28/11/2014 15:23 GMT+7 Email Print Like 0

GALA ពន្លឿនទេសចរណ៍វៀតណាមនៅឥណ្ឌា

 
GALA ពន្លឿនទេសចរណ៍វៀតណាមនៅឥណ្ឌា

ដោយប្រធានបទ៖​វៀតណាម-ឋានសួរ១របស់អាស៊ី​អាគ្នេយ៍ Gala ពន្លឿនទេសចរណ៍វៀតណាម ទើបនឹងបាន​ប្រព្រឹត្ត​ទៅ​​នៅទីក្រុង New Delhi ឥណ្ឌា។ ​ថ្លែងមតិ​នៅទី​នេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា ​លោក Ton Sinh Thanh​ បានអះ​អាង​ថា៖ វៀតណាមជាទីកន្លែង​ទេសចរណ៍​គួរអោយទាក់ទាញទឹកចិត្ត​ ​ដោយមានឆ្នេរសមុទ្រស្អាតៗ​ បេតិកភ័ណ្ឌពិភពលោកជាច្រើនដែល​បា​ន​ UNESCO ទទួលស្គាល់​​។ លោក Ton Sinh Thanh បានចាត់ទុកថា៖ ​Gala ​នេះនឹងផ្តល់បន្ថែម​ព័ត៍មា​នស្ដីពីទេសចរណ៍វៀតណាម និងជាឱកាស​ដើម្បីអង្គភាពអាជីវ​កម្ម​នៃប្រទេសទាំងពីររួម​សហការ​ជាមួយគ្នាដើម្បីបង្កើនបណ្ដា​ទួរទេសចរណ៍​រវាងវៀតណាមនិងឥណ្ឌា។ តាមឯកអគ្គរដ្ឋទូតថា៖ដល់ពេល​វេលាដើម្បី​សកម្មជនទេសចរណ៍វៀតណាមនិងឥណ្ឌាត្រូវធ្វើអាជីវកម្មសក្ដានុភាព​សហប្រតិបត្តិការ​ទេសចរណ៍​ដ៏​ធំ​ធេង​​រវាងប្រទេសទាំងពីរ មិនគ្រាន់តែដើម្បី​ផលប្រយោជន៍របស់គេប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបង្កើន​ទំនាក់​ទំ​នង​​មិត្ត​ភាព ​ប្រពៃណីរវាងប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ