27/12/2015 09:11 GMT+7 Email Print Like 0

GDPវៀតណាមក្នុងឆ្នាំ២០១៥កើន៦,៦៨%ជាតួលេខខ្ពស់បំផុតនារយៈពេល៥ឆ្នាំ

នៅក្នុងសន្និសីទការសែតប្រកាសទិន្នន័យស្ថិតិសេដ្ឋកិច្ចសង្គមឆ្នាំ ២០១៥នាព្រឹកថ្ងៃទី២៦ខែធ្នូ​ឆ្នាំ​២០១៥ អគ្គនាយកដ្ឋាន​ស្ថិតិបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០១៥គឺកើន៦,៦៨% ប្រៀបនឹងឆ្នាំមុននេះ ហើយហួសពីគោល ដៅដែលបានដាក់ចេញគឺ៦,២% និងជាតួរលេខខ្ពស់បំផុតនារយៈពេល៥ឆ្នាំកន្លង​មក។ កំណើន​សេដ្ឋកិច្ចឆ្នាំនេះត្រូវមានការរួមចំណែកយ៉ាងសកម្ម របស់មណ្ឌលឧស្សាហកម្មនិងសំណង់ដោយទទួលបានកម្រិតកំណើនគឺ៩,៦៤%។ ថ្លែងមតិនៅ សន្និសីទកាសែតនេះ លោក Nguyen Bich Lam អគ្គនាយក នៃអគ្គនាយកដ្ឋាន ស្ថិតិបានចាត់ទុកថា កំណើន GDP នៃដំណាក់កាល ២០១១-២០១៥ មានការបោះជំហានយ៉ាងសកម្ម ដោយសារខឿនសេដ្ឋកិច្ចទទួលបានសមិទ្ធិជាច្រើនក្នុង ការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បញ្ជាណែនាំគោលនយោបាយរូបីយវត្ថុរវាសរវៃ ហើយដោះស្រាយបំណុលខូជាជំហានៗ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ