• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

វប្បធម៌

Festival ថតរូបសំរាប់អ្នកថតរូបវ័យក្មេង ៖ គំនិតក្មេង គំហើញក្មេង។

បន្ត​ភាព​ជោគ​ជ័យ​របស់​ Festival ​ថត​រូប​សំរាប់អ្នក​ថតរូប​វ័យ​ក្មេង បាន​រៀបចំ​នា​ឆ្នាំ២០១៥ ក្រោម​ប្រធានបទ គំនិត​ក្មេង គំហើញ​ក្មេង Festival ​ថត​រូប​សំរាប់អ្នក​ថតរូប​វ័យ​ក្មេងវ័យ​ក្មេង​ ឆ្នាំ ២០១៧ បាន​​ឆ្លុះ​បញ្ចាំង​​ពីជីវភាព​នា​សព្វថ្ងៃនេះ​ប្រកបដោយ​ពិត​ប្រាកដ សោភណ្ឌភាព​នៃ​ប្រទេស​​ជាតិ ​និង​ប្រជាជន​វៀតណាម​​បាន​បង្ហាញ​​ តាម​រចនាបទ​ក្មេង ចម្លែក​ ថ្មីនិង​រស់​រវើក។

បន្ទប់​ពី​ ៣​ ខែ បំផុស​កម្មវិធី គណៈកម្មាការ​រៀបចំ​បានទទួល​​រូបថតទាំង ៣២៤៧សន្លឹក របស់​​អ្នក​ថត​រូប​ចំនួន ៦៥៨ ​ដែល​មកពី​ខេត្ត​ ទីក្រុងចំនួន ៦២ ទូទាំង​ប្រទេស​ ដែលបាន​​​ចូលរួម​ក្នុង​កម្មវិធីនេះ។ គណៈកម្មាការ​សិល្បៈបាន​បង្កើត​ដោយ​ក្រសួង​វប្បធម៌ កីឡា​និង​ទេសចរណ៍ ដែល​បាន​ជ្រើ​ស​រើស​​រូបថតចំនួន ១៨០សន្លឹក​និងដាក់តាំង​ក្នុង​ការ​តាំងពិព័រណ៌​ រូបថតឆ្នើម​បំផុត​​ចំនួន ២៦​ សន្លឹក បាន​ជ្រើសរើស​និង​ទទួល​បាន​ពាន​រង្វាន់​ ៖ ០១ ពានរង្វាន់​លេខ​មួយ ០២ ពានរង្វាន់​លេខ​ពីរ ០៤ ពានរង្វាន់​លេខបី​និង​ ១០ ពានរង្វាន់​លើកទឹក​ចិត្ត។


លោក វឿងយុយបៀន (Vuong Duy Bien)  អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍
រួមជាមួយអ្នកតំណាងនានា អញ្ជើញកាត់ខ្សែបូបើកការតាំងពិព័រណ៍នេះ។


រូបថត "ពន្លកនៃជីវភាព" របស់អ្នកថតរូប ត្រឹនវ៉ូក្វាងហ៊ុយ (Tran Vu Quang Huy) (ទីក្រុងហូជីមិញ)
ទទួលពានរង្វាន់លេខមួយ ក្នុង Festival សំរាប់អ្នកថតរូបវ័យក្មេង ឆ្នាំ២០១៧។


បណ្តារូបថតបានថតដោយគំហើញក្មេង ថ្មី ចម្លែក បានធ្វើឲ្យចាប់ចិត្តទស្សនិកជនជាច្រើន។ 

ទីកន្លែងដាក់តាំងបណ្តារូបថតទទួលពានរង្វាន់លើកទឹកចិត្តក្នុងការតាំងពិព័រណ៍នេះ។

ការតាំងពិព័រណ៍នេះទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់។

 "តាមរយៈ "Festival ​ថត​រូប​សំរាប់អ្នក​ថតរូប​វ័យ​ក្មេង ឆ្នាំ២០១៧ យើង​មិនត្រឹម​តែ​គយគន់​បណ្តា​​រូបថត​សិល្បៈ​ដែលបង្ហាញ​យ៉ាង​ច្នៃប្រឌិត​និង​រស់រវើក​ ហើយ​ផ្តាំ​ផ្ញើ​សារ​និង​​និន្នាការ​នៃជីវភាព​ប្រចាំ​ថ្ងៃតែ​ប៉ុណ្ណោះ​ទេ ថែមទាំង​ផ្តល់​​​គំហើញ​​ទូទៅ វាយតំលៃ​យ៉ាង​ត្រឹមត្រូវ​នូវ​កម្លាំង​ បណ្តា​សកម្មភាព​របស់​យុវជន​ដែល​ចូលចិត្ត​ការ​ថត​រូប ចាប់ពីនោះ​លើកទឹក​ចិត្ត​ ជំរុញ​និង​បង្ក​លក្ខណៈ​​ងាយស្រួល​ឲ្យ​គេ​អភិវឌ្ឍន៍​ក្នុង​សម័យ​ថ្មី ផង​ដែរ"។

(លោក​វឿង​យុយ​បៀន (Vuong Duy Bien) អនុរដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ កីឡា​និង​ទេសចរណ៍) 

វាយតំលៃ​ចំពោះ​គុណភាព​ Festival ថត​រូប​សំរាប់អ្នក​ថតរូប​វ័យ​ក្មេង​ឆ្នាំនេះ គណៈកម្មាការ​សិល្បៈ​បាន​ឲ្យ​ដឹង​​ថា ​ភាគ​ច្រើន​បណ្តា​ស្នាដៃ​​​​ផ្ញើ​​ដល់​​ Festival នេះ​សុទ្ធតែ​​ឆ្លើយតប​នឹង​លក្ខណៈ​​វិនិច្ច័យ​ដែល​បាន​ដាក់​ចេញ​ពី​មុន។ ជាពិសេស​ បណ្តា​ស្នាដៃ​បាន​​បង្ហាញ​​យ៉ាង​រស់​រវើក ស៊ី​ជម្រៅ​បណ្តា​បញ្ហា​​ក្នុង​ជីវភាព​ នៅ​សម័យ​នេះ
សោភណ្ឌភាព​​របស់​មនុស្ស វប្បធម៌ និងទេសភាព​វៀតណាម​​ផ្អែកទៅ​លើ​ស្មារតី​​ក្មេង​ ច្នៃប្រឌិត​ តាមរយៈ​ការ​ថត​រូប  គំនិត​ថ្មីចម្លែក​និង​ច្នៃប្រឌិត។

Festival ថត​រូប​សំរាប់អ្នក​ថតរូប​វ័យ​ក្មេងឆ្នាំ២០១៧ គឺជាឱកាស​​សំរាប់​យុវវ័យ​ចូលចិត្ត​ការ​ថត​រូប​ស្វះ​ស្វែង​រៀនសូត្រ​ ជួប​ប្រាស្រ័យ​និង​ឧទ្ទេសនាម​បណ្តា​រូបថត​​ដែល​ថត​​ដោយ​យុវជន​។ តាមរយៈការតាំងពិព័រណ៍​នេះ ស្នាដៃ​ទទួល​ពានរង្វាន់​នេះ​នឹង​រួម​ចំណែក​​ក្នុង​ការ​ឃោសនា​រូបភាព​ប្រទេសជាតិ ប្រជាជន​វៀតណាម​ស្រស់​ស្អាត​​​នា​បច្ចុប្ប​ន្ននេះ​ដល់​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​នៅ​ពេល​មកទស្សនា​ប្រទេស​វៀតណាម ./.


ពានរង្វាន់លេខមួយ៖ "ពន្លកនៃជីវភាព" របស់អ្នកថតរូប ត្រឹនវ៉ូក្វាងហ៊ុយ (Tran Vu Quang Huy)
(ទីក្រុងហូជីមិញ)

ពានរង្វាន់លេខពីរ៖ គ្រប់ពណ៌តាមថាញ - របស់អ្នកថតរូបឡេត្រុងខាង (Le Trong Khanh)
(ខេត្តក្វាងណាម)(Quang Nam)


ពានរង្វាន់លេខបី៖ និទាឃរដូវនៅស្រុកកំណើត - របស់អ្នកថតរូប ង្វៀនក្វាងហ៊ុយ (Nguyen Quang Huy) (ខេត្តណាមឌិញ) (Nam Dinh)

ពានរង្វាន់លេខបី៖ ផ្លែឈើបន្លែវៀតណាម - របស់អ្នកថតរូប ហូដាំងខ័រ (Ho Dang Khoa)
(ខេត្តប៊ិញធួន) (Binh Thuan)


ពានរង្វាន់លើកទឹកចិត្ត៖ ជិះក្របីទៅកាន់វាលស្រែ - របស់អ្នកថតរូប ជូវៀតបាក (Chu Viet Bac)
(ខេត្តហាយ៉ាង) (Ha Giang)។


រូបថតដាក់តាំង៖ មុខរបរតម្បាញ ស្រែ - របស់អ្នកថតរូប ង្វៀនយ៉ាហ៊ុយ (Nguyen Gia Huy)
(ខេត្តបាកនិញ) (Bac Ninh)


រូបថតដាក់តាំង៖ ខ្ញុំមកដល់ទិសដៅមុន - របស់អ្នកថតរូប ង្វៀនហ័រភី (Nguyen Hoang Phi)
(ខេត្តបារៀ-  វូងតាវ) (Ba Ria- Vung Tau)


រូបថតដាក់តាំង៖ ខណ្ឌសើនត្រាវ (Son Tra) នៅរដូវផ្ការីក - របស់អ្នកថតរូបហ្វ៊ីញវ៉ាន់ទ្រៀន 
(Huynh Van Truyen) (ខេត្តដាណាំង) (Da Nang)


រូបថតដាក់តាំង៖ នៅពេលខ្យល់ព្យុះ - របស់អ្នកថតរូប ង្វៀនម៉ាញតួន (Nguyen Manh Tuan)
(ខេត្តដាណាំង) (Da Nang)


រូបថតដាក់តាំង៖ សម្តែងល្ខោននារាត្រី - របស់អ្នកថតរូប ណុងថាញទាន់ (Nong Thanh Toan)
ខេត្តធឿធៀនហ្វេ (Thua Thien Hue)


រូបថតដាក់តាំង៖ ឆ្ពោះទៅកាន់ទ្រឿងសា (Truong Sa) - របស់អ្នកថតរូប ឌីញវៀតថាំង (Dinh Viet Thang) ខេត្តប៊ិញធួន (Binh Thuan)

រូបថតដាក់តាំង៖ វាលផ្កា - របស់អ្នកថតរូប ទ្រីញធូង្វៀត (Trinh Thu Nguyet) (ខេត្តដាណាំង) (Da Nang)

រូបថតដាក់តាំង៖ អ្នកមុជទឹក - របស់អ្នកថតរូប ឡេង៉ុកសើន (Le Ngoc Son)
(ខេត្តវិញឡុង) (Vinh Long)


រូបថតដាក់តាំង៖ រាត្រីពេញលេញផ្កាយនៅឆ្នេរសមុទ្រដុងចូវ (Dong Chau) - របស់អ្នកថតរូប ង្វៀនហ័ងលីញ (Nguyen Hoang Linh) (រដ្ឋធានីហាណូយ) (Ha Noi)

 អនុវត្តន៍៖ វៀតគឿង


Top