02/03/2018 09:57 GMT+7 Email Print Like 0

FIFA ជ្រើសរើសវៀតណាមអនុវត្តគម្រោងការសាកពិសោធន៍អភិវឌ្ឍកីឡាបាល់ទាត់ សំរាប់ស្រ្តី

នាថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់វៀតណាមបានជួបពិភាក្សាការងារជាមួយលោកស្រី Belinda Wilson អ្នកជំនាញខាងកីឡាបាល់ទាត់សំរាប់ស្ត្រីនៃសហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) អំពីគម្រោងការសាកពិសោធន៍អភិវឌ្ឍ បាល់ទាត់ សំរាប់ស្ត្រីនៅវៀតណាម។

 FIFA ជ្រើសរើសវៀតណាមអនុវត្តគម្រោងការសាកពិសោធន៍អភិវឌ្ឍកីឡាបាល់ទាត់សំរាប់ស្រ្តី

គម្រោងនេះត្រូវបាន FIFA ធ្វើការសាកពិសោធន៍នៅប្រទេសចំនួន១២លើពិភពលោក  ក្នុងនោះមានប្រទេស​វៀត​ណាម។ លោកស្រី Belinda Wilson បានសង្កត់ធ្ងន់ថា នេះគឺជាគម្រោងការដ៏សំខាន់ចំពោះយុទ្ធសាស្ត្រអភិវឌ្ឍកីឡាបាល់ទាត់សំរាប់ស្ត្រីនៃសហព័ន្ធបាលទាត់ពិភពលោក និងបណ្តាសហព័ន្ធដែលជាសមាជិកនិយាដោយឡែក។
លោកស្រីក៏វាយតំលៃខ្ពស់ចំពោះសក្តានុភាពនៃការរីកចម្រើនរបស់វិស័យកីឡាបាល់ទាត់ស្តី្រវៀតណាមពិសេសជា ក្រុមបាល់ទាត់ជម្រើសជាតិវ័យក្មេង បានទទួលជោគជ័យមួយចំនួនក្នុងការប្រកួតថ្នាក់ទ្វីបជាដើម។

លោកស្រី  Belinda Wilson សង្ឃឹមថាក្រុមកីឡាបាល់ទាត់ស្ត្រីជម្រើសវៀតណាមនឹងឆ្លងកាត់ការលំបាកសាកល្បងនៅ​វគ្គផ្តាច់ព្រ័ត្រ ASIAN CUP សំរាប់ស្ត្រី ២០១៨ ដើម្បីមានវត្តមានក្នុងការប្រកួត World Cup 2019  ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ