផង។ សហគ្រាស​ GMS គួរតែស​ហការ​ តភ្ជាប់ និងជួ​យឧបត្ថម្ភ​គ្នាក្នុង​ការ អភិវឌ្ឍ។ ដោយ​តួនាទីជាស្ថាប័នតំណាង​រដ្ឋាភិបាល ខ្ញុំ​សូមអះអាង​នូវការ​គាំទ្រ និង​បង្ក​លក្ខណៈ​ងាយ​ស្រួលរបស់រដ្ឋាភិបាល​វៀតណាមនិយាយដោយ​ឡែកនិង រដ្ឋាភិបា​លជាស​មាជិក GMS និយាយរួ​ម ចំពោះ​សហគមន៍​សហគ្រាស GM​S និងកម្មវិធីសកម្មភា​ពនាពេល​ខាងមុ​ខ”។

 


  ទិដ្ឋភាពក្នុងវេទិកា

អះអាង​នូវការប្ដេជ្ញាចិត្តជួយឧបត្ថម្ភ​សហគ្រាស GMS ក្នុងដំណា​ក់កាល​ថ្មី លោក Oudet Souvanavong ប្រធាន​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្មឡាវ ប្រ​ធានក្រុមប្រឹក្សាអាជីវ​កម្ម GMS បានឲ្យដឹ​ងថា​៖
 
“យើងខ្ញុំនឹង​ផ្គត់ផ្គង់ដើមទុនសំរា​ប់សហគ្រាសខ្នាតតូចនិង​មធ្យម ដើម្បីធានា ការចូ​លរួមយ៉ាង​ខ្លាំងក្លា​របស់​គេក្នុង​ GMS។ GMS បានឈានចូលទសវ​ត្សទី៣ នៃកិច្ចសហប្រតិប​តិ្តការ​ ហើយ​យើង​បាន​សន្យាយ៉ាង​ខ្លាំងក្លា​លើកិច្ច​សហការ​និង តភ្ជាប់គ្នា។ GMS ក៏បា​នអនុម័តលើផែនកា​រសកម្មភាពទីក្រុងហាណូយ​ថ្មី។​ យើង អំពាវនាវ​ឲ្យបើកទូលាយ​ថែមទៀត​នូវច្រក​របៀង​សេដ្ឋកិច្ច​ដើម្បី​ធានាការ​ចូល​រួម​យ៉ាង​ខ្លាំង​ក្លា​របស់​ប្រទេស​ទាំង​អស់​”។​
 
GMS រួមមានសមាជិកចំនួ​ន៦នោះគឺប្រទេសកម្ពុជា ​ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិ​ងវៀត​ណាម ជាតំបន់​ដីមួយ​ដែលមាន​វប្បធម៌ដ៏​សម្បូរបែបនិងពោរ​ពេញទៅ ដោយសក្ដានុ​ពល ព្រមទាំង​ជាចំណុច​តភ្ជាប់​រវាងបណ្ដា​ខឿន​សេដ្ឋកិច្ច​ធំៗ​ដូចជា អាស៊ា​ន ចិន ​និងឥណ្ឌា៕​

 

តាម​ VOV5 - វិទ្យុសម្លេង​វៀតណាម​
 

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top