26/08/2015 09:43 GMT+7 Email Print Like 0

FTA វៀតណាម-EUនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-បារាំង


FTA វៀតណាម-EUនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-បារាំង (VNP)

បារាំង​ជាដៃគូពាណិជ្ជកម្ម​ជួរមុខ​របស់វៀតណាម នៅសហភាពអឺរ៉ុប​(EU) ការ​ផ្លាស់ប្តូរពាណិជ្ជកម្ម​វៀត​ណាម-បារាំង​នាពេលខាង​មុខនឹង​ទទួលផល​ពី​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម-EU (EVFTA) ដោយ​ការ​បើក​ទ្វារ​ទីផ្សារ​កាត់​បន្ថយ​ពន្ធដាស្ទើរ​តែទាំង​អស់។ ឆ្លើយ​សម្ភាសសារ​ព័ត៌មាន​លោក Nguyen Canh​ Cuong ទីប្រឹក្សា​ពាណិជ្ជ​កម្ម​ស្ថាន​ទូត​វៀតណាម ប្រចាំនៅបារាំងបានឲ្យដឹងថា EVFTA​ជាឱកាស​មួយ​ដើម្បី​ជំរុញ​ដំណើរ​ការ​រៀប​ចំ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​វៀតណាម​ឡើងវិញ តាមទិសដៅប្រសិទ្ធ​ភាព​ជាង​ទៀត។ ក្រៅពីឥទ្ធិពលផ្ទាល់​នោះ​ EVFTA ក៏​លើក​ទឹកចិត្ត​ចរន្តវិនិយោគ​ពីបារាំង​ចូលមក​វៀត​ណាម។ ការដែលរោង​ចក្រផលិត​នានា​នៅវៀត​ណាម​នាំ​ចេញ​ផលិតផល​ទៅទីផ្សារ​បារាំង និង EU ត្រូវបាន​អាទិភាព​ពន្ធដា នឹង​នាំមក​ផល​ចំណេញ​ជាច្រើន។ នេះជា​ឥទ្ធិពល​ប្រយោជន៍​ប៉ុន្តែធំធេង​របស់ EVFTA​ចំពោះ​ការ​វិនិយោគ​ផ្ទាល់ពី​បារាំង​និយាយ ​ដោយ​ឡែក​និង​បណ្ដា​ប្រទេស​ EU និយាយ​រួមចូល​មកវៀតណាម នាពេលអនាគត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ