17/11/2021 09:59 GMT+7 Email Print Like 0

G7 គ្រោងអញ្ជើញអាស៊ានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស

 ភាគីទាំងពីរគ្រងនឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក ក៏ដូចជាបញ្ហាមួយចំនួនទៀតផងដែរ។

មេដឹកនាំ G7 នៅឯកិច្ចប្រជុំ នៅ  ទីក្រុង Cornwall ប្រទេសអង់គ្លេស  (រូបថត៖ AFP/VNA)


នាថ្ងៃទី ១៥ វិច្ឆិកា ទីភ្នាក់ងារសារព័ត៌មានក្យូដូ ជប៉ុន បានឲ្យដឹងថាក្រុមខឿនឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខពិភពលោក  (G7) គ្រោងនឹងអញ្ជើញប្រទេសជាសមាជិកទាំង ១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសផ្ទាល់មុខនៅដើមខែកញ្ញានៅអង់គ្លេស។ ភាគីទាំងពីរគ្រងនឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការនៅតំបន់មហាសមុទ្រឥណ្ឌា -ប៉ាស៊ីហ្វិក ក៏ដូចជាបញ្ហាមួយចំនួនទៀតផងដែរ។ បច្ចុប្បន្ននេះ ចក្រភពអង់គ្លេសកាន់តំណែងជាប្រធានប្ដូវេននៃក្រុម G7 (រួមមានអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងអាមេរិក)៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ