• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

G20 ធានាសន្តិសុខស្បៀងអាហារនិងការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព

រដ្ឋមន្រ្តីក្រុម G20 បានបញ្ជាក់នូវការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព មានសមត្ថភាពស្ដារឡើងវិញ សំដៅធានាសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនទាំងឡាយ ព្រមទាំងរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ អភិរក្ស ប្រព័ន្ធអេកូឡូស៊ី បន្ធូរបន្ថយជាអប្បបរិមាហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។

កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុម G20 នៅ Florence (អ៊ីតាលី)។ (រូបថត៖ flickr)


នៅថ្ងៃទី១៨ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្មនៃក្រុមប្រទេសមានសេដ្ឋកិច្ច អភិវឌ្ឍជួរមុខនិងទើបលេចចេញចំនួន២០ (G20) បានបិទបញ្ចប់នៅ Florence (អ៊ីតាលី) ដោយការអនុម័តលើសេចក្ដីថ្លែងការណ៍រួម។

រដ្ឋមន្រ្តីក្រុម G20 បានបញ្ជាក់នូវការប្ដេជ្ញាចិត្តអភិវឌ្ឍន៍ប្រព័ន្ធស្បៀងអាហារ ប្រកបដោយចីរភាព មានសមត្ថភាពស្ដារឡើងវិញ សំដៅធានាសន្តិសុខស្បៀងអាហារ សម្រាប់ប្រជាជនទាំងឡាយ ព្រមទាំងរួមចំណែកគ្រប់គ្រងធនធានធម្មជាតិ អភិរក្ស ប្រព័ន្ធអេកូឡូស៊ី បន្ធូរបន្ថយជាអប្បបរិមាហើយបន្សាំនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងបរិបទដែល១/៤នៃចំនួនប្រជាជនពិភពលោក កំពុងប្រឈមនឹងស្ថានការណ៍អសន្តិ សុខស្បៀងអាហារ ហើយផលប៉ះពាល់ធ្ងន់ធ្ងរដោយជម្ងឺរាតត្បាតកូវីដ ១៩ នៅ ពេល ចុងក្រោយនេះ បានបណ្ដាលឲ្យគោលដៅលែងមានមនុស្សអត់ឃ្លានដែលជាគោលដៅមួយក្នុងចំណោមគោលដៅអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ របស់អង្គការសហ ប្រជាជាតិ កាន់តែពិបាកជាងទៀត។
សេចក្ដីថ្លែងការណ៍រួមបានសង្កត់ធ្ងន់ថា កំណើនប្រកបដោយចីរភាពត្រឹមតែអាចសម្រេចបាន នៅពេលផ្សាភ្ជាប់នឹងការអភិវឌ្ឍកសិកម្មយ៉ាងត្រឹមត្រូវ ដោយមានសមត្ថ ភាពបង្កើតការងារធ្វើ និងប្រាក់ចំណូលដោយស្ថិរភាពសម្រាប់កសិករប៉ុណ្ណោះ។ ទន្ទឹម ជាមួយគ្នានោះ ដំណើរការកសាង តាក់តែងគោលនយោបាយក៏ត្រូវតែរាប់បញ្ចូល តួនាទីដ៏សំខាន់របស់យុវជន នារី ប្រជាជននិងសហគមន៍ប្រចាំតំបន់ទៀតផង៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top