19/02/2017 11:12 GMT+7 Email Print Like 0

G20 វាយតំលៃខ្ពស់ការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាម


G20 វាយតំលៃខ្ពស់ការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាម

ក្រោយរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំ ថ្ងៃទី១៦និងទិ១៧ ខែកុម្ភះ ឆ្នាំ២០១៧ សន្និ​សីទ​រដ្ឋ​មន្ត្រី ក្រុម​បណ្ដាខឿន​សេដ្ឋកិច្ចអភិវឌ្ឍន៍ ​និង​ទើប​លេច​ចេញ​ជួរ​មុខ​លើ​ពិភព​​លោក​​ (G20) ​បានបិទបញ្ចប់ នៅទីក្រុងBonn ( ប្រ​ទេស​អាល្លឺម៉ង) ដោយ​មាន​​សេច​ក្ដី​ថ្លែង​ការណ៍រួម គាំទ្រយន្តការសហប្រតិបត្តិការពហុភាគី ដោះស្រាយ​ឧបសគ្គ​ទាំង​ឡាយ​​លើស​កល​លោក។ ក្នុងសន្និសីទការសែតរួម បន្ទាប់ពីពេល​​សន្និសីទ​បិទ​បញ្ចប់ ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ការបរទេសអាល្លឺម៉ង់ លោក​ Sigmar Gabriel បានអះអាងថា៖ G20 កំពុង​ដើរតួនាទី​កាន់​តែ​សំខាន់ ក្នុង​ការ​ដោះ​​ស្រាយ​បញ្ហា​សកល​ដូចជា​៖​ ​​បំរ៉ែបំរួល​​អាកាស​ធាតុ កង្វះ​ទឹក។ ក្នុងក្របខ័ណ្ឌ​ចូល​រួម​សន្និ​សីទ​លើក​នេះ ​បណ្ដា​រដ្ឋ​មន្ត្រីការ​បរទេស បានប្រមូល​ផ្តុំលើ​ការពិភាក្សា​អំពី​កម្ម​​វិធីអភិវឌ្ឍន៍​ចីរភាព​​ឆ្នាំ​២០៣០ កសាង​​សន្តិភាព​​និង​បង្កើន​កិច្ច​សហប្រតិបត្តិការ ជាមួយ​ទ្វីប​អាហ្វ្រីក។
 
តាមឧបការីរដ្ឋ​មន្ត្រីការបរទេស លោក Vu Quang Minh ថា៖ អញ្ជើញចូលរួម​សន្និសីទ​លើកនេះ ឧបនាយក​រដ្ឋ​មន្ត្រី​ និងជារដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh បានអះអាងគោលមាគា៍កិច្ចការបរទេសបើក​ទូលាយ​ពហុទិស​​​ភាវូប​នី​យកម្ម​​ពហុបែបភាវូបនីយកម្ម និងសកម្ម​ធ្វើសមាហរណកម្មរ​បស់វៀតណាម។ ​បណ្ដាការ​​រួម​វិភាគ​​ទាន​យ៉ាងសកម្មរបស់​វៀតណាម ត្រូវ​បាន​ប្រទេស​ម្ចាស់ផ្ទះ​​​អាល្លឺម៉ង់ ​និង​​សមាជិក​ G20 ​វាយ​តំលៃខ្ព​ស់​​៕​

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ