09/05/2018 15:51 GMT+7 Email Print Like 0

Francis ហ៊ុង (Hung) ៖ ពីអ្នកទទួលភ្ញៀវក្លាយទៅជា“បញ្ញាជន” នៃសហរដ្ឋអាមេរិក

វាគ្មិន Francis ហ៊ុង (Hung)  (ឈ្មោះពិតវឿងហ៊ឹវហ៊ុង (Vuong Huu Hung)) បាន​​រដ្ឋាភិបាលអាមេរិកលើកតំកើងគឺជាបញ្ញាជនក្នុងវិស័យ៖ បាឋកថា អ្នកជំនាញខាងបណ្តុះបណ្តាលសហគ្រាស​​​ជាន់ខ្ពស់ និង​​​ផ្តល់យោបល់​​យុទ្ធសាស្ត្រធុរកិច្ច។ លោក Francis ហ៊ុង (Hung)  ក៏គឺជាជនជាតិវៀតណាម​​ដំបូងម្នាក់បានទទួលកិត្តិនាមនេះ ផងដែរ។

មុនពេលសហរដ្ឋអាមេរិកទទួលស្គាល់គឺ“បញ្ញាជន” លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) គឺអ្នកចាប់ផ្តើមការធ្វើអាជីវកម្ម ប្រកបដោយជោគជ័យ និងតាមរបៀបចាប់ផ្តើមការធ្វើអាជីវកម្មរបស់លោក។ តាមលោក Francis ហ៊ុង (Hung)  និយមន័យចាប់ផ្តើមការធ្វើអាជីវកម្មនេះ បានយល់យ៉ាងគ្រប់គ្រាន់ ដូចជា៖ ទី ១ បង្កើតសហគ្រាសនិងខ្លួនធ្វើជាម្ចាស់ ទី ២ ធ្វើអាជីវកម្មអាស្រ័យទៅលើសមត្ថភាពនិងគោលបំណងរបស់ខ្លួន។ លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) ទទួលបានប្រការទាំងពីរខាងលើនេះ។

ទទួលសញ្ញាប័ត្រផ្នែកច្បាប់ពាណិជ្ជកម្ម ថ្នាក់ពូកែ នៅមហាវិទ្យាល័យ វ៉ាន់ឡាង (Van Lang) (ទីក្រុងហូជីមិញ) (Ho Chi Minh) មនុស្សជាច្រើននាក់បានគិត លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) នឹងក្លាយទៅជាមេធាវីពូកែម្នាក់ នាពេលអនាគត។ ប៉ុន្តែ កម្លោះវ័យក្មេងរូបនេះបានសម្រេចចិត្តជ្រើសរើសមុខរបរជាអ្នកទទួលភ្ញៀវ នៅសណ្ឋាគារ ដើម្បីចាប់ផ្តើមបុព្វហេតុរបស់លោក។ “ខ្ញុំបានសម្រេចចិត្តជ្រើសរើសការងារនេះ ពីព្រោះខ្ញុអាចលត់ដំចរិតអត់ធ្មត់ អាចគ្រប់គ្រងចំណាប់អារម្មណ៍របស់ខ្លួន និងលត់ដំខ្លួន” - លោក Francis ហ៊ុង (Hung) ពន្យល់បន្ថែម។

បន្ទាប់ពីឆ្នាំធ្វើការ លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) បានតែងតាំងជាអ្នកគ្រប់គ្រងការធ្វើអាជីវកម្ម នៅសណ្ឋាគារ Renaissance Riverside សាយហ្គន (Sai Gon) ។ មិនឈប់ឈរនៅទីនោះទេ ក្នុងរយៈពេលបណ្តាឆ្នាំបន្ត លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung) ទទួលតំណែងជាអ្នកគ្រប់គ្រង នៅសម្ព័ន្ធក្រុមហ៊ុនឈានមុខគេ លើពិភពលោក ដូចជា៖ សម្ព័ន្ធ ក្រុមហ៊ុន Marriott International (អាមេរិក) សម្ព័ន្ធក្រុមហ៊ុន Princess D’Annam (បារាំង) និង សម្ព័ន្ធក្រុមហ៊ុន Ascott International (សិង្ហបុរី)។


វាគ្មិន Francis ហ៊ុង (Hung) (ឈ្មោះពិត វឿងហ៊ឹវហ៊ុង (Vuong Huu Hung)) គឺជាជនជាតិវៀតណាមដំបូងម្នាក់
ដែលរដ្ឋាភិបាលអាមេរិក ទទួលស្គាល់គឺ”បញ្ញាជន”។ រូបថត៖ ថុងហាយ


វាគ្មិន Francis ហ៊ុង (Hung) គឺជាអ្នកជំនាញខាងបណ្តុះបណ្តាលបុគ្គលិកនិងផ្តល់យោបល់យុទ្ធសាស្ត្រ
សំរាប់សហគ្រាស និងសម្ព័ន្ធក្រុមហ៊ុនឈានមុខគេនៅពិភពលោក។
រូបថត៖ ឯកសារ


វាគ្មិន Francis ហ៊ុង (Hung) និយាយអំពីរឿងចាប់ផ្តើមការធ្វើអាជីវកម្មរបស់ខ្លួនជាមួយយុវវ័យ
នៅទីក្រុងហូជីមិញ។
រូបថត៖ ថុងហាយ


វាគ្មិន Francis ហ៊ុង (Hung) ក្នុងពិធីផ្តល់យោបល់ជាមួយអ្នកគ្រប់គ្រងធ្វើការ នៅសម្ព័ន្ធក្រុមហ៊ុន Alliance
ដែលមានទីស្នាក់ការ នៅរដ្ឋ Georgia (អាមេរិក)។
រូបថត៖ ថុងហាយ


វាគ្មិន Francis ហ៊ុង (Hung) ក្នុងវគ្គហ្វឹកហ្វឺនថ្នាក់ដឹកនាំក្រុមហ៊ុន Mercedes Ben វៀតណាម។
រូបថត៖ ឯកសារ


វាគ្មិន Francis ហ៊ុង (Hung) ហ្វឹកហ្វឺនបុគ្គលិកលក់និងគ្រប់គ្រងការលក់នៃក្រុមហ៊ុន Lexus ។
រូបថត៖ ថុងហាយ


វាគ្មិន Francis ហ៊ុង (Hung) គឺគំរូមួយអំពីចាប់ផ្តើមការធ្វើអាជីវកម្មប្រកបដោយជោគជ័យ
ចំពោះយុវជនទីក្រុងហូជីមិញ (Ho Chi Minh)។
រូបថត៖ ថុងហាយ


វាគ្មិន Francis ហ៊ុង (Hung) ជួបនិងពិភាក្សាជាមួយ លោកមហាសេដ្ឋី Patrick Hogan។
រូបថត៖ ឯកសារ


Francis ហ៊ុង (Hung) គឺជាស្ពានតភ្ជាប់រវាងថ្នាក់ដឹកនាំ អ្នកគ្រប់គ្រងនិងពលករ
នៅបណ្តាសហគ្រាស។
រូបថត៖ ថុងហាយ

ជាងមួយសតវត្សរ៍ធ្វើការ នៅបណ្តាសម្ព័ន្ធក្រុមហ៊ុនពហុជាតិឈានមុខគេនៅពិភពលោក ដូច្នេះលោក Francis ហ៊ុង (Hung) ទទួលបានចំណេះដឹងធុរកិច្ចជាជ្រើន។ ហើយលោកសម្រេចចិត្តបង្កើតក្រុមហ៊ុនផ្តល់យោបល់ និងបណ្តុះបណ្តាលការលក់ Fresh View ជំនាញខាងផ្តល់យោបល់សំរាប់សហគ្រាសក្នុងនិងក្រៅប្រទេស។ គឺជាវាគ្មិន លោក Francis ហ៊ុង (Hung) បានបណ្តុះបណ្តាលបុគ្គលិក និងផ្តល់យោបល់យុទ្ធសាស្ត្រសំរាប់សហគ្រាសចំនួន ១០០០ ក្នុងនោះភាគច្រើនគឺសម្ព័ន្ធក្រុមហ៊ុនធំៗ ដូចជា៖ Sony Acer Intel Western Union  Mercedes Benz  Vingroup British Council Toyota...ជាដើម

នាបច្ចុប្បន្ននេះ ទំនាក់ទំនងវៀតណាម - អាមេរិកកាន់តែអភិវឌ្ឍន៍ ការជួបប្រាស្រ័យរវាងសហគ្រាសនៃប្រទេសទាំងពីរកាន់តែកើនឡើង។ ប្រការនេះទាមទារមនុស្សយល់ដឹងយ៉ាងច្បាស់លាស់នូវវប្បធម៌វៀតណាម ក៏ដូចជារបៀបធុរកិច្ចរបស់ជនជាតិអាមេរិក ដើម្បីតភ្ជាប់សហគ្រាសនិងសហគ្រាស និងរវាងថ្នាក់ដឹកនាំសហគ្រាសនិងពលករ។ បង្កើនការយល់ដឹងទៅវិញទៅមកនឹងជៀសវាងការយល់ច្រឡំ ដែលខ្ជះខ្ជាយប្រភពមនុស្សនៃភាគីទាំងពីរ​។ លោក Francis ហ៊ុង (Hung) គឺជាមួយក្នុងបណ្តាអ្នកជំនាញផ្តល់យោបល់ នៅប្រទេសវៀតណាមដែលអាចឆ្លើយតបនឹងតម្រូវការខាងលើនេះ។

រដ្ឋាភិបាលអាមេរិកបានទទួលស្គាល់លោក Francis ហ៊ុង (Hung) គឺ"បញ្ញាជន"ម្នាក់ ក្នុងវិស័យបាឋកថា បណ្តុះបណ្តា និងផ្តល់យោបល់ធុរកិច្ចដែលប៉ះពាល់យ៉ាងសកម្មដល់យុវជនវៀតណាមចំពោះការចាប់ផ្តើមនូវការធ្វើអាជីវកម្ម និងបញ្ជាក់ខ្លួន នៅពេលប្រទេសជាតិកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ច។ ភាពជោគជ័យរបស់លោក Francis ហ៊ុង (Hung) គឺជាសក្ខីភាពនិងបញ្ជាក់សមត្ថភាព បញ្ញារបស់ជនជាតិវៀតណាម./.

លោក វឿងហ៊ឹវហ៊ុង (Vuong Huu Hung)  (Francis ហ៊ុង (Hung)) ជាជនជាតិវៀតណាមដំបូងម្នាក់ដែលទទួលបទបញ្ញត្តិនូវបញ្ញាជនរបស់សហរដ្ឋ អាមេរិក។  បទបញ្ញត្តិនេះបានប្រគល់ដល់ឯកជនធ្លាប់ទទួលបានពានរង្វាន់ធំ ៗ  លើពិភពលោក ដូចជា៖ ពានរង្វាន់ Nobel ពានរង្វាន់ Oscar ពានរង្វាន់ Pulitze មេដាយមាស Olympic ឬបណ្តាឯកជនបានពិនិត្យនិង​ជ្រើសតាំងអាស្រ័យទៅលើសមត្ថភាពជាក់ស្តែង។

អត្ថបទ៖ ថុងហាយ រូបថត៖ ថុងហាយនិងឯកសារ

បណ្តាអត្ថបទបានផ្សាយ