វាគ្មិន Francis ហ៊ុង (Hung) (ឈ្មោះពិត វឿងហ៊ឹវហ៊ុង (Vuong Huu Hung)) បានរដ្ឋាភិបាលអាមេរិកលើកតំកើងគឺជា“បញ្ញាជន” ក្នុងវិស័យ៖ បាឋកថា អ្នកជំនាញខាងបណ្តុះបណ្តាលសហគ្រាសជាន់ខ្ពស់ និងផ្តល់យោបល់យុទ្ធសាស្ត្រធុរកិច្ច។ លោក Francis ហ៊ុង (Hung) ក៏គឺជាជនជាតិវៀតណាមដំបូងម្នាក់បានទទួលកិត្តិនាមនេះ ផងដែរ។
មុនពេលសហរដ្ឋអាមេរិកទទួលស្គាល់គឺ“បញ្ញាជន” លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) គឺអ្នកចាប់ផ្តើមការធ្វើអាជីវកម្ម ប្រកបដោយជោគជ័យ និងតាមរបៀបចាប់ផ្តើមការធ្វើអាជីវកម្មរបស់លោក។ តាមលោក Francis ហ៊ុង (Hung) និយមន័យចាប់ផ្តើមការធ្វើអាជីវកម្មនេះ បានយល់យ៉ាងគ្រប់គ្រាន់ ដូចជា៖ ទី ១ បង្កើតសហគ្រាសនិងខ្លួនធ្វើជាម្ចាស់ ទី ២ ធ្វើអាជីវកម្មអាស្រ័យទៅលើសមត្ថភាពនិងគោលបំណងរបស់ខ្លួន។ លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) ទទួលបានប្រការទាំងពីរខាងលើនេះ។
ទទួលសញ្ញាប័ត្រផ្នែកច្បាប់ពាណិជ្ជកម្ម ថ្នាក់ពូកែ នៅមហាវិទ្យាល័យ វ៉ាន់ឡាង (Van Lang) (ទីក្រុងហូជីមិញ) (Ho Chi Minh) មនុស្សជាច្រើននាក់បានគិត លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) នឹងក្លាយទៅជាមេធាវីពូកែម្នាក់ នាពេលអនាគត។ ប៉ុន្តែ កម្លោះវ័យក្មេងរូបនេះបានសម្រេចចិត្តជ្រើសរើសមុខរបរជាអ្នកទទួលភ្ញៀវ នៅសណ្ឋាគារ ដើម្បីចាប់ផ្តើមបុព្វហេតុរបស់លោក។ “ខ្ញុំបានសម្រេចចិត្តជ្រើសរើសការងារនេះ ពីព្រោះខ្ញុអាចលត់ដំចរិតអត់ធ្មត់ អាចគ្រប់គ្រងចំណាប់អារម្មណ៍របស់ខ្លួន និងលត់ដំខ្លួន” - លោក Francis ហ៊ុង (Hung) ពន្យល់បន្ថែម។
បន្ទាប់ពីឆ្នាំធ្វើការ លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) បានតែងតាំងជាអ្នកគ្រប់គ្រងការធ្វើអាជីវកម្ម នៅសណ្ឋាគារ Renaissance Riverside សាយហ្គន (Sai Gon) ។ មិនឈប់ឈរនៅទីនោះទេ ក្នុងរយៈពេលបណ្តាឆ្នាំបន្ត លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) ទទួលតំណែងជាអ្នកគ្រប់គ្រង នៅសម្ព័ន្ធក្រុមហ៊ុនឈានមុខគេ លើពិភពលោក ដូចជា៖ សម្ព័ន្ធ ក្រុមហ៊ុន Marriott International (អាមេរិក) សម្ព័ន្ធក្រុមហ៊ុន Princess D’Annam (បារាំង) និង សម្ព័ន្ធក្រុមហ៊ុន Ascott International (សិង្ហបុរី)។
លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) (Francis ហ៊ុង (Hung)) ជាជនជាតិវៀតណាមដំបូងម្នាក់ដែលទទួលបទបញ្ញត្តិនូវបញ្ញាជនរបស់សហរដ្ឋ អាមេរិក។ បទបញ្ញត្តិនេះបានប្រគល់ដល់ឯកជនធ្លាប់ទទួលបានពានរង្វាន់ធំ ៗ លើពិភពលោក ដូចជា៖ ពានរង្វាន់ Nobel ពានរង្វាន់ Oscar ពានរង្វាន់ Pulitze មេដាយមាស Olympic ឬបណ្តាឯកជនបានពិនិត្យនិងជ្រើសតាំងអាស្រ័យទៅលើសមត្ថភាពជាក់ស្តែង។
|
អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយនិងឯកសារ