06/10/2016 09:58 GMT+7 Email Print Like 0

FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម


FTA សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ឱកាសសំរាប់អង្គភាពអាជីវកម្មវៀតណាម

នាថ្ងៃទី ៥ ខែតុលា ឆ្នាំ២០១៦ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងវៀតណាមនិងបណ្ដាប្រទេសនៃសម្ព័ន្ធសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប(EAEU) ចូលជាធរមាន បើកចេញ​ឱកាសអភិវឌ្ឍន៍ធំធេងសំរាប់អង្គភាពអាជីវកម្មវៀតណាម។ ​ តាមការព្យាករណ៍​របស់គណៈ​កម្មា​ធិកា​​រសេដ្ឋកិច្ច​​អាស៊ី-អឺរ៉ុបថា៖ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីរវាង EAEU និង​វៀតណាម​ អាចបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីពី៤ពាន់លានដុល្លារអាមេរិក នា​បច្ចុប្បន្ន​ ឡើងដល់ ៨ ដល់ ១០ ពាន់លានដុល្លារអាមេរិកក្នុងអនាគត។ លោក​ Dang Hoang Hai ប្រធាននាយកដ្ឋានទីផ្សារអឺរ៉ុប (ក្រសួងឧស្សាហ-ពាណិជ្ជកម្ម) ​បានអះអាងថា៖          “ ព្រឹត្តិការណ៍ក្នុងថ្ងៃនេះជា​សញ្ញាមួយគួរអោយសប្បាយរីករាយចំពោះ​សហគមន៍អង្គភាពអាជីវកម្មនិងមានចរិតលក្ខណៈយុទ្ធសាស្ត្រសំរាប់ភាគីទាំងឡាយ។ ការអនុវត្តកិច្ចព្រមព្រៀងនេះនឹងជំរុញខ្លាំងទំនាក់ទំនងសេដ្ឋកិច្ច បើកទូលាយទ្រងទ្រាយផលិតកម្ម អាជីវកម្ម វិនិយោគ រវាងវៀតណាមនិងប្រទេសនានាក្នុងសម្ព័ន្ធសេដ្ឋកិច្ច៕”

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ