01/03/2018 10:21 GMT+7 Email Print Like 0

FIFA ចាប់ផ្តើមគំរោការណ៍អភិវឌ្ឍន៍សាកល្បងកីឡាបាល់ទាត់នារីនៅវៀតណាម


FIFA ចាប់ផ្តើមគំរោការណ៍អភិវឌ្ឍន៍សាកល្បងកីឡាបាល់ទាត់នារីនៅវៀតណាម

FIFA បានសម្រេចជ្រើសរើសវៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១២ លើពិភពលោក និងជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ២ នៅអាស៊ីចូលរួមគំរោងការណ៍អភិវឌ្ឍន៍សាកល្បងកីឡាបាល់ទាត់នារីវ័យក្មេងដោយមានគោលដៅជួយឧបត្ថម្ភបង្កើនប្រសិទ្ធភាពនៃសកម្មភាពសំរាប់សិក្ខាកម្មនិងបណ្ដាមជ្ឈមណ្ឌលបណ្តុះបណ្ដាលបាល់ទាត់នារី។ នាថ្ងៃធ្វើការបំដូងនៅវៀតណាម អ្នកជំនាញការកីឡាបាល់ទាត់នារីរបស់ FIFA លោកស្រី Belinda Wilson បានជួបធ្វើការជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) និងតំណាងថ្នាក់ដឹកនាំមជ្ឈមណ្ឌលបណ្តុះបណ្ដាលបាល់ទាត់វ័យក្មេងវៀតណាមសំដៅស្វែងយល់បន្ថែមអំពីស្ថានភាពអភិវឌ្ឍន៍បាល់ទាត់នារី នៅវៀតណាម ពីនោះ FIFA នឹងកសាងគំរោងការណ៍ឲ្យសមស្រប ដើម្បីជួយឧបត្ថម្ភកីឡាបាល់ទាត់នារីវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ