31/05/2015 09:51 GMT+7 Email Print Like 0

FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​៖ ជំហាន​លោតផ្លោះ​ក្នុងទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជ​កម្ម


FTA វៀតណាម-សម្ព័ន្ធភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៖ជំហានលោតផ្លោះក្នុងទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម (VOV)

កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរីរ​វាងវៀតណាម ជាមួយសម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប​ ដែល​ទើប​នឹងបាន​ចុះ​ហត្ថ​លេខា​ នាថ្ងៃទី​២៩ខែឧសភាឆ្នាំ​២០១៥​ នៅ​ប្រទេស​កាហ្សាក់​ស្ថាន​ដោយ​មាន​ការ​ចូលរួម រ​បស់​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក​Nguyen Tan Dung រួម​ជាមួយនាយករដ្ឋមន្ត្រី​ នៃប្រទេសចំនួន​៥រួមមាន​រុស្ស៊ី​បេឡា​រុស កាហ្សាក់​ស្ថាន​ អាមេនី ហ្គីស្ថាន​និង​​ប្រធានគណៈ​កម្មាធិ​ការ​​អចិន្ត្រៃយ៍​ គណៈ​កម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប។ ថ្លែង​មតិ​នៅទី​នេះ ប្រធាន​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍ គណៈកម្មាធិការសេដ្ឋកិច្ចអាស៊ី-អឺរ៉ុបលោក Viktor Khristenko បាន​អះអាង​ថា កិច្ច​ព្រមព្រៀងនេះបាន​បង្កើត​ជំហាន​លោតផ្លោះសំដៅជំ​រុញ​យ៉ាង​ខ្លាំងក្លាទំនាក់​ទំនង​សេដ្ឋកិច្ច​ពាណិជ្ជកម្ម រវាងវៀតណាមជាមួយប្រទេសជាសមាជិក​សម្ព័ន្ធភាព ក៏​ដូចជា​បង្កើត​បុព្វបទ​ដើម្បី​សម្ព័ន្ធ​ភាព​បើក​ទូលាយ​ទំនាក់ទំនងពាណិជ្ជកម្ម​វិនិយោគ​ ជាមួយដំបន់អាស៊ី-អាគ្នេយ៍​និយាយ​ដោយឡែក​និង​អាស៊ី-ប៉ាស៊ីហ្វិក​និយាយរួម។ ​រីឯនាយក​រដ្ឋមន្ត្រីលោក Nguyen Tan Dung បានសង្កត់​ធ្ងន់​ថា៖

“កិច្ចព្រម​ព្រៀងនេះបានបង្ហាញទស្សនវិស័យ​យុទ្ធសាស្ត្រ របស់សម្ព័ន្ធភាពអំពី​ការអភិវឌ្ឍន៍​កិច្ចសហ​ប្រតិបត្តិ​ការ ជាមួយ​ដំបន់​អាស៊ី-ប៉ាស៊ីហ្វិក​សកម្ម កំលាំង​ចលករមួយ​នៃកំណើន​សេដ្ឋកិច្ច​សកល។ ជាសមាជិក សកម្ម​របស់​អាស៊ាន​ វៀត​ណាម​នឹងខំប្រឹង​ប្រែងដើម្បីសម្ព័ន្ធ​ភាពសេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប បើកទូលាយទំនាក់​ទំនង​ជាមួយ​សហគមន៍​​អាស៊ាន ទីផ្សារ​មួយឯកភាព​អភិវឌ្ឍន៍​សកម្មដោយ​មាន​ចំនួន​ ប្រជានជាង៦០០លាននាក់​ជាមួយ​GDP ប្រ​មាណ​២៥០០ពាន់លាន​ដុល្លារ​អាមេរិក។”

​មុននោះនាយក​រដ្ឋមន្ត្រី Nguyen Tan Dung បាន​មាន​ជំនួប​សន្ទនា ជាមួយ​​នាយក​រដ្ឋមន្ត្រី​នៃប្រទេស​ចំនួន៥ជា​សមាជិក​​សម្ព័ន្ធភាព​សេដ្ឋកិច្ចអាស៊ី-អឺរ៉ុប​ផង​ដែរ។ នាយក​រដ្ឋមន្ត្រី Nguyen Tan Dung បានអះអាង​ថា វៀត​ណាម​​ស្វាគម​ន៍​និង​ត្រៀមខ្លួន​ជាស្រេច​បង្កលក្ខណៈងាយ​ស្រួល សំរាប់​វិនិយោគិន​មកពី​​សម្ព័ន្ធ​ភាព​សេដ្ឋកិច្ច​អាស៊ី​-អឺរ៉ុប ក្នុងវិស័យមានសក្ដានុភាព​ដូចជាអាជិវកម្មរ៉ែ​ និងកែច្នៃផល​រ៉ែ​ថាមពល​ជាដើម។

​នាថ្ងៃដ​ដែល នាយក​រដ្ឋមន្ត្រី​លោក Nguyen Tan Dung បាន​ជួប​សន្ទ​នា​ជាមួយ​ នាយក​រដ្ឋមន្ត្រី​កាហ្សាក​ស្ថាន Karrim Massimov។ នាយក​រដ្ឋមន្ត្រី Nguyen Tan Dung​បានស្នើ​កាហ្សាក់​ស្ថាន​គាំទ្រ​ការ​រក្សាសន្តិ​ភាពស្ថិ​រ​ភាព​សន្តិ​សុខ​ សុវត្ថិភាពនាវាចរណ៍ អាកាសចរណ៍ នៅសមុទ្រខាង​កើត ដោះស្រាយ​ជំលោះដោយ​សន្តិវិធី​គោរ​ព​ច្បាប់​​អន្តរជាតិ​អនុសញ្ញាអង្គ​ការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ១៩៨២ អនុវត្តម៉ឺង​ម៉ាត់​និងពេញ​លេញ​សេចក្តី​ថ្លែង​ការណ៍​ ស្ដីពីការប្រតិបត្តិសំរាប់ភាគី​នានា នៅសមុទ្រខាង​កើត (DOC) និង​កសាង​ក្រម​ប្រតិបត្តិ​សំរាប់​ភាគី​នានា​​នៅសមុទ្រ​ខាង​កើត (COC)។

​ក៏នារាត្រីថ្ងៃទី២៩​ខែ​ឧសភាឆ្នាំ​២០១៥​ តាមម៉ោងវៀត​ណាម នាយក​រដ្ឋមន្ត្រីលោក Nguyen Tan Dung ក៏បាន​ជួប​សន្ទ​នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​គីហ្គីស្ថាន លោក T Sariev ផងដែរ។​នាយក​រដ្ឋមន្ត្រី​ទាំងពីរ​រូប​បានឯក​ភាព​ជំរុញ​​ថែម​ទៀត កិច្ចសហប្រតិបត្តិការទ្វេភាគី​លើគ្រប់វិស័យមាន​ឧត្តមភាព ​និងគីហ្គីស្ថាន​ជានិច្ច​កាល​មាន​បំណង​​ពង្រឹង​និងជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយវៀត​ណាមផង​ដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ